ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​ទី​២៧ ដល់ ២​មិថុនា នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​27 ខែឧសភា ដល់​ថ្ងៃ​ទី​2 ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​27 ខែឧសភា ដល់​ថ្ងៃ​ទី​2 ខែមិថុនា ឆ្នាំ 2020 ខាង​មុខ​នេះ ។

តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​26 ខែឧសភា ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ពី​ថ្ងៃ​ទី ២៧ ខែឧសភា ដល់​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា តាម​រយៈ​នៃ​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​សង្កេត​ឃើញ​ថា ខ្យល់មូសុង​និរតី​នឹង​បក់​ខ្លាំង​មក​លើ​កម្ពុជា ។

ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែឧសភា ដល់​ថ្ងៃ​ទី​០២ ខែមិថុនា នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៥-២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៦​អង្សា​សេ ។

ក្រសួង​បន្ត​ថា​អាកាសធាតុ​បែប​នេះ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​នោះ ផ្នែក​ខ្លះ នៃ​វាលទំនាប​ភាគ​ពាយ័ព្យ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ ក្រសួង​បន្ត​ថា​ចំពោះ​បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥​អង្សា​សេ និង​មាន​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៥​អង្សា​សេ​។

ស្ថានភាព​បែប​នេះ​នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គរ ដោយឡែក​បណ្តា​ខេត្ត​នៅ​ភាគ​ឦសាន​ជាប់​ប្រទេស​វៀតណាម​នឹង​អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម ។

ដោយឡែក​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​អប្បរ​មា​មាន​ពី​២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤​អង្សា​សេ នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ ។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ក៏​បាន​លើក​ឡើង​ថា ដោយ​អាស្រ័យ​ស្ថានភាព ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ