អ្នក​ធ្វើបុណ្យ​រមែង​មិន​វង្វេង​ហៀប​នឹង​​ផុតដង្ហើម


ព្រះ​ភគវា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​អ្នក​ធ្វើបុណ្យ​ច្រើន​រមែង​ជា​អ្នក​មិន​វង្វេងវង្វាន់​នៅ​ពេល​ដែល​ខ្លួន​ជិត​រលត់ខន្ធ​ទៅ​កាន់​លោក​ខាង​មុខ ហើយ​អានិសង្ស​បុណ្យ​នេះ​នឹង​នាំ​ឲ្យ​មាន​ផល​ជា​សុខ​ក្នុង​លោក​ខាង​មុខ​ជាក់​ជា​មិន ។

នេះ​ជា​ផល​នៃ​ការ​ឲ្យ​ទាន​គឺ ១- អ្នកផង​ទាំងឡាយ​គេ​ស្រឡាញ់​ចូល​ចិត្ត​រាប់អាន ២- តែង​បាន​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​ដោយ​សុចរិត ៣- កេរ្តិ៍ឈ្មោះ​តែង​ផ្សព្វផ្សាយ​ទូទៅ​ថា ជា​សប្បុរស ៤- ពេល​ហៀបនឹង​មរណកាល មិន​វង្វេងស្មារតី ៥- លុះ​ស្លាប់​ទៅ​ហើយ បាន​ទៅ​កាន់​ឋានសួគ៌​ទេវលោក ។

អានិសង្ស​ទាំង​៥​ប្រការ​នេះ​រមែង​កើត​មាន​ដល់​អ្នក​សន្សំ​បុណ្យ​កុសល​ទាំង​ក្នុង​លោក​នេះ​ផង​និង​បរលោក​ខាង​មុខ​ផង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ