ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍​ហត់​អស់កម្លាំង? កុំ​រំលង​គន្លឹះ​ងាយ​ៗ​ទាំងនេះ

3 ឆ្នាំ មុន

កំពុង​ជួប​ប្រទះ​អាកា​រៈ​អស់កម្លាំង​ជា​ញឹកញយ​មែន​ទេ? កុំ​បារម្ភ​! ជំនួស​ឱ្យ​ការ​ជ្រើសរើស​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗ អ្នក​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ជាមួយ​គន្លឹះ​មួយ​ចំនួន​។ ថា ​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ឧស្សាហ៍​មាន​អារម្មណ៍​អស់កម្លាំង ៖ ១….

កំពុង​ជួប​ប្រទះ​អាកា​រៈ​អស់កម្លាំង​ជា​ញឹកញយ​មែន​ទេ? កុំ​បារម្ភ​! ជំនួស​ឱ្យ​ការ​ជ្រើសរើស​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗ អ្នក​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ជាមួយ​គន្លឹះ​មួយ​ចំនួន​។ ថា ​តើ​គន្លឹះ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ឧស្សាហ៍​មាន​អារម្មណ៍​អស់កម្លាំង ៖

១. ទទួលទាន​អាហារ​សម្បូរ​ជាតិ​ដែក

មួយ​ក្នុង​ចំណោម​វិធី​ដ៏​ងាយ​ដើម្បី​កម្ចាត់​អាកា​រៈ​អស់កម្លាំង គឺ​ការ​ផ្គត់ផ្គង់​ជាតិ​ដែក​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​រាង​កាយ​។ ជាតិ​រ៉ែ​នេះ​ចាំបាច់​សម្រាប់​បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម​ដើម្បី​ប្រាកដ​ថា​អុក​ស៊ី​សែន​ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​សព្វ​ពេញ​រាង​កាយ​។ រាល់​កោសិកា​រាង​កាយ​ត្រូវការ​ទទួល​បាន​អុកស៊ីហ្សែន​គ្រប់​គ្រាប់​ដើម្បី​បំពេញ​មុខងារ​ភារកិច្ច​។ កង្វះ​ជាតិ​ដែក​ផ្ដល់​បញ្ហា​សុខភាព​ជា​ច្រើន រួម​ទាំង​ភាព​អស់កម្លាំង​ឆាប់​ហត់ ពិបាក​ផ្ដោតអារម្មណ៍ និង​សូ​ម្បី​តែ​ភាព​អំណត់​ស៊ូទ្រាំ​។ ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​បញ្ហា​ទាំងនេះ​កើតឡើង​ទេ ចូរ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​។

២. ចាប់ផ្ដើម​ធ្វើ​លំ​ហាត់ប្រាណ

លំ​ហាត់ប្រាណ​ជួយ​សម្រួល​ចរន្តឈាម​ហូរ ហើយ​ល្អ​ណាស់​សម្រាប់​សុខភាព​ស​សៃ​ឈាម​បេះដូង​។ ការ​គិតតែ​ពី​គេង​មិន​បាន​ផ្ដល់​ឱ្យ​អ្នក​នូវ​ថាមពល​បន្ថែម​ដូច​បាន​គិត​ទុក​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ស្រាល​ៗ​ដូច​ជា ដើរ​និង​រត់​ត្រឹក​ៗ​យ៉ាង​ហោច​ណាស់ ៣ ដង ក្នុង​មួ​យស​ប្តា​ហ៍​បែរជា​ជួយ​បង្កើន​កម្លាំង​ថាមពល​គួរ​ឱ្យ​កត់សម្គាល់​។

៣. គេង​ឱ្យ​បាន​គ្រប់គ្រាន់

ការ​គេង​មិន​គ្រប់​ក៏​អាច​ធ្វើ​អោយ​អ្នក​អស់កម្លាំង​ខុស​ពី​ធម្មតា​ផង​ដែរ​! នោះ​ក៏​ព្រោះតែ​ការ​គេង គឺជា​ពេល​ដែល​អ្នក​ផ្ដល់​អោយ​រាង​កាយ​នូវ​ពេល​សម្រាក​ស្ដារ​ថាមពល​ពេញលេញ​មក​វិញ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​គេង​អោយ​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។

៤. ទទួលទាន​ទឹកក្រូច​ឆា្ម​រ

គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​ម្ខាង​ក្នុង​ទឹក ១ កែវ រួច​កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ក៏​អាច​ដោះស្រាយ​បញ្ហា​អស់កម្លាំង​ងងុយគេង​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។

៥. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់

ទឹក​ដើរតួ​នាទី​សំខាន់​ណាស់​ចំពោះ​សុខភាព​រាង​កាយ ហើយ​ជួយ​រក្សា​ក៏​ដូច​ជា​បង្កើន​កម្រិត​ថាមពល​។ ប្រសិនបើ​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​នោះ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​មុខងារ​បេះដូង​នាំ​ឱ្យ​អ្នក​ឆាប់​ហត់​។

៦. ទទួលទាន​គ្រាប់​ធញ្ញជាតិ

គ្រាប់​ធញ្ញជាតិ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ដែល​ជួយ​បំ​លែង​ស្ករ​ទៅ​ជា​ថាមពល​។ គ្រាប់​ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​ស​សៃ​ដែល​ជួយ​ឱ្យ​ឆ្អែត​និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។ ទោះជា​យ៉ាងណា​មិន​ត្រូវ​ទទួលទាន​ច្រើន​ជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយ​ថ្ងៃ​ឡើយ​៕ ប្រភព ៖ Health.com.kh