ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​បងប្អូន​! ខណៈខែ​នេះ​ភ្លៀង​ធ្លាក់​សឹង​គ្រប់​ខេត្ត តែ​វា​ក៏​បង្ក​ជា​គ្រោះ​ផង​ដែរ

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សូម​ប្រយ័ត្ន​ផង​បងប្អូន នា​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​ផង​នោះ​បាន​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១៧​ខ្នង ដោយ​ក្នុង​នោះ​ខូចខាត​ខ្លាំង​ចំនួន​០៦​ខ្នង និង​រន្ទះបាញ់​ស្លាប់​គោ​០១​ក្បាល…

ខេត្ត​ត្បូងឃ្មុំ ៖ សូម​ប្រយ័ត្ន​ផង​បងប្អូន នា​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​ផង​នោះ​បាន​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១៧​ខ្នង ដោយ​ក្នុង​នោះ​ខូចខាត​ខ្លាំង​ចំនួន​០៦​ខ្នង និង​រន្ទះបាញ់​ស្លាប់​គោ​០១​ក្បាល ដែល​មា​នទី​តាំងនៅ​ភូមិ​ឈូក និង​ភូមិ​រួម​វិញ ស្ថិត​នៅ​ក្នុង​ឃុំ​ឈូក របស់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទេ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០​នេះ ។

សូម​បញ្ជាក់ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​27 ខែឧសភា ដល់​ថ្ងៃ​ទី​2 ខែមិថុនា ឆ្នាំ 2020 ខាង​មុខ​នេះ ៕