ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ព្រឹទ្ធាចារ្យ ឈិ​ន ឈៀង សុខ​ភាព​​កាន់តែ​ទ្រុឌ​ទ្រោម​​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ​ព្រឹទ្ធាចារ្យ​អា​យ៉ៃ​ឆ្លើយឆ្លង​លោក ឈិ​ន ឈៀង កំពុង​ជួប​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង ដោយសារ​សុខភាព​របស់​លោក​កាន់តែ​ទ្រុឌ​ទ្រោម​ខ្លាំង ជាមួយនឹង​ការ​ញាំញី​ដោយសារ​ជំងឺ និង​ជរាពាធ…

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ​ព្រឹទ្ធាចារ្យ​អា​យ៉ៃ​ឆ្លើយឆ្លង​លោក ឈិ​ន ឈៀង កំពុង​ជួប​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង ដោយសារ​សុខភាព​របស់​លោក​កាន់តែ​ទ្រុឌ​ទ្រោម​ខ្លាំង ជាមួយនឹង​ការ​ញាំញី​ដោយសារ​ជំងឺ និង​ជរាពាធ ក្នុង​ពេល​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​គេហដ្ឋាន​របស់លោកតា​។​ នេះ​បាន​បើ​តាម​ការ​បញ្ជាក់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​កូនស្រី​របស់​លោក​ កាលពី​ថ្ងៃ​ទី​១៧ ​ឧសភា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មី​ៗ​នេះ ​។

ជាមួយ​​រូបភាព​ចាស់​ទ្រុឌទ្រោម ស្គមស្គាំង អង្គុយ​នៅ​លើ​គ្រែ​ជាមួយ​ភរិយា ​គឺ​អ្នកស្រី អ៊ុ​ក សុ​ផា កំពុង​បញ្ចុក​​អាហារ​ដែល​បាន​បង្ហោះ​នោះ ​កូនស្រី​របស់​លោក​គឺ​អ្នក​នាង ផា ស​ម្ជ​ស្ស បាន​ភ្ជាប់​ជាមួយនឹង​សារស​សេរ​ថា «សុខភាព​ប៉ា​កាន់តែ​ថយ​ចុះ​មួយ​ថ្ងៃ​ម្ដង​ៗ​ ហើយ​សូម​ទេព្តា​ឆ្នាំ​ថ្មី​ និង​វត្ថុ​ស​ក្ក័​សិទ្ធ​ទាំងឡាយ​តាម​ជួយ ថែរក្សា​ប៉ា​ខ្ញុំ​អោយ​គាត់​មានកំ​លាំង​ឡើង​វិញ​ផង សូម​អោយ​​ប៉ា​អាយុ​យ៉ឺន​យូ​រ ចៀស​ផុត​ពី​ជំងឺ​ទាំងឡាយ​ផង» ​។

ជាមួយនឹង​រូបភាព​ទាំង​អស់នោះ​ កូនស្រី​របស់​លោក​ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ចំពោះ​មហាជន​ដែល​បាន​ខំ​មិន​សួរ​ពី​សុខភាព​ឪពុក​ខ្លួន​ថា បច្ចុប្បន្ន ​ឪពុក​អ្នក​នាង​កាន់តែ​មាន​សុខភាព​ថមថយ ដោយសារ​គាត់​មិន​អាច​បរិភោគ​អ្វី​បាន​ច្រើន ក្រៅ​តែ​អំពី​ទឹក​បបរ​បន្តិចបន្តួច​ប៉ុណ្ណោះ​។

អ្នក​នាង​បញ្ជាក់​ថា ដោយសារ​តែ​ឃើញ​គាត់​គ្មាន​កម្លាំង និង​ហូប​អ្វី​មិន​បាន​នោះ ទើប​ក្រុម​គ្រួសារ​អោយ​គាត់​ព្យួរសេរ៉ូម ប៉ុន្តែ​ជា​លទ្ធផល​គឺ​គាត់​បែរជា​ធ្វើទុក្ខ​លើស​ដើម ហេតុនេះ​អ្នក​នាង និង​គ្រួសារ​ពិតជា​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​របស់​គាត់​នា​ពេល​នេះ ​។

យ៉ាងណា កូនស្រីបានបន្តថា ក្នុង​នាម​គ្រួសារ​ អ្នក​នាង​សូម​ថ្លែងអំណរគុណ​ចំពោះ​ទស្ស​និក​ជន​ទាំងអស់​ដែល​បាន​តែងតែ​គាំទ្រ​ការ​សម្តែង​ឪពុក​ និង​បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​ឪពុក​របស់​នាង​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​។

គួ​បញ្ជាក់​ថា ព្រឹទ្ធាចារ្យ ឈិ​ន ឈៀង បាន​ធ្លាក់ខ្លួន​ឈឺ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ បន្ទាប់​ពី​មាន​វ័យ​កាន់តែ​ជរាពាធ​ក្នុង​ជ​ម្មា​យុ​ប្រមាណ​៨០​ឆ្នាំ ខណៈ​ពេល​ដែល​ជំងឺ​របស់​លោក ​មាន​ច្រើន​ប្រភេទ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្លាប់​បញ្ជូន​ទៅ​ព្យាបាល​នៅ​វៀតណាម និង​ប្រទេស​ថៃ​ ដោយ​ចំណាយ​ថ្លៃ​ព្យាបាល​ស្ទើរ​អស់ពី​ខ្លួន ប៉ុន្តែ​នៅ​តែ​មិន​មាន​លទ្ធផល​ល្អ​។

លោក ឈិ​ន ឈៀង មិន​ត្រឹម​ជា​អ្នក​ច្រៀង​អា​យ៉ៃ​ពូកែ​វោហារមាន​សំឡេង​ពីរោះ​នោះ​ទេ តែ​លោក​ក៏​ថែម​ជា​អ្នក​បញ្ចូល​សំឡេង​ល្ខោន​រឿង​ឱ្យ​វិទ្យុជាតិ​យ៉ាង​ប៉ិន​ប្រសប់​ទៀត​ផង​ដែរ ខណៈ​ពេល​លោក​បាន​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ​ ​។ ចាប់ពី​ឆ្នាំ​២០០២មក​ លោក​លែង​មាន​សកម្ម​ភាព​សម្តែង ដោយសារ​ស្ថានភាព​ជំងឺ​មានការ​វិវត្តន៍ ហើយ​បច្ចុប្បន្ននេះ​ លោក​កំពុង​រស់នៅ​ក្នុងផ្ទះ​ល្វែង​មួយនៅ​ជិត​វត្ថ​នាគ​វន្ត​រាជ​នី​ភ្នំពេញ ជាមួយ​ភរិយា និង​កូន​ៗ ។​

អត្ថបទសរសេរ ដោយ