ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​នី​កន​​អភិវឌ្ឍន៍​​ត្រេ​ឌី​ង អីុម​ផត អិុ​ច​ផត ថតចម្លង​​វី​ស៊ី​ឌី​​ខុសច្បាប់​​រំលោ.ភ​កម្ម​សិទ្ធិបញ្ញា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុននាំចេញ​នាំ​ចូល​នី​កន​អភិវឌ្ឍន៍​ត្រេ​ឌី​ង អីុ​ម​ផត អិុ​ច​ផត ត្រូវ​បាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ភាពយន្ត​និង​វី​ដេ​អូ សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ចុះ​ឆែកឆេរ​បង្ក្រាប បន្ទាប់​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង​ថា ក្រុមហ៊ុន​នេះ​បាន​ថតចម្លង​វី​ស៊ី​ឌី​

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុននាំចេញ​នាំ​ចូល​នី​កន​អភិវឌ្ឍន៍​ត្រេ​ឌី​ង អីុ​ម​ផត អិុ​ច​ផត ត្រូវ​បាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ភាពយន្ត​និង​វី​ដេ​អូ សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ចុះ​ឆែកឆេរ​បង្ក្រាប បន្ទាប់​ពី​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង​ថា ក្រុមហ៊ុន​នេះ​បាន​ថតចម្លង​វី​ស៊ី​ឌី​រំលោភ​កម្មសិទ្ធិបញ្ញា ដោយ​ដកហូត​បាន​វី​ស៊ី​ឌី​ចំនួន​១០.៤០០​បន្ទះ និង​ម៉ាស៊ីន​ផលិត​ចំនួន​១២​គ្រឿង ហើយ​នាំ​ខ្លួន​នាយក​ក្រុមហ៊ុន​និង​បុគ្គលិក​៣​នាក់​ទៅ​សាកសួរ​ផង​ដែរ ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ក្រុមហ៊ុន​ខាងលើ​ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​៨៩ ផ្លូវ​លេខ​២៣៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក គង់ សំសា​រ៉េ​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ សៅ ប៊ុ​ន​ធឿ​ន អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ការ​ឈាន​ទៅ​ឆែកឆេរ​បង្ក្រាប​វី​ស៊ី​ឌី​ថតចម្លង​នេះ គឺ​បន្ទាប់​ពី​មានការ​ស្រាវ​ពី​គណៈកម្មាធិការ​អន្តរក្រសួង​បង្ក្រាប​បទល្មើស​ភាពយន្ត​និង​វី​ដេ​អូ រក​ឃើញ​ទីតាំង​ខាងលើ​នេះ ថតចម្លង​និង​ចែកចាយ​ស៊ី​ឌី វី​ស៊ី​ឌី និង​ឌី​វី​ឌី​ខុសច្បាប់ ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​លេខ​៦៣ អន​ក្រ​.​បក ស្តី​ពី​គ្រប់គ្រង​សិល្បៈ​ភាពយន្ត​និង​វី​ដេ​អូ ចុះ​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០០០ របស់​រាជរដ្ឋាភិបាល ។

តាម​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​នេះ ដែល​មាន​អ្នកស្រី ចាង ពៅ ជា​ប្រធាន​បាន​បើក​ថតចម្លង​វី​ស៊ី​ឌី​រឿង​វី​ដេ​អូ​គ្រប់​ប្រភេទ ក្នុង​នោះ​មាន​តែ​២​រឿង​ទេ គឺ​រឿង​ថៃ «​ចិត្ត​ស្នេហ៍​ម៉ឺន​ឆ្នាំ​» និង​រឿង​«​ល្បិច​បោក​អាប​»​ដែល​មាន​ទិដ្ឋាការ ក្រៅពី​នោះ​ជា​រឿង​ដែល​ត្រូវ​ក្រុមហ៊ុន​លួច​ថតចម្លង​ដោយ​ខុសច្បាប់​រំលោភ​កម្មសិទ្ធិបញ្ញា «​ដោយ​ផលិត​ខុសច្បាប់​ជ្រក​ក្រោម​ច្បាប់​» ។ នៅ​ពេល​ចុះ​ឆែក​ឆរ សមត្ថកិច្ច​រក​ឃើញ​មាន​វី​ស៊ី​ឌី​រឿង​គ្មាន​ទិដ្ឋាការ ចំនួន
១០.៤០០​បន្ទះ ក្នុង​នោះ​ក៏​មាន​វី​ស៊ី​ឌី​ចំនួន​១.៦៦០​បន្ទះ រំលោភ​លើ​កម្មសិទ្ធិបញ្ញា​របស់​សមាគម​ភាពយន្ត ដែល​រឿង​ខ្លះ​គេ​នាំ​ចូល​បញ្ចាំង​នៅ​រោង​ភាពយន្ត​បាន​តែ​៥​ថ្ងៃ ក៏​ត្រូវ​ក្រុមហ៊ុន​ថតចម្លង​ចុស​ច្បាប់​ចែកចាយ​ពេញទី​ផ្សារ ។

តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​ពេល​ឆែកឆេរ​នោះ ក្រៅពី​វី​ស៊ី​ឌី​ថតចម្លង​ខុសច្បាប់ ចំនួន​១០.៤០០​បន្ទះ នៅ​មាន​ទូ​ម៉ាស៊ីន​សម្រាប់​ផលិត​ចំនួន​១២​គ្រឿង ក៏​ត្រូវ​បាន​ដកហូត​ដែរ និង​នាំ​ខ្លួន​ប្រធាន​ក្រុមហ៊ុន​និង​បុគ្គលិក​ចំនួន​៣​នាក់​ទៅ​សាកសួរ ។

តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​នោះ មានច្បាប់​អាជីវកម្ម មាន​ទីតាំង​នៅផ្ទះ​លេខ​៩១ ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ហើយ​បាន​មក​ជួល​ផ្ទះ​ខាងលើ ថតចម្លង​វី​ស៊ី​ឌី​ខុសច្បាប់​ដោយ មាន​ទិដ្ឋាការ​តែ​២​រឿង​ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណា ម្ចាស់​ក្រុមហ៊ុន​អ្នកស្រី ចាង ពៅ បាន​អះអាង​ថា វី​ស៊ី​ឌី​ថតចម្លង​ទាំងនោះ មិនមែន​ផលិត​នៅ​ក្រុម​ហ៊ុ​នេះ​ទេ គឺ​គាត់​ទិញ​មកពីផ្សារ​តែ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នេះ​ជា​ការ​ឆ្លើយ​ដោះសា​ប៉ុណ្ណោះ​ព្រោះ​សមត្ថកិច្ច​បាន​រក​ឃើញ​ទាំង​ម៉ាស៊ីន​ផលិត និង​វី​ស៊ី​ឌី​ស្រោម​ជា​ច្រើន​ទៀត ដែល​មាន​ទាន់​ផលិត​ផង​ដែរ ៕