ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! វេជ្ជបណ្ឌិត​ឆ្លង​កូ​វី​ដ​១៩ ប្រែ​សម្បុរ​​ទៅ​ត្នោត​នោះ បាន​ទទួល​មរណ​ភាព​​​ហើយ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​នៅ​វូ​ហាន​ម្នាក់ បាន​ទទួលមរណភាព​ហើយ បន្ទាប់​ពី​ការ​តស៊ូ​រស់នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​អស់​រយៈពេល​ជា​ច្រើន​ខែ ចាប់ផ្តើម​នៅ​ពេល​ដែល​គាត់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពេល​ដែល​កំពុងធ្វើការ​ក្នុង​មន្ទីរពេទ្យ​។…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​នៅ​វូ​ហាន​ម្នាក់ បាន​ទទួលមរណភាព​ហើយ បន្ទាប់​ពី​ការ​តស៊ូ​រស់នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​អស់​រយៈពេល​ជា​ច្រើន​ខែ ចាប់ផ្តើម​នៅ​ពេល​ដែល​គាត់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពេល​ដែល​កំពុងធ្វើការ​ក្នុង​មន្ទីរពេទ្យ​។

លោក​វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវទឹក​ម៉ូ​ត្រ Hu Weifeng នៅ​មន្ទីរពេទ្យ​កណ្តាល​នៃ​ទីក្រុង​វូ​ហាន បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ កាលពី​ខែមករា ខណៈ​ពេល​ដែល​គាត់​កំពុង​ព្យាបាល​អ្នកជំងឺ​ក្នុង​ពេល​កំពុង​មានការ​ផ្ទុះ​ឡើងជា​ច្រើន​ករណី​។

ស្ថានភាព​របស់​វេជ្ជបណ្ឌិត​អាយុ​៤២​ឆ្នាំ​នេះ បាន​ប្រែ​ទៅ​ជា​ធ្ងន់ធ្ងរ​ទៅ​ៗ ដែល​លោក​ត្រូវ​ប្រើប្រាស់​ឧបករណ៍​ជំនួស​ដង្ហើម​ជីវិត​។ លោក​ក៏​បាន​ប្រែសម្បុរ​ស្បែក​ទៅ​ជា​ពណ៌​ត្នោត ដោយសារ​តែ​មានការ​ខូចខាត​ទៅ​លើ​ថ្លើម​។

មិត្ត​រួមការ​ងារ​ម្នាក់​ទៀត​របស់​លោក គឺ​លោក​វេជ្ជបណ្ឌិត Yi Fan ក៏​មាន​សញ្ញា​ស្រ​ដៀង​នេះ​ដែរ​។ កាលពី​ខែមីនា ស្ថានភាព​ជំងឺ​របស់​អ្នក​ទាំង​ពីរ ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រជាជាតិ​ទាំងមូល​មានការ​ព្រួយ​បារម្ភ​។

បើ​ទោះបីជា​លោក​វេជ្ជបណ្ឌិត Hu បាន​រួច​ពី​មរណា​ដោយសារ​ការ​ដាច់​សរសៃឈាម​ខួរក្បាល កាលពី​ថ្ងៃ​ទី​២២ ខែមេសា​ក៏​ដោយ តែ​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា កន្លង​មកនេះ លោក​ក៏​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ម្តងទៀត​។ លុះ​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​០២ ខែមិថុនា ម្សិលមិញ​នេះ អាជ្ញាធរ​សុខាភិបាល​បាន​ប្រកាស​ថា ទីបំផុត​គាត់​បាន​ទទួលមរណភាព​ហើយ បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ទទួល​ការ​ព្យាបាល​អស់​ពេល​ជាង​៤​ខែ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។

គួរ​រំលឹក​ថា ៖ ​ករណី​ចម្លែក​! គ្រូពេទ្យ​២​នាក់​ដែល​ធ្លាក់ខ្លួន​ឈឺ​កូ​វី​ដ​១៩ ប្រែសម្បុរ​ទៅ​ជា​ងងឹត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=oHYBcOgaQpE
វីដេអូ ខណៈពេល​វេជ្ជបណ្ឌិត​កំពុង​ព្យាបាល​ហើយ​ប្រែពណ៌​សម្បុរ​​.សទៅ​ជា​តសម្បុរ​ពណ៌​ត្នោត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ