ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងប់​រឿង​ស្មុគស្មាញ ពេល​នេះ គង់ សុជាតិ និង​ជា វិបុល ផ្អែមល្ហែម​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ស្ងប់ស្ងាត់​ព្យុះ​ភ្លៀង គេ​សង្កេត​ឃើញ​ថា អ្នក​នាង គង់ សុ​ជាតិ និង លោក ជា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ស្ងប់ស្ងាត់​ព្យុះ​ភ្លៀង គេ​សង្កេត​ឃើញ​ថា អ្នក​នាង គង់ សុ​ជាតិ និង លោក ជា វិបុល បាន​បង្ហាញ​នូវ​ភាព​ស្និត​ស្នាល​គ្នា​ជា​រឿយ​ៗ ស្តែង​អំពី​សុខ​សុភមង្គល​។ អ្នក​ទាំង​២​បាន​រួម​គ្នា ចាប់​ដៃគូ​សាង​ជីវិត​បន្ត​ទៅ​មុខ ទាំង​ការងារ និង​ស្នេហា​។ ស្នាមញញឹម ជា​ច្រើន​អោយ​ឃើញ​ថា អ្វី​ៗ​បាន​វិល​ត្រឡប់​មក​ជា​ថ្មី ។

អ្នក​នាង គង់ សុ​ជាតិ និង​ស្វាមី បាន​ដឹក​ដៃ​គ្នា​ទៅ​សាង​សេចក្តីសុខ​នា​កោះ​មួយ នៃ​ទឹកដី​កម្ពុជា​។ អ្នក​ទាំង​២ បាន​ថតរូប​ជា​ច្រើន​សន្លឹក​បង្អួត​គេឯង​អោយ​តាមដាន ។ គង់ សុ​ជាតិ វិញ ឃើញ​តែ​ញញឹម ឯ​សម្រស់​វិញ​ស្រស់ស្រាយ​ស្អាត​ផ្សំ​ជាមួយ​ឈុត​សម្លៀក​បំពាក់ និង​បរិយាកាស​។

មុន​នេះ ត្រូវ​បាន​គេ​ដឹង​ថា រវាង គង់ សុ​ជាតិ និង​លោក​ជា វិបុល បាន​លេច​ឭ​ផ្ទុះ​រឿង​យ៉ាង​រង្គោះ​រង្គើ​ស្នេហ៍ រហូត​ធ្វើ​អោយ​អ្នក​នាង សុ​ជាតិ ពិបាកចិត្ត គិត​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​មិនយូរ​ប៉ុន្មាន អ្នក​នាង​ក៏​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​។ ប្រហែលជា​មានការ​ពិភាក្សា​គ្នា ដោយ​ប្រការ​ណា​មួយ ទើប​អ្វី​ៗ​ប្រែ​មក​ជា​ធម្មតា​វិញ​។

បើ​មើលទៅ​លើ​ពាក្យពេចន៍​របស់​អ្នក​នាង គង់ សុ​ជាតិ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ សង្គម​​វិញ បាន​លើក​ឡើង​ថា «​តោះ​សាង​អនុ​ស្សាយ៍​ជា​ថ្មី​នៅ​លើ​ទឹកដី​កោះ​ដ៏​ស្រស់​ស្អាត ពេល​វេលា​​បណ្តាល​ឱ្យ​យើង​ជួប​គ្នា ពេលវេលា​បណ្តា​អោយ​យើង​ស្រលាញ់​គ្នា​… យ៉ាងណា​បង​គឺជា​មនុស្ស​តែ​ម្នាក់​ដែល​ស្រលាញ់​អូន »៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ