ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​គោ​លក្ខណៈ​ពាណិជ្ជកម្ម​ខ្នាត​តូច​ព្រួយបារម្ភ ​ព្រោះ​អត់​មាន​ឈ្មួញ​ចុះ​ទិញ ឬ​ទិញ​ក្នុង​តម្លៃ​ថោក​ពេក

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ​៖ បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​ក្នុង​រយៈពេល​នៅ​ប៉ុន្មាន​ខែ​មកនេះ​មិន​ត្រឹម​ធ្វើ​ឱ្យ​វិស័​យ​សំខាន់​ៗ​ដែល​ជាស​រសរ​ស្តម្ភ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​រង​ផល​ប៉ះពាល​ខ្លាំងក្លា​នោះ​ទេ សូ​ម្បី​តែ​អ្នក​ប្រកប​អាជីវកម្ម​ខ្នាត​ៗ​ដែល​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​ពាណិជ្ជកម្ម​លក្ខណៈ​គ្រួសារ​ក៏​កំពុង​កើតក្តី​ព្រួយបារម្ភ​ក្នុង​ចិត្ត​ផង​ដែរ ។ ជាក់ស្តែង​ប្រជាពលរដ្ឋ​ចិញ្ចឹម​គោ​លក្ខណៈ​ពាណិជ្ជកម្ម​ខ្នាត​តូច ឬ​បែប​គ្រួសារ​កំពុង​មានការ​ព្រួយបារម្ភ​ដោយសារ តម្រូវការ​និង​តម្លៃនៅលើទីផ្សារ​បាន​ថមថយ​ដែល​បង្ក​ឡើង​ពី​ជំងឺ​កូ​វី​ដ​-១៩​។​ លោក ស៊ុន សុភាព…

ខេត្តតាកែវ​៖ បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​ក្នុង​រយៈពេល​នៅ​ប៉ុន្មាន​ខែ​មកនេះ​មិន​ត្រឹម​ធ្វើ​ឱ្យ​វិ
ស័​យ​សំខាន់​ៗ​ដែល​ជាស​រសរ​ស្តម្ភ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​រង​ផល​ប៉ះពាល​ខ្លាំងក្លា​នោះ​ទេ សូ​ម្បី​តែ​អ្នក​ប្រកប​អាជីវកម្ម​ខ្នាត​ៗ​ដែល​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​ពាណិជ្ជកម្ម​លក្ខណៈ​គ្រួសារ​ក៏​កំពុង​កើតក្តី​ព្រួយបារម្ភ​ក្នុង​ចិត្ត​ផង​ដែរ ។

ជាក់ស្តែង​ប្រជាពលរដ្ឋ​ចិញ្ចឹម​គោ​លក្ខណៈ​ពាណិជ្ជកម្ម​ខ្នាត​តូច ឬ​បែប​គ្រួសារ​កំពុង​មានការ​ព្រួយបារម្ភ​ដោយសារ តម្រូវការ​និង​តម្លៃនៅលើទីផ្សារ​បាន​ថមថយ​ដែល​បង្ក​ឡើង​ពី​ជំងឺ​កូ​វី​ដ​-១៩​។

លោក ស៊ុន សុភាព អ្នក​ចិញ្ចឹម​គោ​លក្ខណៈ​គ្រួសារ​មួយ​ក្នុង​ឃុំ​ស្រ​ង៉ែ ខេត្តតាកែវ​បានឱ្យ​ដឹង​ថា ការ​ចិញ្ចឹមសត្វ​គោ​លក្ខណៈ​គ្រួសារ​នេះ គឺ​លោក​មានគំនិត​ចិញ្ចឹម​ដោយ​ខ្លួនឯង ដោយ​សាកល្បង​ចិញ្ចឹម​មួយ ឬ​ពីរ​បន្ទាប់​ពី​ការ​ចិញ្ចឹម​ជ្រូក ។ ប៉ុន្តែ​ក្រោយ​ពី​ចិញ្ចឹម​គោ
បាន​មួយ​រយៈ​ឃើញ​ថា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ចិញ្ចឹម​ជ្រូក គ្រួសារ​លោក​ក៏​បាន​ផ្អាក​ការ​ចិញ្ចឹម​ជ្រូក​សិន​។

លោក ស៊ុន សុភាព បាន​បញ្ជាក់​ថា «​ការ​ចិញ្ចឹម​គោ​លក្ខណៈ​ពាណិជ្ជកម្ម​ខ្នាត​តូច​នេះ ខ្ញុំ​បាន​អនុវត្ត​រយៈពេល​២​ឆ្នាំ​មក​ហើយ ពី​មួយ​ក្បាល​រហូត​ដល់​១០​ក្បាល តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ដោយសារ​ទីផ្សារ ឬ​តម្លៃ​គោ​នៅ​លើ​ទីផ្សារ​ចុះថ្លៃ​ការ​ចិញ្ចឹម​គោ​របស់ខ្ញុំ​ក៏​បាន​ថយ​ចុះ​មក​ត្រឹម​ចំនួន​៧​ក្បាល​ប៉ុណ្ណោះ​»​។

លោក​បាន​លើក​ឡើង​ថា ការ​ចិញ្ចឹម​គោ​កាល​មុន​កម្ពុជា​មិន​ទាន់​កើត​ជំងឺ​-​កូ​វី​ដ ការ​ចិញ្ចឹម​គោ​ប្រើ​ពេល​តែ​ពីរ​ខែ ឬ​ជាង​ពីរ​ខែ​តិចតួច គឺ​អាច​លក់​ចេញ​បាន​ធ្វើ​ឱ្យ​យើង​អាច​បង្វិល​លុយ​បាន​លឿន​ជាង​ការ​ចិញ្ចឹម​ជ្រូក​។ គោ​ឱ្យ​តែ​ចិញ្ចឹម​បាន​ពេញ​សាច់​ល្មម​លក់​បាន គឺ​មាន​ដង្ខៅ ឬ​អ្នក​ដើរ​ទិញ​ចេញចូល​មិន​ដាច់​មក​ទិញ​ដល់​ផ្ទះ តែ​មក​ដល់​ពេល​នេះ​គោ​ដែល​លោក​ចិញ្ចឹម​សម្រាប់​លក់​ជា​លក្ខណៈ​គ្រួសារ​គឺ​នៅ​ចាល់​ពេញ​ទ្រុង ។

លោក​បាន​បន្ត​ថា «​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​កើតឡើង ដូច​ជា​តម្លៃ​គោ​ធ្លាក់​ចុះ ធ្វើ​ឱ្យ​ដង្ខៅ​ដើរ​ទិញ​គោ​ស្ងប់ស្ងាត់​។ និយាយ​រួម​គឺ​សឹងតែ​ពេញ​មួយ​ខែឧសភា​នេះ​គឺ​គ្មាន​ដង្ខៅ​ណា​ម្នាក់​សួរ​រក​ទិញ​គោ ពេល​ខ្លះ​ទូរស័ព្ទ​ហៅ​ដង្ខៅ​ឱ្យ​ទិញ តែ​គេ​ឱ្យ​តម្លៃ​ថោក ។ បើ​គេ​ឱ្យ​តម្លៃ​ថោក ហើយ​ការ​ចិញ្ចឹម​គោ​យើង​ដាក់​ចំណី​ឱ្យ​ស៊ី​សុទ្ធ អ​ញ្ចឹ​ង​ពេល​ទូទាត់​ប្រាកដ​អត់​មាន​ប្រាក់​ចំណេញ​ទេ ហើយ​អ្នក​ចិញ្ចឹម​ខ្លះ​ខាត​អស់​ដើម ពេល​ដែល​ទីផ្សារ​គោ​ចុះថោក​បែប​នេះ​» ។

បើ​តាម​លោក​សុភាព ក្នុង​មួយ​ថ្ងៃ​លោក​ត្រូវ​ចំណាយ​ប្រាក់​លើ​ចំណី​គោ​អស់​ប្រហែល​៧​ម៉ឺន​រៀល គោ ៧​ក្បាល ហើយ​ក្នុង​កាលៈទេសៈ​នេះ​លោក​មិន​ហ៊ាន​ចិញ្ចឹម​គោ​ច្រើន​ដូច​កាលពីមុន​ដែរ​។ ដូច្នេះ​កន្លង​មក​ពេល​ទិញ​គោមួយ​ក្បាល​មក​ក្នុង​តម្លៃ ២​លាន​២០​ម៉ឺន​អី ក្រោយ​ចិញ្ចឹម​បាន ២ ឬ ៣ ខែ​គឺ​លោក​អាច​លក់​ចេញ​វិញ​ក្នុង​តម្លៃ​ដល់​ទៅ ៤​លាន​២ សែន​មុន​កើត​កូ​វី​ដ ១៩ ។ តែ​ឥឡូវនេះ គឺ​អាច​លក់​បាន​តម្លៃ​ត្រឹមតែ ៣​លាន​៨​សែន​អី​តែ​ប៉ុណ្ណោះ អ​ញ្ចឹ​ង​បើ​ផាត់​ការ​ចំណាយពេល​ចិញ្ចឹម​បំប៉ន​រយៈពេល ២ ឬ ៣ ខែ​នេះ​គឺ​ចំណេះ​តិចតួច​ពេក ។

លោក​បាន​បន្ត​ថា «​ក្នុង​រដូវ​កម្ពុជា​ជួប​កូ​វី​ដ​១៩​នេះ​ការ​ចិញ្ចឹម​គោ​ពាណិជ្ជកម្ម​លក្ខណៈ​គ្រួសារ​ខ្នាត​តូច​របស់ខ្ញុំ​មានការ​ព្រួយបារម្ភ​មិនជា​ខ្លាំងក្លា​នោះ​ទេ គ្រាន់តែ​បន្ថយ​ចំនួន​នៃ​ការ​ចិញ្ចឹម​គោ ព្រោះ​វា​មិនសូវ​បាន​ផល​ចំណេញ​។ ខុស​កាលពីមុន​បើ​លក់​គោ​អស់ហើយ​គឺ ត្រូវ​ប្រមូល​ទិញ​គោ​ចូល​វិញ​ក្នុង​រយៈពេល​ពីរ ឬ​បី​ថ្ងៃក្រោយ​»​។

​លោក ស៊ុន សុភាព បាន​បញ្ជាក់​ថា «​កាលពីមុន​នៅ​ពេល​លក់​គោ​ចេញ​ម្តង​ៗ​អាច​រក​ប្រាក់​ចំណេញ​បាន​ពី​៤​ទៅ​៨​លាន​រៀល​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​ក្រោយ​ពី​កាត់​ចំណាយ
ហើយ ។ បើ​ទីផ្សារ​កាប់​គោ​នៅ​ក្រុងភ្នំពេញ​បើ​ធំ​ឡើង​វិញ យើង​មាន​គម្រោង​ចិញ្ចឹម​ច្រើន​ជាង​ពេល​មុន ព្រោះ​យើង​ដឹង​ថា​ទីផ្សារ​ក្នុង​រយៈពេល​ចិញ្ចឹម​២​ឆ្នាំ​កន្លង​ទៅ​នេះ​ការ​ចិញ្ចឹម​គោល​វា​ផ្តល់​ផល​ចំណេញ​ឱ្យ​យើង​ច្រើន​»​។

លោក ហម ខុ​ម អ្នក​ចិញ្ចឹម​គោ​នៅ​ភូមិ​ព្រៃ​រុន បានឱ្យ​ដឹង​ថា​ក្នុង​រដូវ​កូ​វី​ដ​-១៩​នេះ គោ​លក់​ចេញ​បន្តបន្ទាប់ បើ​គេ​មក​ទិញ​២​លក់​២ បើ​គេ​មក​ទិញ​៣​លក់​៣​។ តែ​តម្លៃ​គោ​សព្វថ្ងៃ​លក់​បាន​ត្រឹមតែ​ទប់ទល់ អត់​សូវ​បាន​ចំណេញ​ទេ បើ​មេគោ​មួយ​ទិញ​ចូល​៥​លាន​រៀល​តែ​ពេល​លក់​ចេញ​គេ​ហ៊ាន​ឱ្យ​តែ ៥,២​លាន​រៀល ឬ​បាន​ត្រឹមតែ​រួចខ្លួន ពេល​ទូទាត់​ចំណាយ​ហើយ​។​លោក​បាន​លើក​ឡើង​ថា កាល​មិន​ទាន់​កើត​ជំងឺ​កូ​វី​ដ​-១៩ គោ​លក់​ចេញ​ម្តង​ៗ​ក្នុង​គោ​១​ក្បាល​អាច​ចំណេញ​ពី​៣០​ទៅ​៤០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ​បើ​ទិញ​ចំ​គោ​ខ្លះ​យើង​ទិញ​មក​ធូរ​ថ្លៃ​។ ការ​ចិញ្ចឹម​គោ​ក្នុង​រដូវ​កាល​នៃ​ជំងឺ​កូវ​-១៩​នេះ ក្នុង​អារម្មណ៍​តែងតែ​មានការ​ព្រួយបារម្ភ​ដូច​គ្នា ខ្លាច​គេ​បិទ​មិន​នាំ​ចេញ ធ្វើ​ឱ្យ​គោ​ដល់​ពេលវេលា​ត្រូវ​លក់ បែរជា​លក់​មិន​អស់​។​ក្នុង​រដូវ​កាល​នេះ​លក់​គោ​ធំ ទិញ​ចូល​គោ​តូច​ៗ ។

ទន្ទឹម​នឹង​តម្លៃ​និង​ទីផ្សារ​គោ​មាន​ភាព​ស្ងប់ស្ងាត់ ការ​ចិញ្ចឹម​គោល​លក្ខណៈ​ពាណិជ្ជកម្ម​ខ្នាត​តូច របស់​លោក ហម ខុ​ម ត្រូវការ​ចំណាយ​ប្រាក់​អស់​១៥​ម៉ឺន​រៀល​លើ​ចំណី​ក្នុង​មួយ​ថ្ងៃ​សម្រាប់​គោ​ចំនួន​១៥​ក្បាល​។

ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​គោ​លក្ខណៈ​គ្រួសារ​ទៅ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ពេល​សព្វ​ថ្ងៃនេះ​បើ​តាម​លោក តាន់​ផា​ន់​ណា​រ៉ា តំណាង​ឱ្យ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ​និង​នេសាទ​ធ្លាប់​បានឱ្យ​ដឹង​ថា ការ​ចិញ្ចឹម​គោ​លក្ខណៈ​ពាណិជ្ជកម្ម​ឬ​លក្ខណៈ​គ្រួសារ​នេះ​នៅ​មាន​ចំនួន​តិចតួច​បើ​ប្រៀបធៀប​ទៅ​និង​ការ​ចិញ្ចឹមសត្វ​ផ្សេង​ទៀត ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​នឹង​មានការ​កើនឡើង​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ