ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សូម​ប្រុង​ប្រយ័ត្ន​រលក​ទី​២ នៃ​ការ​រា​ត្បត​ជំងឺឆ្លង​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​«​សូម​ប្រុង​ប្រយ័ត្ន​រលក​ទី​២ នៃ​ការ​រា​ត្បត​ជំងឺឆ្លង​កូ​វី​ដ​១៩ អ្វី​ដែល​សំខាន់​បំផុត​នៅ​ពេល​នេះ គឺ​ការ​ថែរក្សា​អនាម័យ​សុខភាព អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​«​សូម​ប្រុង​ប្រយ័ត្ន​រលក​ទី​២ នៃ​ការ​រា​ត្បត​ជំងឺឆ្លង​កូ​វី​ដ​១៩ អ្វី​ដែល​សំខាន់​បំផុត​នៅ​ពេល​នេះ គឺ​ការ​ថែរក្សា​អនាម័យ​សុខភាព អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​កូនចៅ​ជាទី​ស្រឡាញ់​នៅ​ក្នុង​ក្រុម​គ្រួសារ កុំអោយ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ អោយ​សោះ ។​» នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​បន្ត​ថា សូមកុំ​អោយ​មាន​វិប្បដិសារី​កើតឡើង ព្រោះតែ​ការ​ធ្វេសប្រហែស​មើល​ស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្ប្ន​ន្ន ។ ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​យើង​មាន​តិច​មែន តែ​យើង​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​នឹង​ត្រៀម​ទប់ស្កាត់​គ្រប់ពេល ជា​ពិសេស​នៅ​ក្នុង​រលក​ទី​២ នៃ​ការ​ងើបឡើង​វិញ​នៃ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ដ៏​កាច​សាហាវ​បំផុត​នេះ ។

មក​ទល់​ថ្ងៃនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស ២១៧ ដែល​មាន​អ្នក​ឆ្លង​រោគ​បាន​កើនឡើង​ជាង​៥​លាន​នាក់​ហើយ (5,491,678) ហើយ​ស្លាប់​ជាង 30​ម៉ឺន​នាក់ ក្នុង​នោះ​កម្ពុជា​ក៏​មាន​អ្នក​ឆ្លង​ថ្មី​2​នាក់​ផង​ដែរ ។

សម្តេច​បាន​បន្ត​ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩​នៅឡើយ​ទេ ។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​ពាក់​ម៉ាស់ ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជា​ប្រចាំ​ដោយ​ទឹក​អាល់កុល ឬ​ចឹ​ល​សម្លាប់​មេរោគ ។ ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស ឬ​ខ្ទប់​ដោយ​ដៃ​នៅ​ពេល​ក្អក ឬ​កណ្តាស ជា​ពិសេស​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា​ដូច​ជា ទីផ្សារ ភោជនីយដ្ឋាន និង​ទីកន្លែង​ធ្វើការ​ជាដើម ។

សូម​បន្ត​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​គ្រប់ពេល ។ បើ​មាន​ច​ម្ង​ល់ ឬ​ការ​សង្ស័យ​ណាមួយ សូម​ទូរ​ស័​ព្វ​ទៅ​លេខ ១១៥ ជា​បន្ទាន់​។ យើង​ទាំងអស់​គ្នា ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការ​រ​ឆ្លង​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ប្រទេស ៕