ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មនុស្ស​៣​នាក់​ ពាក់​ព័ន្ធ​និង​អាជី​វ​កម្ម​​រ៉ែ​ខុសច្បាប់ ​តែ​ផ្ទុះ​ការ​តវ៉ា​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ពលរដ្ឋ​ប្រុស-ស្រី​ប្រមាណ​ជាង​៤០​នាក់ សុ​ទ្ធ​​សឹង​មាន​ទីលំនៅ​ក្នុងស្រុក​ស្នួល​បាន​បន្ត​លើកគ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត ដើម្បី​ស្នើរ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​មនុស្ស​៣​នាក់​វិញ ដែល​ពួក​គាត់​ថា ជា​អ្នក​ភូមិ​របស់​គាត់​ហើយ ​ក៏​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប​ចាប់ខ្លួន ក្នុងបទល្មើស​អាជីវកម្ម​រ៉ែ​ខុសច្បាប់​កាលពី ថ្ងៃ​ទី​១ ខែមិថុនា​…

ខេត្តក្រចេះ​៖ ពលរដ្ឋ​ប្រុស-ស្រី​ប្រមាណ​ជាង​៤០​នាក់ សុ​ទ្ធ​​សឹង​មាន​ទីលំនៅ​ក្នុងស្រុក​ស្នួល​បាន​បន្ត​លើកគ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត ដើម្បី​ស្នើរ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​មនុស្ស​៣​នាក់​វិញ ដែល​ពួក​គាត់​ថា ជា​អ្នក​ភូមិ​របស់​គាត់​ហើយ ​ក៏​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប​ចាប់ខ្លួន ក្នុងបទល្មើស​អាជីវកម្ម​រ៉ែ​ខុសច្បាប់​កាលពី ថ្ងៃ​ទី​១ ខែមិថុនា​ ។ គិត​មក​ទល់​និង​ថ្ងៃ​ទី​៣ ខែមិថុនា នេះ គឺ​មាន​រយៈ​ពេល​៣​ថ្ងៃ​ហើយ ដែល​ពលរដ្ឋ​ទាំង ចំនួន​ជាង​៤០​នាក់ សុ​ទ្ឋ​សឹងតែ​មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល បាន​បន្ត​លើក គ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត​ក្រចេះ ស្នើ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អ្នក​ភូមិ​របស់​គាត់​។

មនុស្ស​ចំនួន​៣​នាក់​ដែល​ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​ប្រ​តិ​បត្ត​ចុះ​បង្ក្រាប​ទី តាំងធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១ ខែមិថុនា កន្លង​ទៅ​នេះ មាន​១-ឈ្មោះ ឡា​ច គឹ​ម​ហេង អាយុ​៥៧​ឆ្នាំ​, ទី​២-ឈ្មោះ ឡា​ច គឹ​ម​ហ៊​ង អាយុ​៤៧​ឆ្នាំ និង​ទី​៣-ឈ្មោះ អឿ​ង សេង អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។ក្រុម​មនុស្ស​ទាំង​៣​នាក់ ក្រោយ​ការ​ឃាត់ខ្លួន ត្រូវ​បាន​អាជ្ញាធរ​ជំនាញ បញ្ជូន​ខ្លួន​ទៅតុលាការ​ដើម្បី​បន្ត​នីតិវិធី​។

ក្រុម​ប្រជាពលរដ្ឋ​ ដែល​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត​ក្រចេះទាំង​អស់នោះនិយាយ​ថា ពួក​គាត់​យល់​ព្រម​ធ្វើការ​រុះរើ​ទីតាំង​រោង​អាជីវកម្ម ដែល​សមត្ថកិច្ច​ចោទរ​កាន់​ថា លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ខុស​ច្បាប់​​នោះ​ចេញ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​មនុស្ស ទាំង​៣​នាក់​នោះ​។ មន្ត្រី​សាលាខេត្ត​ក្រចេះ​និយាយ​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពាក់​ព័​ន្ធ​និង​ការ​ធ្វើ​អាជីវកម្ម​រុករ​រក​រ៉ែ​មាស​ដោយ​ខុសច្បាប់ ស្ថិត​នៅ​ខាងក្រោយ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល​។ ហើយ​កំពុង​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី​។

មន្ត្រី​សាលាខេត្តបាន​ឲ្យ​ដឹង​ទៀត​ថា ក​ន្ល​មក អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្លាប់​ចុះ​ទៅ​ហាម ឃាត់​មនុស្ស​ទាំង​៣​នាក់​នេះ​មិន​អោយធ្វើ​អាជីវកម្ម​ជីក​​កាយ​រ៉ែ​ខុសច្បាប់ នៅ​ចំណុច​នោះ​បន្តទៀត​ និង​ទុករយៈ​ពេល​៧​ថ្ងៃ​ឲ្យ​គាត់​រុះរើ​ទីតាំង​អាជីវកម្ម​របស់​ពួក​គាត់​។ តែ​ក្រោយ​ពី​ការ​មិន ស្តាប់​តាម​ការ​ណែនាំ​របស​អាជ្ញាធរ ទើប​អាជ្ញា​ធរមាន​សមត្ថកិច្ចធ្វើការ​ចុះ​បង្ក្រាប និង​ឈាន​ឲ្យមានការ​ចាប់ខ្លួន​បែប​នេះ​។

អត្ថបទសរសេរ ដោយ