ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងមេប៉ុស្តិ៍យក​ដីកា​តុលាការ​ទៅឱ្យ​ម្តាយ​ច្រើន​ដងពេក ក្តៅក្រហាយប្រាវ​​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ក្តុល​សែន​ជ័យ​ម្នាក់ បាន​រង​របួស​បែកក្បាល​ហូរ​ឈាមស​ស្រាក់ បន្ទាប់​ពី​ត្រូវ​ជន​ដៃដល់ យក​ដំបង​យ៉ាង​ធំ​ស្ទាក់​វាយ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​១០៤…

ខេត្តកំពង់ឆ្នាំង ៖ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ក្តុល​សែន​ជ័យ​ម្នាក់ បាន​រង​របួស​បែកក្បាល​ហូរ​ឈាមស​ស្រាក់ បន្ទាប់​ពី​ត្រូវ​ជន​ដៃដល់ យក​ដំបង​យ៉ាង​ធំ​ស្ទាក់​វាយ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​១០៤ ស្ថិត​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស បន្ទាប់​ពី​ជន​រង​គ្រោះជា​នាយ​ប៉ុស្តិ៍​នគរបាល ត្រឡប់​ពី​យក​ដីកា​របស់​តុលាការ​ឱ្យទៅ​ចុង​បណ្តឹង ។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឃួ​ន ខន មាន​តួ​នាទី​ជា​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្តុល​សែន​ជ័យ ។ ចំណែក​ជន​ដៃដល់​មានឈ្មោះ ដួង វង អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​ជា​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាន​យក​ដីកា​របស់​តុលាការ ទៅ​ឱ្យ​ស្ត្រី​ឈ្មោះ ដួង ទូច អាយុ​៥៧​ឆ្នាំ ដែល​ជា​ម្តាយ​របស់​ជន​ដៃដល់ មាន​ទីលំនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ។ លុះ​ពេល​ប្រគល់​ដីកា​ឱ្យ​ស្ត្រី​នោះ​ហើយ លោក​មេ​ប៉ុស្តិ៍​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ស្រាប់តែ​ដល់​ពាក់​កណ្តាលផ្លូវ ត្រូវ​ជន​ដៃដល់ ឈ្មោះ ដួង វង ដែល​ត្រូវជា​កូនបង្កើត​របស់​ស្ត្រី​ឈ្មោះ ដួង ទូច បាន​យក​ដំបង​ឈើ​ប៉ុន​កំភួនជើង​មនុស្ស​ចាស់ ប្រវែង​ជាង​១​ម៉ែត្រ​វាយ​សំពង​ចំ​ក្បាល ពក​រយះ​យ៉ាងដំណំ ។ បន្ទាប់​មក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន ។ ប៉ុន្តែ​ក្រោយមក​សមត្ថកិច្ច​បាន​ដេញ​ស្ទាក់​តាម​ប្រមាញ់ រហូត​ដល់​ម៉ោងជាង​៧​យប់​ទើប​ចាប់ខ្លួន​បាន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ជន​ដៃដល់​បាន​សារភាព​ថា បានជា​ខ្លួន​យក​ដំបង​ពួនស្ទាក់​វាយ​មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ក្តុល​សែន​ជ័យ ដោយសារ​ខឹង​នឹង​មេ​ប៉ុស្តិ៍​រូប​នោះ​តែងតែ​យក​ដីកា​មក​ឱ្យ​ម្តាយ​ខ្លួន​ជា​ញឹកញាប់​ពេក ទើប​ខ្លួន​មាន​គំនុំ និង​ផ្ទុះ​កំហឹង​បែប​នេះ ។

តាម​រយៈ​ដីកា​ដែល​បាន​ចេញ​ដោយ​តុលាការ​នោះ គឺ​ទាក់ទិន​នឹង​ស្ត្រី​ជា​ម្តាយ​ជន​ដៃដល់ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ហើយ​នីតិវិធី​របស់​តុលាការ​តែង​ចេញ​ដីកា​កោះហៅ​មិន​ឈប់​ឈរ​នោះ​ទេ កន្លង​មក ។ តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ឱ្យ​ដឹង​ថា ជន​ដៃដល់​ខាងលើ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ បន្ទាប់​ពី​ធ្វើការ​សាកសួរ​ចម្លើយ​ចប់ ។

ជាមួយ​គ្នា​នេះ​ដែរ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្តុល​សែន​ជ័យ ដែល​រង​គ្រោះ​ដោយសារ​កាន់​ដីកា​របស់​តុលាការ​ត្រូវ​បាន​លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ជួយ​ឧ​ប​ត្ថ​ម​ទឹកប្រាក់​ចំនួន​១​លាន​រៀល​សម្រាប់​ព្យាបាល​របួស​ផង​ដែរ ៕


អត្ថបទសរសេរ ដោយ