ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធីបញ្ចុះតម្លៃពាក់កណ្តាលឆ្នាំរបស់ផ្សារទំនើប អុីអន ម៉ល ឱកាសដ៏ល្អសម្រាប់ជាវទំនិញសន្សំរហូតដល់ទៅ ៥០% !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្សារទំនើប អុីអន ម៉ល គឺជាបណ្តុំនៃហាងលក់ទំនិញម៉ាកល្បីៗជាច្រើន ដូចជា ៖ Mango, Levi’s,…

រាជធានីភ្នំពេញ ៖ ផ្សារទំនើប អុីអន ម៉ល គឺជាបណ្តុំនៃហាងលក់ទំនិញម៉ាកល្បីៗជាច្រើន ដូចជា ៖ Mango, Levi’s, Timberland, Ecco, Puma, Adidas, Adidas Original, Armani Exchange និង Superdry ។ ហើយនៅក្នុងនោះផងដែរផ្សារទំនើប អ៊ីអន ម៉ល ក៏មានហាង លក់សម្ភារប្រើប្រាស់ក្នុងផ្ទះដែលសុទ្ធតែជាម៉ាកល្បីៗ ព្រមទាំងមានហាងលក់គ្រឿង ឧបភោគបរិភោគជាច្រើនផងដែរ ។

ផ្សារទំនើប អុីអន ម៉ល ក៏មានភោជនីយដ្ឋានប្រកបដោយអាហារសម្បូរបែបដែលស្ថិតនៅ ជាន់ផ្ទាល់ដី និង ជាន់ទី ២ ។ លើសពីនេះទៅទៀត ផ្សារទំនើប អុីអន ម៉ល ក៏មានកន្លែង កម្សាន្តជាច្រើនដូចជា ៖ រោងភាពយន្ត កន្លែងលេងហ្គេម កន្លែងលេងបូលីង សួនទឹក និង កន្លែងហាត់ប្រាណផងដែរ ។

លោកអ្នកក៏អាចស្វែងរកសេវាកម្មជាច្រើនដែលមាននៅក្នុងផ្សារទំនើប អុីអន ម៉ល ដូចជា ៖ ក្រុមហ៊ុនទេសចរណ៍ដែលមានការផ្តល់ការព្រឹក្សាយោបល់ក្នុងការធ្វើដំណើរកម្សាន្ត និងការលក់សំបុត្រយន្តហោះ ឱសថស្ថាន ហាងបោកគក់ ទូដកប្រាក់ ATM និងធនាគារ ដែលមានទីតាំងនៅជាន់ផ្ទាល់ដី និងជាន់ទី ២ ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា ។ ផ្សារទំនើប អុីអន ម៉ល គឺជាផ្សារទំនើបដែលនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

អំពីកម្មវិធីនៃការលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំរបស់ផ្សារទំនើប អុីអន ម៉ល..!! ៖
ផ្សារទំនើប អុីអន ម៉ល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានលក់ទំនិញម៉ាកល្បីៗ និង ជាកន្លែងកម្សាន្តដ៏ធំជាងគេនៅក្នុងទីក្រុងភ្នំពេញ ។ អ្វីដែលពិសេសជានេះទៅទៀតនៅក្នុងខែមិថុនានេះផ្សារទំនើប អុីអន ម៉ល មានកម្មវិធីលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំដ៏ធំមួយសម្រាប់អតិថិជនរបស់ AEON MALL Phnom Penh និង AEON MALL Sen Sok City ។

លោកអ្នកអាចស្វែងរកបាននូវមុខទំនិញជាច្រើនប្រភេទ និងច្រើនជម្រើស ព្រមទាំងមាន គុណភាពខ្ពស់ដែលសុទ្ធសឹងជាម៉ាកល្បីៗមកពីក្រៅប្រទេស ហើយលោកអ្នកនឹងទទួល បានការបញ្ចុះតម្លៃជាច្រើនលើមុខទំនិញទាំងនោះទៀតផង ។ រាល់បុគ្គលិកនៅគ្រប់ហាងទាំងអស់ពោពេញទៅដោយភាពរួសរាយរាក់ទាក់ ហើយត្រៀមជួយលោកអ្នកក្នុងពេលជាវទំនិញ ។ ហេតុនេះហើយអតិថិជនទាំងអស់កុំឲ្យរំលងកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យមួយនេះ ព្រោះពេលវេលាបញ្ចុះតម្លៃនេះមានកំណត់ ។

លើសពីនេះទៅទៀតលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុនធ្វើដំណើរផ្សេងៗ ក្នុងការធ្វើដំណើរមកផ្សារទំនើប អុីអន ម៉ល ក្នុងឱកាសនៃការលក់បញ្ចុះតម្លៃមួយនេះ ។ ក្រៅពីនេះលោកអ្នកអាចមានឱកាសចាប់ឆ្នោតផ្សងសំណាង និងចូលរួមលេង ហ្គេមផ្សេងៗ ពីផ្សារទំនើប អុីអន ម៉ល ផងដែរ ។ កម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះនឹងប្រព្រិត្តិក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ ២៨ ខែមិថុនា ឆ្នាំ ២០២០ នៅផ្សារទំនើប អុីអន ម៉ល ទាំងពីរសាខា គឺ AEON MALL PHNOM PENH និង AEON MALL SEN SOK CITY ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ