ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​មិន​និយម​ហិ.ង្សា​សោះឡើយ

3 ឆ្នាំ មុន

អ្នកប្រាជ្ញ​សាសនា​ទាំងឡាយ​នៅ​លើ​ពិភពលោក​នេះ​បានឱ្យ​នាម​ពុទ្ធសាសនា​ថា​ជា​សាសនា​សាន្តត្រាណ សាសនា​សន្តិភាព សាសនា​និយម​សេចក្តី​ស្ងប់ សាសនា​សាន្តត្រាណ សាសនា​និព្វាន និង​ជា​សាសនា​ដែល​មិន​និយម​ប្រើ​ហិង្សា បង្កចលាចល​ដល់​ពិភពលោក ។ លើស​ពី​នេះ​ទៀត​ព្រះពុទ្ធ​សាសនា​តែង​ជួយ​ដល់​សង្គម​ជាតិ​តាម​រយៈ ការ​អប់រំ…

អ្នកប្រាជ្ញ​សាសនា​ទាំងឡាយ​នៅ​លើ​ពិភពលោក​នេះ​បានឱ្យ​នាម​ពុទ្ធសាសនា​ថា​ជា​សាសនា​សាន្តត្រាណ សាសនា​សន្តិភាព សាសនា​និយម​សេចក្តី​ស្ងប់ សាសនា​សាន្តត្រាណ សាសនា​និព្វាន និង​ជា​សាសនា​ដែល​មិន​និយម​ប្រើ​ហិង្សា បង្កចលាចល​ដល់​ពិភពលោក ។

លើស​ពី​នេះ​ទៀត​ព្រះពុទ្ធ​សាសនា​តែង​ជួយ​ដល់​សង្គម​ជាតិ​តាម​រយៈ ការ​អប់រំ ពន្យល់ បង្ហាត់ បង្ហាញ​ដល់​មហាជន​ឱ្យ​ស្គាល់​ពី​ផល​ដ៏​អាក្រក់​នៃ​ហិង្សា និង​ឱ្យ​ស្គាល់​ពី​ការ​សុខ​ចម្រើន​នៃ​អហិង្សា ហើយ​គេ​ក៏​មិន​ដែល​ឃើញ​សង្គ្រាម​កើតឡើង​ព្រោះតែ​ពុទ្ធសាសនា​ឡើយ ។

តាម​ពិត​ទៅ​ព្រះពុទ្ធ​សាសនា​បាន​ជួយ​ដល់​សង្គម​ជាតិ​ច្រើន​ណាស់​តាម​រយៈ​ការ​អប់រំ​សីលធម៌ ចរិយា​ធម៌ សុជីវធម៌ ឱ្យ​មនុស្ស​មើលឃើញ​សេចក្តី​ល្អជា​និច្ច នោះ​ប្រទេស​នឹង​មាន​សន្តិភាព ពលរដ្ឋ​រស់នៅ​ដោយ​សុខសាន្ត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ