ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រដាសប្រាក់ ១$ ២$ និង​៥$ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បន្ត​ទទួលយក​ធម្មតា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​មានការ​ជ្រួលច្របល់​ទូ​ទាំង​ផ្ទៃ​ប្រទេស​ជុំវិញ​បញ្ហា​ដែល​អាជីវក​រហាក់​មានការ​យល់​ច្រឡំ​ថា​លុយ​ដុល្លារ​ប្រភេទ​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ «​ឈប់​ចាយ​» ក្នុង​ទីផ្សារ​កម្ពុជា​នោះ ទាំង​ខាង​ថ្នាក់ដឹកនាំ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បាន​បញ្ជាក់​ព្រម​ៗ​គ្នា​ថា​នៅ​បន្ត​ការ​ចាយវាយ​ជា​ធម្មតា ។ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ជូន​មហាជន​ថា…

រាជធានី​ភ្នំពេញ​៖ ក្រោយ​មានការ​ជ្រួលច្របល់​ទូ​ទាំង​ផ្ទៃ​ប្រទេស​ជុំវិញ​បញ្ហា​ដែល​អាជីវក​រហាក់​មានការ​យល់​ច្រឡំ​ថា​លុយ​ដុល្លារ​ប្រភេទ​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ «​ឈប់​ចាយ​» ក្នុង​ទីផ្សារ​កម្ពុជា​នោះ ទាំង​ខាង​ថ្នាក់ដឹកនាំ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​បាន​បញ្ជាក់​ព្រម​ៗ​គ្នា​ថា​នៅ​បន្ត​ការ​ចាយវាយ​ជា​ធម្មតា ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ជូន​មហាជន​ថា «​ក្រដាស់ប្រាក់​១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ នៅ​តែ​បន្ត​ទទួលយក​តាម​តម្លៃ​សេដ្ឋកិច្ច​» ។ ជាមួយ​គ្នា​នោះ​ផង​ដែរ សមាគម​ខាង​បាន​បញ្ជាក់​ថា​សមាគម​មីក្រូហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា​ខ្លួន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​ធនាគារជាតិ​កម្ពុជា «​ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​» ។

សូម​រម្លឹក​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២៩ ឧសភា​ថា ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ $1, $2 និង $5 នៅ​តែ​ចាយ​បាន​ធម្មតា​ក្នុង​ប្រទេស​កម្ពុជា ហើយ​គឺ​មិន​មានការ​ហាមប្រាម​មិន​អោយ​ចាយ​ដូច​ពាក្យ​ច​ចាម​អារាម​នោះ​ទេ​» ។ ក្នុង​ករណី​ប្រសិនបើ​មានការ​បញ្ឈប់​អោយ​ចរាចរណ៍​ចាយ​លុយ​ក្រដាសប្រាក់​អា​មេ​រិ​ក​ប្រភេទ​ខាងលើ​នេះ គឺ​ប្រាកដជា​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​មិន​ខាន​។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រើប្រាស់​ចាយវាយ​ក្រដាសប្រាក់​អា​មេ​រិ​ក​ប្រភេទ ($1,$2,$5) ដោយ​សេរី​ដោយ​គ្មាន​ការ​កាត់ទឹក​ឬ​កាត់​ផុ​ក​អ្វី​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ