ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​រិះ​គន់​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គ​ការ​ណាតូ​ថា​ជា​ក្រុម​កំសាក​មិន​ហ៊ាន​បើក​ច្រក​ហ័រ​ម៉ូស

4 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ត្រាំ​ថ្មី​ៗ​នេះ​បាន​និយាយ​ពន្លះ​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គ​ការ​ណា​តូ​​ជា​មួយ​គ្នា​មួយ​អស់​ដៃ​ និង​ចាត់​ទុក​ថា​ពួក​គេ​សុទ្ធ​តែ​ជា​ក្រុម​កំសាក មិន​ព្រម​ជួយ​ជ្រោម​ជ្រែង​ឱ្យ​បាន​ពេញ​ដៃ​ពេញ​ជើង​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​សឹក​របស់​អា​មេ​រិក​នៅ​អ៊ីរ៉ង់​។ ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ «​បើ​គ្មាន​អាមេរិក​ទេ ណាតូ​គ្រាន់​តែ​ជា​ខ្លា​ក្រដាស​តែ​ប៉ុណ្ណោះ​»។ អស់​ជា​ច្រើន​ថ្ងៃ​ហើយ លោក​ត្រាំ​បាន​អំពាវនាវ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​ និង​ប្រទេស​ដទៃ​ទៀត​ជួយ​បើក​ច្រក​ហ័រ​ម៉ូស​ដែល​ត្រូវ​អ៊ីរ៉ង់​បិទ​ខ្ទប់​ជិត​ឈឹង​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ត្រាំ​ថ្មី​ៗ​នេះ​បាន​និយាយ​ពន្លះ​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គ​ការ​ណា​តូ​​ជា​មួយ​គ្នា​មួយ​អស់​ដៃ​ និង​ចាត់​ទុក​ថា​ពួក​គេ​សុទ្ធ​តែ​ជា​ក្រុម​កំសាក មិន​ព្រម​ជួយ​ជ្រោម​ជ្រែង​ឱ្យ​បាន​ពេញ​ដៃ​ពេញ​ជើង​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​សឹក​របស់​អា​មេ​រិក​នៅ​អ៊ីរ៉ង់​។ ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ «​បើ​គ្មាន​អាមេរិក​ទេ ណាតូ​គ្រាន់​តែ​ជា​ខ្លា​ក្រដាស​តែ​ប៉ុណ្ណោះ​»។

អស់​ជា​ច្រើន​ថ្ងៃ​ហើយ លោក​ត្រាំ​បាន​អំពាវនាវ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​ និង​ប្រទេស​ដទៃ​ទៀត​ជួយ​បើក​ច្រក​ហ័រ​ម៉ូស​ដែល​ត្រូវ​អ៊ីរ៉ង់​បិទ​ខ្ទប់​ជិត​ឈឹង​ មិន​អនុញ្ញាត​ឱ្យ​កប៉ាល់​ដឹក​ប្រេង និង​ឧស្ម័ន​ឆ្លង​កាត់​បាន​ឡើយ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​តម្លៃ​ថាម​ពល​ហក់​ឡើង​ខ្ពស់​ជា​បន្ត​បន្ទាប់​។ គួរ​កត់​សម្គាល់​ថា​ប្រទេស​ដែល​លោក​ត្រាំ​បោះ​ដៃ​ទៅ​រក​នោះ​សុទ្ធ​តែ​មិន​បាន​ដឹង​ថា​អាមេរិក​មាន​ផែន​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​នៅ​ពេល​ណា​ទេ​ព្រោះ​មិន​បាន​ជូន​ដំណឹង​ ឬ​សួរ​យោបល់​អ្វី​ទាំង​អស់​។

លោក​ត្រាំ​ថ្លែង​ថា​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គ​ការ​ណាតូ​ចេះ​តែ​ត្អូញ​ត្អែរ​អំពី​បញ្ហា​ប្រេង​ឡើង​ថ្លៃ​។ ប៉ុន្តែ​ពួក​គេ​​មិន​ចង់​ចូល​រួម​ជា​មួយ​អាមេរិក​ដើម្បី​វាយ​ប្រហារ​អ៊ីរ៉ង់​សោះ​។ លោក​សរ​សេររៀប​រាប់​បន្ត​ទៀត​ថា​ឥឡូវ​នេះ អាមេរិក​មើល​ឃើញ​ជ័យ​ជម្នះ​យោធា​ជា​បណ្ដើរ​ៗ​ហើយ (លើ​អ៊ីរ៉ង់)។ ប៉ុន្តែ​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ពួកគេ (ណាតូ​) ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​តិច​តួច​ជា​ទី​បំផុត​ ពួក​គេ​នៅ​តែ​ត្អូញ​ត្អែរ​អំពី​ប្រេង​ឡើង​ថ្លៃ​។ លោក​ចង់​មាន​ន័យ​ថា​ពួក​គេ​បាន​តែ​ត្រឹម​ត្អូញ។ ប៉ុន្តែ​មិន​ព្រម​ជួយ​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ លោកអះ​អាង​ថា​បញ្ហា​ហ័រ​ម៉ូស​នេះ​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​ប្រេង​ឡើង​ថ្លៃ។ លោក​យល់​ថា​គ្មាន​អ្វី​ពិបាក​សោះ​ គ្រាន់​តែ​ចូល​រួម​បន្តិច​ទៅ​ក៏​មិន​បាន​, មាន​ទៅ​ប្រឈម​នឹង​ហានិភ័យ​អ្វី​ធ្ងន់​ធ្ងរ​!


​កំសាក​ណាស់​, យើង​នឹង​ចង​ចាំរឿង​នេះ​ទុក
អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី ហូឡង់ ជប៉ុន និង​កាណាដា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​​​កាល​ពី​យប់​មិញ​ដោយ​សន្យា​ថា​នឹង​ចូល​រួម​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ដើម្បី​ចាត់​វិធាន​ការ​ដ៏​សម​ស្រប​ណា​មួយ​ជួយ​សម្រួល​ដល់​សុវត្ថិ​ភាព​របស់​កប៉ាល់​ដែល​បើក​ចេញ​-ចូល​ច្រក​សមុទ្រ​ហ័រ​ម៉ូស។ ប៉ុន្តែ​អធិការ​បតី​អាល្លឺម៉ង់​ លោក​ហ្វ្រីត​រីច​ ម៊ែក (Friedrich Merz) បញ្ជាក់​ច្បាស់​ហើយ​ថា​លោក​នឹង​ចូល​រួម​អនុ​វត្ត​ផែន​ការ​នេះ​លុះ​ត្រា​តែ​សង្គ្រាម​ប្រដាប់​អាវុធ​បិទ​បញ្ចប់​ជា​មុន​​​សិន​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ