ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនអ៊ិនធឺណិត TODAY បើកវគ្គបណ្តុះបណ្តាល E-Learning Platforms ដល់វិទ្យាល័យដែលត្រូវការ

3 ឆ្នាំ មុន
  • ភ្នំពេញ

វិទ្យាល័យជាច្រើនបាននឹងកំពុងបង្ហាត់បង្រៀនសិស្សតាមរយៈប្រព័ន្ធអ៊ិនធឺណិត ដែលជាមធ្យោបាយមួយក្នុងចំណោមជម្រើសផ្សេងៗ ដើម្បីជួយដល់សិស្សក្នុងការរៀនសូត្រទោះ បីជាការសិក្សាត្រូវបានផ្អាកបណ្តោះអាសន្ននៅទីតាំងផ្ទាល់តាមរយៈសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ដោយមើលឃើញពីការលំបាករបស់វិទ្យាល័យនានា ក្រុមហ៊ុនអ៊ិនធឺណិត TODAY…

វិទ្យាល័យជាច្រើនបាននឹងកំពុងបង្ហាត់បង្រៀនសិស្សតាមរយៈប្រព័ន្ធអ៊ិនធឺណិត ដែលជាមធ្យោបាយមួយក្នុងចំណោមជម្រើសផ្សេងៗ ដើម្បីជួយដល់សិស្សក្នុងការរៀនសូត្រទោះ បីជាការសិក្សាត្រូវបានផ្អាកបណ្តោះអាសន្ននៅទីតាំងផ្ទាល់តាមរយៈសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ដោយមើលឃើញពីការលំបាករបស់វិទ្យាល័យនានា ក្រុមហ៊ុនអ៊ិនធឺណិត TODAY បាននឹង កំពុងផ្តល់ជូននូវសេវាអ៊ិនធឺណិតដោយឥតគិតថ្លៃដល់វិទ្យាល័យទាំងនោះដែលស្ថិតនៅតាម ទីតាំងដែលសេវាគ្របដណ្តប់របស់ខ្លួនបានទៅដល់ ។ លើសពីនេះក្រុមហ៊ុនអ៊ិន ធឺណិត TODAY បានសហការណ៍ជាមួយវិទ្យាស្ថានសាន់រ៉ាយស៍ ដែលមានជំនាញលើការ បណ្តុះបណ្តាលជំនាញឯកទេស IT ក្នុងការផ្តល់ជូនវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើរបៀបប្រើប្រាស់កម្មវិធីនានាដែលពាក់ព័ន្ធនឹងការបង្រៀនតាមប្រព័ន្ធអ៊ិនធឺណិត ។

កាលពីពេលថ្មីៗកន្លងទៅក្រុមហ៊ុនបានបើកវគ្គបណ្តុះបណ្តាល E-Learning Platforms នេះ ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ ហ៊ុន សែន សេរីភាព និងវិទ្យាល័យ ទេពប្រណម្យ ប្រកបដោយភាពជោគជ័យ ។

លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY បានលើកឡើងថា ដោយសកម្មភាពទំនួលខុសត្រូវសង្គមនេះត្រូវបានដាក់ចូលជាផែនការសកម្មភាពរបស់ក្រុមហ៊ុនហើយផ្តោតសំខាន់លើវិស័យអប់រំ ដូចនេះការផ្តល់ជូនវគ្គបណ្តុះបណ្តាលនេះជាការចូលរួមចំណែកដ៏សំខាន់មួយសម្រាប់សង្គមជាតិយើង ។

លោក សុធន ក៏បានបន្ថែមថាវិទ្យាល័យផ្សេងៗដែលចង់ទទួលបានសេវាអ៊ិនធឺណិត និងវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃនេះអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន ដើម្បីក្រុមការងារ បច្ចេកទេសចុះទៅជួយដល់ទីតាំងផ្ទាល់ ។

គួរជំរាបជូនថាសព្វថ្ងៃក្រុមហ៊ុនអ៊ិនធឺណិត TODAY ក៏កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់អ្នកប្រើប្រាស់តាមគេហដ្ឋានដែលផ្តល់ជូនល្បឿន Facebook, YouTube, Local Contet និង E-School Cambodia App រហូតដល់ 60Mbps សម្រាប់ជាជំនួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់ងាយស្រួលក្នុងការរៀនសូត្រតាមការណែនាំរបស់ក្រសួងអប់រំ ដែលមានតម្លៃត្រឹមតែ ១៤ដុល្លារប៉ុណ្ណោះក្នុងមួយខែ ។

ក្រុមហ៊ុនអ៊ិនធឺណិត TODAY កំពុងប្រតិបត្តិការផ្តល់សេវាជូនអតិថិជននៅតាមបណ្តាលខេត្ត ក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនអ៊ិនធឺណិត TODAY តាមរយៈទូរសព្ទ លេខ៖ 070215577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ