ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪ​ពុក និង​កូន​​នាំគ្នា​ដើរ​ឆ្លុះ​កង្កែប​ ត្រូវ​រន្ទះបា.ញ់​​ផ្តាច់ជីវិត​ឪពុក​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានករណី​បុរសជា​ឪពុកម្នាក់​បានបាត់បង់ជីវិត ដោយសាររន្ទះបាញ់​ ខណៈជនរងគ្រោះ​​​និង​កូន​ប្រុសនាំគ្នា​​ដើរឆ្លុះកង្កែប​ ស្របពេលមេឃកំពុងភ្លៀង ។ ហេតុការណ៍ខាងលើ​នេះ​បាន​កើត​កាលពី​វេលាម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០…

ខេត្តកំពង់ធំ ៖ មានករណី​បុរសជា​ឪពុកម្នាក់​បានបាត់បង់ជីវិត ដោយសាររន្ទះបាញ់​ ខណៈជនរងគ្រោះ​​​និង​កូន​ប្រុសនាំគ្នា​​ដើរឆ្លុះកង្កែប​ ស្របពេលមេឃកំពុងភ្លៀង ។

ហេតុការណ៍ខាងលើ​នេះ​បាន​កើត​កាលពី​វេលាម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងត្បូង​វាល​បុស្ស​លៀប ស្ថិត​នៅ​ភូមិ​ស្រីរ​ងិ​ត ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្ត​ពង់​ធំ ។​

ជន​រង​គ្រោះ​ឈ្មោះ ស៊​ត ប្រាក់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ។​

យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ប្រាក់ វ៉ា​ន់​ថា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ត្រូវជា​កូន​របស់​ជន​រង​គ្រោះ​ បាន​ប្រាប់​ឱ្យ​ដឹង​​ថា​​ មុន​ពេល​កើតហេតុ ​គាត់​​និ​ង​ឪពុក​បាន​ចេញ​ទៅ​ឆ្លុះ​កង្កែប​នៅ​ពេល​មេឃ​កំពុង​ភ្លៀង ​ហើយ​គាត់ និង​ឪពុក ដើរ​ឆ្លុះ​កង្កែប​ឆ្ងាយ​ពី​គ្នា​ចម្ងាយ​ប្រហែល​ជាង​២០​ម៉ែត្រ លុះ​ដើរ​ឆ្លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាង​លើ​ ស្រាប់តែ​មាន​ផ្គរ​រន្ទះ​ក៏​បាន​បាញ់​ត្រូវ​ចំ​ឪពុក​ ។

តាម​ប្រភពដដែល​បាន​បន្ត​ថា នៅ​ពេល​ឃើញ​ឪពុក​ដួល​ផ្កាប់មុខ​នឹង​ដី​​បាត់បង់ជីវិតបែបនេះ​ ​គាត់​​ក៏​បាន​រត់​មក​ប្រាប់​ម្តាយ​នៅ​ឯ​ផ្ទះ​ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យចុះមកពិនិត្យ​។

ពេល​ទទួល​បាន​ព​័ត៌​មានខាងលើភ្លាម​ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​ស្ទោង សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន​ភូមិ-ឃុំ​ចុះ​ទៅ​ពិនិត្យ​​ជនរងគ្រោះ រក​ឃើញ​ថា សក់​របស់​ជនរងគ្រោះ​​ឆេះ​រួញ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ ទើបសន្និដ្ឋានថា ជន​រង​គ្រោះ​​បាត់បង់ជីវិត​បណ្តាល​មក​ពី​រន្ទះបាញ់​ពិតប្រាកដ​មែន ​រួច​បាន​ប្រគល់​ជនរងគ្រោះ​ឱ្យ​​ប្រពន្ធ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ