ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមិសទាន ធម្មទាន អភ័យ​ទាន​ជា​ទាន​ពិសេស

3 ឆ្នាំ មុន

ទាន​បី​យ៉ាង​ចាត់​ថា​ជា​កំពូល​នៃ​ទាន​ផ្តល់​នូវ​ប្រយោជន៍​ឱ្យ​សេចក្តីសុខ​ដល់​អ្នក​ដទៃ​ដូច​ជា ការ​ជួយ​សង្គ្រោះ​ដល់​ជន​ក្រីក្រ ការ​ផ្តល់​ឈាម​ដល់​អ្នកជំងឺ ការ​ណែនាំ​ក្នុង​ផ្លូវ​ល្អ ការ​ឲ្យ​អភ័យ​ពោល​គឺ​ការ​មិន​ចាប់ទោស​កំហុស​អ្នក​ដទៃ​ជាដើម នេះឯង​ជា​ទាន​ដ៏​ប្រសើរ ។ ខាងក្រោម​នេះ​ជា​លក្ខណៈ​នៃ​ការ​ឲ្យ​ទាន​៣​យ៉ាង​គឺៈ ១- អាមិសទាន…

ទាន​បី​យ៉ាង​ចាត់​ថា​ជា​កំពូល​នៃ​ទាន​ផ្តល់​នូវ​ប្រយោជន៍​ឱ្យ​សេចក្តីសុខ​ដល់​អ្នក​ដទៃ​ដូច​ជា ការ​ជួយ​សង្គ្រោះ​ដល់​ជន​ក្រីក្រ ការ​ផ្តល់​ឈាម​ដល់​អ្នកជំងឺ ការ​ណែនាំ​ក្នុង​ផ្លូវ​ល្អ ការ​ឲ្យ​អភ័យ​ពោល​គឺ​ការ​មិន​ចាប់ទោស​កំហុស​អ្នក​ដទៃ​ជាដើម នេះឯង​ជា​ទាន​ដ៏​ប្រសើរ ។ ខាងក្រោម​នេះ​ជា​លក្ខណៈ​នៃ​ការ​ឲ្យ​ទាន​៣​យ៉ាង​គឺៈ

១- អាមិសទាន បាន​ដល់​ការ​ឲ្យ​នូវ​សំពត់ ខោអាវ គ្រឿង​ឧបភោគបរិភោគ លំនៅ​ឋាន និង​ថ្នាំកែរោគ ដើម្បី​អនុគ្រោះ​ដល់​អ្នក​ដទៃ

២- ធម្មទាន ការ​ឲ្យ​ចំណេះដឹង ការ​ពន្យល់​ណែនាំ ការ​បង្ហាត់ បង្រៀន​នូវ​ចំណេះដឹង​វិជ្ជា​សិល្បសាស្ត្រ​ផ្សេង​ៗ

៣- អភ័យ​ទាន ការ​ចេះ​យោគយល់ អធ្យាស្រ័យ មិន​ចាប់ទោស​កំហុស ដែល​ធ្វើ​លើសលួស​មក​លើ​ខ្លួន ។

បណ្តា​ទាន​ទាំង​៣​នេះ ធម្មទាន​មាន​អានិសង្ស​ច្រើន​ជាង ដែល​ជា​ទាន​ផ្តល់​ចំណេះដឹង​ក្នុង​ការ​ជឿ​ហើយ​ប្រ​តិ​ប​ត្តិ្ត​តាម ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ