ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រើសរើស​យក​ធម៌​បី​ប្រការ​មក​ឃុំគ្រង​ជីវិត

3 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា បុគ្គល​ណា​ជ្រើសរើស​យក​ធម៌​បី​យ៉ាងនេះ​មក​ឃុំគ្រង​ដំណើរ​ជីវិត បុគ្គល​នោះ​នឹង​មាន​សេចក្តីចម្រើន ញុំ​ា​ង​ជីវិត​ឱយ​ឲ្យ​ភ្លឺស្វាង ។ ធម៌​ទាំង​៣​យ៉ាងនោះ​គឺ ១-​សតិ សេចក្តី​នឹកឃើញ​ចាំ​ជាក់​ជា​និច្ច​, ការ​រឭក​បាន​, ការ​រឭក​ឃើញ​មិន​ភ្លេច​,…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា បុគ្គល​ណា​ជ្រើសរើស​យក​ធម៌​បី​យ៉ាងនេះ​មក​ឃុំគ្រង​ដំណើរ​ជីវិត បុគ្គល​នោះ​នឹង​មាន​សេចក្តីចម្រើន ញុំ​ា​ង​ជីវិត​ឱយ​ឲ្យ​ភ្លឺស្វាង ។

ធម៌​ទាំង​៣​យ៉ាងនោះ​គឺ ១-​សតិ សេចក្តី​នឹកឃើញ​ចាំ​ជាក់​ជា​និច្ច​, ការ​រឭក​បាន​, ការ​រឭក​ឃើញ​មិន​ភ្លេច​, ការ​ចាំ​បាន​, ការ​ប្រុង​ប្រយ័ត្ន​មិន​ភ្លេច​, ដំណើរ​ស្វាង​រុងរឿង​ក្នុង​ជីវិត ២-​សម្បជញ្ញៈ មាន​ស្មារតី​ដឹងខ្លួន​ជា​និច្ច មាន​សតិ​ស​ម្ប​ញ្ញៈ​ចាំ​ជាប់ និង​៣-​វិ​រិ​យៈ មាន​សេចក្តី​ព្យាយាម​ជា​ប្រចាំ ។

កាលបើ​បុគ្គល​មាន​មនសិការ​ក្នុង​នាទី​ដែល​ខ្លួន​ទទួល​រ៉ាប់រង ត្រូវ​មាន​ស្មារតី​ព្យាយាម ចា​ប់​​​យក​ពេលវេលា​មក​ធ្វើការ​ដោយ​យកចិត្តទុកដាក់ មាន​សតិសម្បជញ្ញៈ​ប្រុងប្រៀប​ជា​និច្ច និង​ចម្រើន​ពិចារណា​រក​ចំណុច​ល្អ​ៗ​ជា​រឿយ​ៗ​ក្នុង​ការងារ លទ្ធផល​ចេញ​មក​នឹង​ជោគជ័យ​ចំ​ទិស​ដៅ​មិន​លម្អៀង ។

មើលឃើញ​អត្ថប្រយោជន៍​នៃ​ធម៌​ទាំង​បី​ប្រការ​នេះ​ផ្តល់​ផល​ឱ្យ​ជាក់ស្តែង​ភ្លាម​ៗ ទើប​លោក​ឱ្យនាម​ថា​ជា​កំពូល​ធម៌​ក្នុង​លោក​នាំ​ឱ្យ​សម្រេចប្រយោជន៍​ទាំង​ក្នុង​បច្ចុប្បន្ន និង​អនាគត រស់នៅ​ដោយ​សេចក្តីចម្រើន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ