ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង «Avatar 2» វគ្គ​ថ្មី​បែប​វិទ្យាសាស្ត្រ​ដំណើរការ​ថត​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ស​ប្តា​ហ៍​នេះ​ហើយ !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ រឿង​បែប​វិទ្យាសាស្ត្រ​ទំនើប​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​មហាជន​ទូ​ទាំង​ពិភពលោក​គឺ រឿង «Avatar» នឹង​ចាប់ផ្តើម​ការ​ថត​នៅ​វគ្គ ២ បន្ត​ទៀត ជា​លើក​ដំ​បួង​បន្ទាប់​ពី​ពន្យារពេល​ការ​ថត ដោយសារ​ជំ​ងី​កូ​វី​ដ ១៩…

រាជធានី​ភ្នំពេញ​៖ រឿង​បែប​វិទ្យាសាស្ត្រ​ទំនើប​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​មហាជន​ទូ​ទាំង​ពិភពលោក​គឺ រឿង «Avatar» នឹង​ចាប់ផ្តើម​ការ​ថត​នៅ​វគ្គ ២ បន្ត​ទៀត ជា​លើក​ដំ​បួង​បន្ទាប់​ពី​ពន្យារពេល​ការ​ថត ដោយសារ​ជំ​ងី​កូ​វី​ដ ១៩ ដែល​កំពុង​រីត​រាតត្បាត​ជុំវិញ​ពិភពលោក ។

យោង​តាម​ការ​អោយ​ដឹង​ពី​ផលិតករ​រឿង «Avatar 2» លោក Jon Landau បានអោយ​ដឹង​ថា រឿង​មួយ​នេះ​នឹង​ចាប់ផ្តើម​ការ​ថត​ឡើង​វិញ​នូវ​វគ្គ ២ បន្ត​ទៀត នៅ​ស​ប្តា​ហ៍​នេះ​ហើយ និង​បាន​ជ្រើស​យក​ទីតាំង​នៃ​ការ​ថត​ស្ថិត​នៅ​ក្នុង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ បន្ទាប់​ពី​មានការ​អនុញ្ញាត​យ៉ាង​ត្រឹម​ត្រួ​វ​ពី​រាជរដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​នេះ ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​របស់​លោក Jon Landau តាម​រយៈ Instagram ផ្ទាល់ខ្លួន ។

រីឯ​វគ្គ ២ របស់​រឿង «Avatar 2» ដែល​អ្នកគាំទ្រ​កំពុង​រង់ចាំ​ទស្សនា​នេះ នឹង​ត្រៀម​ចេញផ្សាយ​ជូន​ដល់​មហាជន និង​ចាក់​បញ្ចាំង​នៅ​ក្នុង​កំឡុង​ខែធ្នូ ឆ្នាំ ២០២១ និង​វគ្គ ៣ នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត ដូច​ជា ២០២៣, ២០២៥ និង ២០២៧ ខាង​មុន​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង​បែប​វិទ្យាសាស្ត្រ​ទំនើប​របស់​ឧស្សាហ៍កម្ម​ខ្សែ​ភាគ​យន្ត​របស់​អា​មេ​រិ​កមួយ​នេះ ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​បន្ទាប់​ចេញផ្សាយ​នួ​វ​ភាគ​ដំបូង​របស់​ខ្លួន​កាលពី​ឆ្នាំ ២០០៩ ដែល​មាន​អ្នក​ទស្សនា​រាប់​លាន​នាក់ និង​ទទួល​បាន​ចំណូល​ច្រើន​បំផុត​ផង​ដែរ ៕

កែសម្រួលដោយ