រាជធានីភ្នំពេញ៖ នៅពេលនិយាយដល់ឈ្មោះស្រីស្អាត ឡាយ លក្ខិណា បងប្អូនទាំងក្នុងនិងក្រៅប្រទេសពិតជានៅចាំច្បាស់ថានាងគឺជាបុប្ផាមួយដួងរះចែងចាំងក្នុងចំណោមតារាស្រីរួមជំនាន់ជាមួយនាងនាជំនាន់ឆ្នាំងជាង ៩០ ដែលកាលនោះនាងជាតារាចម្រៀងដែលមានទឹកដមសម្លេងពិរោះរណ្តំ ។
អតីតតារាចម្រៀងដែលមានសាច់ស ទ្រលត់ទ្រលន់ និងផ្ទៃមុខពោរពេញដោយមន្តស្នេហ៍ថ្មីៗនេះត្រូវបានគេដឹងថានាង ឡាយ លក្ខិណា កំពុងស្ថិតក្រុង Quebec នៃខេត្ត Quebec ប្រទេសកាដាណា ដែលកន្លងមកប្រិយមិត្តអ្នកគាំទ្រតារាស្រីរូបនេះដឹងត្រឹមថានាងគឺជាតារាចម្រៀងដែលមានទឹកដមសម្លេងពិរោះរន្តំ ។ ក្រោយមកនាងឡាយ លក្ខិណា ក៏បានឈប់ពីអាជីពជាអ្នកចម្រៀងហើយបើកការរកស៊ីលក់ខោអាវផងដែរ ។
យ៉ាងណាមិញ ម្តងម្កាលគេក៏បានឃើញនាងវិលត្រឡប់មកកាន់វិថីសិល្បៈវិញ តែនាងមិនបានប្រឡូកជោគជាំដូចសម័យឆ្នាំ ១៩៩០ ទៅ ១៩៩៩ នោះទេ ដោយពេលខ្លះគេឃើញអ្នកនាងបានចូលប្រឡូកក្នុងវិស័យសម្តែងភាពយន្តយូរៗម្តងតែប៉ុណ្ណោះ ។
យ៉ាងណាមិញមួយរយៈពេលចុងក្រោយនេះនៅលើបណ្តាញសង្គមរបស់នាងឡាយ លក្ខិណា ស្រីស្អាតរូបនេះបានបង្ហាញនូវស្នាដៃថ្មីផ្សេងទៀត នោះគឺការចម្អិនម្ហូបប្លែកៗដែលសូម្បីតែមិត្តភ័ក្ត្ររបស់នាងក៏ស្ងើចសរសើរអំពីទឹកដៃនៃការចម្អិនអាហារ ហើយការតុបតែងលើមុខម្ហូបក៏រឹតតែស្រស់ស្អាត ឃើញហើយពិតជាស្រក់ទឹកមាត់ ចង់ញុំាតែម្តង ។
សូមរម្លឹកថា ខណៈតារាស្រីជំនាន់នាង ឡាយ លក្ខិណា ដែលមានដូចជាអ្នកនាង ពេជ្រ ច័ន្ទបូរមី, អ្នក, អ្នកនាង សៀម ស្រី ណុច និង អ្នកនាងស្រី តូច ចំណាន ក្លាយជាលោកជំទាវតូចរស់នៅស្ដុកស្ដុម្ភនិងមានស្វាមីរៀងៗខ្លួន គេសង្កេតឃើញស្រីស្អាត ឡាយ លក្ខិណា នៅតែមិនទាន់រៀបការនោះទេ ។
ក៏ប៉ុន្តែបើនិយាយពីរូបសម្រស់វិញ គឺឡាយ លក្ខិណា នៅតែមានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យបើទោះបីជានាងមានវ័យជាងច្រើនហើយក្តី ៕
ចែករំលែកព័តមាននេះ