ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បញ្ជូន​នាវា និង​កង​ទ័ព​២៥០០​នាក់​ទៀត​ទៅ​មជ្ឈិម​បូព៌ា​ដើម្បី​ពង្រឹង​ការ​វា.យ​ប្រ.ហារ

4 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​អាមេរិក​ត្រៀម​បញ្ជូន​កង​ទ័ព​ម៉ារីន​ និង​កង​ជើង​ទឹក​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ទៅ​មជ្ឈិម​បូព៌ា​។ ​​នាវា​យូ​អែស​អែស បក់​សឺ (USS Boxer) ជា​ប្រភេទ​នាវា​វាយ​ប្រហារ​លើ​គូ​សត្រូវ រួម​ទាំង​កង​អង្គ​ភាពទ័ព​ម៉ារីន​ និង​នាវា​ចម្បាំង​មួយ​គ្រឿង​ទៀត​សម្រាប់​អម​ដំណើរ​នឹង​ចាក​ចេញ​ដំណើរ​ឆាប់​ៗ​នេះ​ស្រប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ដែល​ថា​​​រដ្ឋា​ភិ​បាល​របស់​លោក​ដូណាល់​ត្រាំ​កំពុង​ពិចារណា​បញ្ជូន​កង​ទ័ព​រាប់​ពាន់​នាក់​ថែម​ទៀត​ដើម្បី​ពង្រឹង​ប្រតិ​បត្តិ​ការ​សឹក​នៅ​មជ្ឈិម​បូព៌ា​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​អាមេរិក​ត្រៀម​បញ្ជូន​កង​ទ័ព​ម៉ារីន​ និង​កង​ជើង​ទឹក​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ទៅ​មជ្ឈិម​បូព៌ា​។ ​​នាវា​យូ​អែស​អែស បក់​សឺ (USS Boxer) ជា​ប្រភេទ​នាវា​វាយ​ប្រហារ​លើ​គូ​សត្រូវ រួម​ទាំង​កង​អង្គ​ភាពទ័ព​ម៉ារីន​ និង​នាវា​ចម្បាំង​មួយ​គ្រឿង​ទៀត​សម្រាប់​អម​ដំណើរ​នឹង​ចាក​ចេញ​ដំណើរ​ឆាប់​ៗ​នេះ​ស្រប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​ដែល​ថា​​​រដ្ឋា​ភិ​បាល​របស់​លោក​ដូណាល់​ត្រាំ​កំពុង​ពិចារណា​បញ្ជូន​កង​ទ័ព​រាប់​ពាន់​នាក់​ថែម​ទៀត​ដើម្បី​ពង្រឹង​ប្រតិ​បត្តិ​ការ​សឹក​នៅ​មជ្ឈិម​បូព៌ា​។​ ​លោក​ត្រាំ​​​ថ្លែង​​កាល​ពី​យប់​មិញ​ថា​លោក​នឹង​មិន​បញ្ជូន​កង​ទ័ព​ទៅ​ទី​ណា​ទេ​។ ប៉ុន្តែ​បើ​សិន​លោក​មាន​គម្រោង​ធ្វើ​ដូច្នេះ​មែន លោក​នឹង​មិន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ឱ្យ​ដឹង​នោះ​​ឡើយ​។

ប្រភព​បី​នាក់​នៅ​ក្នុង​រដ្ឋាភិបាល​អាមេរិក​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មិន​បាន​បញ្ជាក់​ថា​តើ​កង​ទ័ព​ដែល​ត្រៀម​បញ្ជូន​ទៅ​ថ្មី​នោះ​នឹង​ទៅ​បំពេញ​តួ​នាទី​ជា​អ្វី​ទេ​។ ​​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ម្នាក់​បង្ហើប​​​ឱ្យ​ដឹង​ថា​កង​ទ័ព​ទាំង​នោះ​បាន​ចាក​ចេញ​ដំណើរ​ពី​តំបន់​ឆ្នេរ​សមុទ្រ​ខាង​លិច​ (នៃ​ប្រទេស​អាមេរិក) ប្រហែល​បី​សប្ដាហ៍​មុន​កាល​កំណត់​។ អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​ក្រសួង​ការពារ​ជាតិ និង​សេត​វិមាន​​ដើម្បី​ស្នើ​សុំ​ការ​ឆ្លើយ​​បំ​ភ្លឺ​។ ប៉ុន្តែ​គ្មាន​ចម្លើយ​តប​ទេ​។ ប្រភព​ខ្លះ​ថា​អាមេរិក​បញ្ជូន​នាវា​ចម្បាំង​បី​គ្រឿង កង​ទ័ព​ម៉ារីន​ប្រហែល​២៥០០​នាក់​ទៅ​មជ្ឈិម​បូព៌ា​។

គោល​ដៅ​ចម្បង​នៃ​បេសក​កម្ម​លើក​នេះ​ដើម្បី​ការ​ពារ​ច្រក​ចេញ​ចូល​នៃ​កប៉ាល់​ដឹក​ទំនិញ និង​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​កង​ទ័ព​ជើង​ទឹក​ និង​មីស៊ីល​របស់​អ៊ីរ៉ង់​។ ​រដ្ឋបាល​របស់​លោក​ត្រាំ​អះ​អាង​ថា​គោល​ដៅ​របស់​ខ្លួន​គឺ​ត្រូវ​តែ​ចាត់​ការ​កង​ទ័ព​ជើង​ទឹក​អ៊ីរ៉ង់ នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់ និង​មីស៊ីល​អ៊ីរ៉ង់​។ គោល​ដៅ​ទាំង​នេះ​នៅ​រក្សា​ទុក​​ដដែល​ ​មិន​ផ្លាស់​ប្ដូរ​ទេ​។ ​លោក​ត្រាំ​នៅ​តែ​ប្រកាន់​យក​វិធាន​ការ​យោធា​ជា​ជម្រើស​នៅ​លើ​តុ​ជា​និច្ច​ចាប់​តាំង​ពី​សង្គ្រាម​​ផ្ទុះ​ឡើង​ដំបូង​។ មាន​ន័យ​ថា​ភាគី​ទាំង​២​មិន​ទាន់​ចង់​ចរ​ចា​គ្នា​នៅ​ឡើយ​ទេ​។ រដ្ឋ​មន្ត្រី​​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោ​កមិន​ដែល​ស្នើ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​ម្ដង​ណា​​ឡើយ​​។

នាវា​ឈ្មោះ​​យូ​អែស​អែស បក់​សឺ (USS Boxer)  និង​នាវា​បុត្រសម្ព័ន្ធ​របស់​ខ្លួន​បាន​ចាក​ចេញ​ដំណើរ​ពី​កំពង់​ផែ​​​​​នៃ​ទី​ក្រុង​សាន់​ឌីអេ​ហ្គោ (San Diego)។ មន្ត្រី​រដ្ឋាភិបាល​អា​មេរិក​ខ្លះ​ទទួល​ស្គាល់​ថា​ពិត​ជា​​មាន​ការ​ចាក​ចេញ​​ដំណើរ​នៃ​នាវា​ទាំង​នោះ​មែន​។ ប៉ុន្តែ​ពួក​គេ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​​ថាតើ​នាវា​ទាំង​នោះ​​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​ទេ​។ អ៊ីរ៉ង់​ប្រកាស​ថា​ប្រសិន​បើ​ខ្លួន​រង​ការ​វាយ​ប្រហារ​ជា​ថ្មី​ទៀ​ត​ ខ្លួន​នឹង​មិន​​បន្ធូរ​ដៃ​ឡើយ​​៕ ប្រភព៖ ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ