ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោល​ពាក្យ​មាន​ប្រយោជន៍​តែ​មិន​ធ្វើ​តាម​ក៏​គ្មាន​ន័យ

3 ឆ្នាំ មុន

សម័យមួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​វត្ត​ជេតពន ព្រះ​អង្គ​បាន​ប្រទាន​នូវ​ឱវាទ​ដល់​ភិក្ខុ​ទាំងឡាយ​ដោយ​ប្រៀបធៀប​យ៉ាងនេះ​ថាៈ បើ​នរ​ជន​ណា​ពោល​ពាក្យ​ប្រកបដោយ​ប្រយោជន៍​សូ​ម្បី​ច្រើន តែ​ជា​អ្នក​ប្រមាទ​មិន​ធ្វើ​តាម​ពាក្យ​នោះ​រមែង​ជា​អ្នក​មិន​មាន​ចំណែក​ក្នុង​ផល​ដែល​ល្អ​ឡើយ ប្រៀប​ដូច​អ្នករក្សា​គោ ហើ​យ​​ប្រគល់​គោ​នោះ​ទៅ​ឱ្យ​អ្នក​ដទៃ​ដូច្នោះ​ដែរ រមែង​ជា​អ្នក​មិន​បាន​បរិភោគ​នូវ​ប្រយោជន៍​អំពី​គោ​នោះ ក៏​សោះឡើយ ។ តែបើ​នរ​ជន​ណា​ពោល​ពាក្យ​ប្រកបដោយ​ប្រយោជន៍…

សម័យមួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ​វត្ត​ជេតពន ព្រះ​អង្គ​បាន​ប្រទាន​នូវ​ឱវាទ​ដល់​ភិក្ខុ​ទាំងឡាយ​ដោយ​ប្រៀបធៀប​យ៉ាងនេះ​ថាៈ

បើ​នរ​ជន​ណា​ពោល​ពាក្យ​ប្រកបដោយ​ប្រយោជន៍​សូ​ម្បី​ច្រើន តែ​ជា​អ្នក​ប្រមាទ​មិន​ធ្វើ​តាម​ពាក្យ​នោះ​រមែង​ជា​អ្នក​មិន​មាន​ចំណែក​ក្នុង​ផល​ដែល​ល្អ​ឡើយ ប្រៀប​ដូច​អ្នករក្សា​គោ ហើ​យ​​ប្រគល់​គោ​នោះ​ទៅ​ឱ្យ​អ្នក​ដទៃ​ដូច្នោះ​ដែរ រមែង​ជា​អ្នក​មិន​បាន​បរិភោគ​នូវ​ប្រយោជន៍​អំពី​គោ​នោះ ក៏​សោះឡើយ ។

តែបើ​នរ​ជន​ណា​ពោល​ពាក្យ​ប្រកបដោយ​ប្រយោជន៍ សូ​ម្បី​បន្តិចបន្តួច​តែ​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​តាម​ពាក្យ​ដ៏​មាន​ប្រយោជន៍​នោះ ប្រតិបត្តិ​នូវ​ធម៌ ដោយ​ប្រពៃ ជា​អ្នកមាន​ចិត្ត​ដក​ផុត​អំពី​សេចក្តី​សៅហ្មង​អស់ហើយ នរ​ជន​នោះ​នឹង​បានជា​អ្នក​ទទួល​នូវ​ចំណែក​ដ៏​ពិសេស​អំពី​ប្រយោជន៍​នៃ​ការ​ពោល​ពាក្យ​នោះ​ជា​ប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ