ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ចម្លែក​! គ្រូពេទ្យ​២​នាក់​ដែល​ធ្លាក់​ខ្លួន​ឈឺ​កូ​វី​ដ​១៩ ប្រែសម្បុរ​ទៅ​ជា​ងងឹត​​(​វី​ដេ​អូ​)

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ថ្មី​ៗ​នេះ​បាន​រាយការណ៍​ពី​ករណី​របស់​វេជ្ជបណ្ឌិត​២​នាក់ ដែល​​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​នេះ ខណៈ​ពេល​កំពុង​ព្យាបាល​អ្នកជំងឺ និង​ពេល​នេះ​មានការ​ប្រែប្រួល​ពណ៌​សម្បុរ​ទៅ​ជា​ងងឹត​។ វេជ្ជបណ្ឌិត Yi Fan និង​វេជ្ជបណ្ឌិត…

ប្រទេស​ចិន ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ថ្មី​ៗ​នេះ​បាន​រាយការណ៍​ពី​ករណី​របស់​វេជ្ជបណ្ឌិត​២​នាក់ ដែល​​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩​នេះ ខណៈ​ពេល​កំពុង​ព្យាបាល​អ្នកជំងឺ និង​ពេល​នេះ​មានការ​ប្រែប្រួល​ពណ៌​សម្បុរ​ទៅ​ជា​ងងឹត​។

វេជ្ជបណ្ឌិត Yi Fan និង​វេជ្ជបណ្ឌិត Hu Weifeng ដែល​ទាំង​ពីរ​នាក់​មាន​អាយុ​៤២​ឆ្នាំ​ដូច​គ្នា បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ កាលពី​ខែមករា ខណៈ​ពេល​កំពុង​ព្យាបាល​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​កណ្តាល Wuhan​។

ពួក​គេ​ជា​សហសេវិក​របស់​វេជ្ជបណ្ឌិត Li Wenliang ដែល​ជា​អ្នក​ប្រាប់​គ្រប់​គ្នា​ឱ្យ​ដឹង​ពី​ការ​ផ្ទុះ​កូ​វី​ដ​១៩​ជា​លើក​ដំបូង​។ វេជ្ជបណ្ឌិត​ទាំង​២​នាក់​បាន​ចំណាយពេល​ជាង​មួយ​ខែ​ស្នាក់​នៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

នៅ​ក្នុង​វី​ដេ​អូ ដែល​ផ្សាយ​ចេញពី Beijing Satellite TV អ្នក​មើល​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​បានឃើញ​រូប​ពី​មុន និង​រូប​ក្រោយ ពី​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​របស់​គ្រូពេទ្យ​ទាំង​ពីរ​នាក់​។ កាលពីមុន​មាន​សម្បុរ​.​ស តែ​ក្រោយ​ពី​ឈឺ ស្រាប់តែ​ឡើង​សម្បុរ​ខ្មៅ​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គេ​សង្ស័យ​ថា មាន​ថ្នាំ​មួយ​ក្នុង​ចំណោម​ថ្នាំ​ដែល​គេ​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល អាច​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ពណ៌​សម្បុរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=oHYBcOgaQpE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ