ព្រះពុទ្ធ​សាសនា​មិនមែន​ថ្កុំថ្កើង​ព្រោះតែ​អ្នកចេះ​មន្តអាគម​ទេ


ព្រះពុទ្ធ​សាសនា​រីក​ចម្រើន​រុងរឿង​ទៅ​បាន​អាស្រ័យ​លើ​បរិស័ទ​ទាំង​បួន​ពួក​គឺ ភិក្ខុ សា​ម​ណេ​រ ឧបាសក ឧបាសិកា​ទ្រទ្រង់ធម៌​វិន័យ​ដោយ​ចិត្ត​ស្មោះ ពិសេស​គឺ​អ្នកបួស​រស់នៅ​ជាមួ​យនឹង​ព្រះពុទ្ធ​ផ្តា​ល់ រៀនសូត្រ​ធម៌​វិន័យ​ឱ្យ​ច្បាស់លាស់ និង​គោរព​យ៉ាង​តឹងរ៉ឹង​បំផុត​ទើប​ជ្រោង​សាសនា​បាន គឺ​មិនមែន​ថ្កុំថ្កើង​ព្រោះតែ​អ្នកចេះ​មន្តអាគម​នោះ​ទេ ។

ព្រះសង្ឃ​ជា​ភេទ​ដ៏​ស្អាតស្អំ មាន​សីល​បរិសុទ្ធ​ជា​និច្ច មិន​មានទោស​តូច​ធំ​អ្វី​ទេ គឺ​មាន​តែ​បុគ្គល​ទេ​ដែល​ប្រព្រឹត្ត​ខុស​នោះ ។ អ្នកបួស​ខ្លះ​ទោះជា​បាន​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មានការ​ស្វែងរក​អាហារ​បែប​ពុំ​សមគួរ មាន​វេជ្ជកម្ម ធ្វើ​ពេទ្យ​មើលជំងឺ ស្រោ​ច​ទឹក ស្តោះព្រួស ចងខ្សែ​ជាដើម ។ ព្រោះតែ​ការ​ចិញ្ចឹមជីវិត​ខុស​នេះ​ហើយ​ក៏​បាន​ទៅ​ជា​បុគ្គល​ដែល​ត្រូវ​អ្នកស្រុក​និន្ទា​ពោលទោស​ក្នុង​បច្ចុប្បន្ន​មិន​បណ្តាក់​មាត់​នោះ ។

តាម​ពិត​ទៅ​មន្តអាគម​នេះ​ជាស​ត្រូវ​នៃ​សាសនា កាលបើ​អ្នកបួស​រូប​ណា​ប្រព្រឹត្ត​ធ្វើ​ពេទ្យ​មើលជំងឺ ធ្វើ​គ្រូ​ស្រោច​ទឹក​ចងខ្សែ ធ្វើ​គ្រូ​ទស្សន៍​ទាយ​…​អ្នកបួស​រូប​នោះ​ជា​អ្នក​ប្រទូស្ត​នឹង​ព្រះពុទ្ធ​សាសនា​ដោយ​ពិត ។

ព្រោះ​ការ​មិន​ប្រតិបត្តិ​ធម៌​វិន័យ​នេះ​ហើយ​ក៏​នាំ​ឱ្យ​សីល​លែង​បរិសុទ្ធ លុះដល់​អស់​អាយុសង្ខារ​ក៏​បាន​ទៅ​កើតជា​សមណ​ប្រេត សូ​ម្បី​តែ​ស្បង់​សង្ឃាដី​របស់​ប្រេត​នោះ ក៏​ត្រូវ​ភ្លើង​ឆេះ​ហុយ​ទ្រលោម​ក្នុង​បេ​ត​វិស័យ​នោះ​ដែរ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ