ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមគុណ​ទាំង​៥​ជា​ភ្លើង​នរក

3 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មាន​នរក​ឯណា​ដែល​មាន​កម្ដៅ​ខ្លាំងក្លា​ជាង​នរក​គឺ បញ្ចកាមគុណ រូប សំឡេង ក្លិន រស សម្ផស្ស​ទាំងឡាយ​ដែល​គេ​មិន​ត្រូវការ មិន​ស្រឡាញ់…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មាន​នរក​ឯណា​ដែល​មាន​កម្ដៅ​ខ្លាំងក្លា​ជាង​នរក​គឺ បញ្ចកាមគុណ រូប សំឡេង ក្លិន រស សម្ផស្ស​ទាំងឡាយ​ដែល​គេ​មិន​ត្រូវការ មិន​ស្រឡាញ់ មិន​ចូល​ចិត្ត​នោះ​ទេ ។ ប

ញ្ច​កាម​ទាំងនេះ​ហើយ​គឺជា​កន្លែង​មាន​កម្ដៅ​យ៉ាង​ខ្លាំង​សម្បើម​នៃ​បុគ្គល​អវិជ្ជា​ដែល​ងប់​ង​ល់​ជ្រុល​ជ្រប់​ជាប់​នឹង​របស់​អស់ទាំង​នេះ​ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​នៅ​មាន​ទៀត នរក​ដែល​ខ្លាំងក្លា​ជាង​នេះ​គួរ​ឲ្យ​ខ្លាច​ជាង​នេះ គឺ​បុគ្គល​ណា​ដែល​មិនដឹង​តាម​សេចក្ដី​ពិត មិនដឹង​នូវ​អរិយ​សច្ចៈ​៤ គេ​រមែង​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ កាលណា​គេ​មាន​សេចក្ដី​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ គេ​រមែង​វិល​កើត កាល​គេ​មានការ​កើត​ក៏​រមែង​មានការ​ចាស់ ការ​ឈឺ ការ​ស្លាប់ សេចក្ដី​សោក ខ្សឹកខ្សួល ទុក្ខ​កាយ ទុក្ខ​ចិត្ត សេចក្ដី​ថ្នាំងថ្នាក់​ចិត្ត និង​ការ​ចង្អៀតចង្អល់​ចិត្ត ហើយ​គេ​រមែង​មិន​រួច​ចាក​សេចក្ដី​ទុក្ខ​នោះ​ឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ទាំង​អស់នេះ​ហើយ​ជា​នរក​ដែល​យើង​ថា​ក្ដៅ​ណាស់ គួរ​ឲ្យ​ខ្លាច​ដូច​នរក​ក្នុង​ឋាននរក​នោះ ប៉ុន្តែ​បណ្ឌិត​លោក​យល់​នូវ​ការ​ពិត​ច្បាស់​ហើយ រមែង​មិន​ច្របូកច្របល់​នឹង​សេចក្តី​ទុក្ខ​នេះ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ