វីង និងផ្សារទំនើប អុីអន ម៉ល ត្រៀមរង្វាន់ជាច្រើនសម្រាប់អតិថិជនមកចូលរួមកម្មវីធីដ៏ពិសេសនៅថ្ងៃទី ៥ សប្តាហ៍នេះ


នៅថ្ងៃទី ៥ ខែមិថុនាសប្តាហ៍នេះ វីង និង អុីអន ម៉ល នឹងប្រារព្ធពិធីប្រកាសភាពជាដៃគូនឹងគ្នានៅផ្សារទំនើប អុីអន ម៉លភ្នំពេញដើម្បីផ្តល់ជូនការទូទាត់ប្រាក់បែបឌីជីថលដ៏ទំនើបតាមរយៈកម្មវិធីស្មាតហ្វូនវីង ជាមួយហាងជាច្រើន ថែមទាំងផ្តល់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន ។

អតិថិជនរបស់ អុីអន ម៉ល និងអតិថិជនវីង នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រួមមាន ការបញ្ចុះតម្លៃ ៥ដុល្លារភ្លាមៗរាល់ការកុម៉្មង់ទិញផលិតផលជាមួយហាងល្បីៗជាច្រើននៅផ្សារទំនើបអុីអន ម៉ល ។ ទន្ទឹមហ្នឹងនេះដែរ អតិថិជនហ្នឹងអាចបើកគណនីវីង បានដោយឥតគិតថ្លៃ និងអាចធ្វើការទូទាត់ជាមួយហាងនានាបានភ្លាមៗជាមួយការបញ្ចុះតម្លៃដ៏ពិសេស ។

កាន់តែពិសេសទៅទៀតនោះអ្នកចូលរួមទាំងអស់នឹងអាចចូលរួមទស្សនាការប្រគំតន្ត្រី បានយ៉ាងសប្បាយ និងសេរីជាមួយក្រុមតន្ត្រីសាយ (Sai) ។ កម្មវិធីដ៏ពិសេសនេះនឹងចាប់ផ្តើមចាប់ពីម៉ោង ៩ព្រឹករហូតដល់ម៉ោង ៨យប់ថ្ងៃទី ៥ សប្តាហ៍នេះនៅផ្សារទំនើប អុីអន ១ ក្បែរកោះពេជ្រ ។ សូមកុំខកខានឱកាសដ៏ពិសេសនេះ ! ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ