ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ជំនួយ​សង្គម​នឹង​ដាក់​ចេញ​ឆាប់​ៗ​ ដើម្បី​រក្សា​លំនឹង​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សម័យកូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទន្ទឹម​នឹង​ជំងឺ​កូ​វី​ដ​១៩​កំពុង​ក្លាយជា​បញ្ហា​ចោទ​សម្រាប់​ពិភពលោក​ក៏​ដូច​ជា​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រៀបចំ​ហើយ​គ្រោង​ដាក់​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នូវ​កម្មវិធី​ជំនួយ​សង្គម​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​និង​រក្សា​លំនឹង​ជីវភាព​របស់​ប្រជាជន ខណៈ​នៅ​ពេល​កន្លង​មក​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​អន្តរាគមន៍​៣​ជុំ​រួច​ទៅ​ហើយ​ដើម្បី​ជួយ​ស្រោចស្រង់​វិស័យ​ឯក​។ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ពន្ធ​មុន្នី​រ័ត ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើក​ឡើង​ក្នុង​ការ​ចុះបញ្ជី​ជា​ផ្លូវការ​របស់​ធនាគារ​អេ​ស៊ី​លី​ដា​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ថ្ងៃ​ទី​២៥ ឧសភា ថា​ជំងឺ​កូ​វី​ដ​១៩​បាន​បង្ក​ឡើង​នូវ​បញ្ហា​ប្រឈម​មុត​ស្រួច​មិន​ធា្ល​ប់​មាន​ពី​មុន​មក​សម្រាប់​សកលលោក​ទាំងមូល​ក៏​ដូច​ជា​សម្រាប់​កម្ពុជា​យើង​។​ក្នុង​បរិ​កា​នេះ…

រាជធានី​ភ្នំពេញ​៖ ទន្ទឹម​នឹង​ជំងឺ​កូ​វី​ដ​១៩​កំពុង​ក្លាយជា​បញ្ហា​ចោទ​សម្រាប់​ពិភពលោក​ក៏​ដូច​ជា​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រៀបចំ​ហើយ​គ្រោង​ដាក់​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នូវ​កម្មវិធី​ជំនួយ​សង្គម​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​និង​រក្សា​លំនឹង​ជីវភាព​របស់​ប្រជាជន ខណៈ​នៅ​ពេល​កន្លង​មក​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​អន្តរាគមន៍​៣​ជុំ​រួច​ទៅ​ហើយ​ដើម្បី​ជួយ​ស្រោចស្រង់​វិស័យ​ឯក​។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ពន្ធ​មុន្នី​រ័ត ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លើក​ឡើង​ក្នុង​ការ​ចុះបញ្ជី​ជា​ផ្លូវការ​របស់​ធនាគារ​អេ​ស៊ី​លី​ដា​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ថ្ងៃ​ទី​២៥ ឧសភា ថា​ជំងឺ​កូ​វី​ដ​១៩​បាន​បង្ក​ឡើង​នូវ​បញ្ហា​ប្រឈម​មុត​ស្រួច​មិន​ធា្ល​ប់​មាន​ពី​មុន​មក​សម្រាប់​សកលលោក​ទាំងមូល​ក៏​ដូច​ជា​សម្រាប់​កម្ពុជា​យើង​។​ក្នុង​បរិ​កា​នេះ ទន្ទឹម​នឹង​បង្កើន​ចំណាយ​ថវិកា​លើ​វិស័យ​សុខាភិបាល​ដើម្បី​គ្រប់គ្រង​និង​ទប់ស្កាត់​នៃ​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​កញ្ចប់​វិធានការ​ដើម្បី​រក្សា​លំនឹង​សកម្មភាព​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ជួយ​សម្រាល​ដល់​ជីវ​កម្ម​ភាព​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​។

លោក​បណ្ឌិត​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​ហើយ​គ្រោង​ដាក់​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នូវ​កម្មវិធី​ជំនួយ​សង្គម​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​និង​រក្សា​លំនឹង​ជីវភាព​របស់​ប្រជាជន​តាម​រយៈ​ការ​អនុវត្ត​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​សម្រាប់​ក្រុម​គ្រួសារ​ប្រជាជន​ក្រីក្រ​ខ្វះខាត​»​។

លោក​បណ្ឌិត​បន្ត​ថា កម្មវិធី​សាច់ប្រាក់​ពលកម្ម​, ការ​បណ្តុះបណ្តាល​ជំនាញ​រយៈពេល​ខ្លី ដើម្បី​បង្កើន​លទ្ធភាព​អាជីវកម្ម​ផ្ទាល់ខ្លួន​នឹង​ឈាន​ទៅ​ចាប់​យក​ការងារ​ក្នុង​វិស័យ​ថ្មី សម្រាប់​គម្រោង​ហិរញ្ញ​វប្ប​ទាន​សម្រាប់​ទុន​បង្វិល ដើម្បី​បំពេញតម្រូវការ​របស់​រោងចក្រ​និង​សហគ្រាស​និង​អាជីវកម្ម​ទាំងអស់​។​ជាង​នេះ​ទៀត​ក្នុង​ស្មារតី​បុ​រេ​សកម្ម ដើម្បី​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើង​វិញ​បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ត្រៀម​វិធានការ​ជា​កញ្ចប់​គ្រប់​ជ្រុងជ្រោយ ដោយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​និង​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​។

ស្ថិត​ក្នុង​បរិ​កាប្រទេស​កម្ពុជា​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​បើ​តាម​លោក​បណ្ឌិត​មាន​ប្រសាសន៍​ដូច្នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​អន្តរាគមន៍​ចំនួន​៣​ជុំ​រួច​មក​ហើយ​ដើម្បី​ជួយ​ស្រោចស្រង់​វិស័យ​ឯកជន ជា​ពិសេស​ៗ​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ដូច​ជា​វិស័យ​ទេសចរណ៍​,​អាកាសចរណ៍ និង​កាត់ដេរ​វាយនភ័ណ្ឌ ព្រមទាំង​រក្សា​លំនឹង​ជីវភាព​របស់​កម្មករ​និ​យោ​ជិ​ក​ដែល​បម្រើ​ការ​នៅ​ក្នុង​វិស័យ​ទាំងនេះ ហើយ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ តាម​រយៈ​ការ​លើកទឹកចិត្ត​និង​ការ​អនុគ្រោះ​ផ្នែក​សារពើពន្ធ ការ​អនុញ្ញាត​មិន​ឱ្យ​បង់ប្រាក់​វិភាគទាន របប​ហានិភ័យ​លើ​ការងារ​និង​ថែ​ទាំង​សុខភាព​,​ការ​លើកលែង​ការ​អនុគ្រោះ​និង​ការ​លើកលែង​ការ​បង្កើន​ស​ន្ទ​នី​ភាព​នៅ​ក្នុង​ទីផ្សារ​។

បើ​តាម​លោក​បណ្ឌិត ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន បាន​ដាក់​ចេញ​និង​អនុវត្ត​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ និង​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​ច្រើន​សំដៅ​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ទាំង​សេដ្ឋកិច្ច​និង​សង្គម​ប្រកបដោយ​ចីរភាព​។​ជាក់ស្តែង​នៅ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ជាមួយ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​និង​ក្រប​ខណ្ឌ​នយោបាយ ម៉ា​ក្រ​សេដ្ឋកិច្ច​អនុគ្រោះ ប្រទេស​ជាតិ​សម្រេច​បាន​កំណើន​សេដ្ឋ​កិ​ចិ្ច​ខ្ពស់​ប្រមាណ​ជាង​៧%​ជា​មធ្យម​ប្រចាំឆ្នាំ ដែល​កំណើន​នេះ​បាន​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​មាន​ចំណូល​កម្រិត​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំ​២០១៥​ហើយ​នៅ​ឆ្នាំ​២០១៦ កម្ពុជា​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា​ក្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​។

កម្ពុជា​មិន​ត្រឹម​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ ថែម​ទាំង​សម្រេច​បាន​នៅ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ពោល​គឺ​បាន​ផ្លាស់​ប្តូរ​ពី​ប្រទេស​មាន​មូលដ្ឋាន​សេដ្ឋកិច្ច​តូច​ចង្អៀត​នឹង​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​មាន​មូលដ្ឋាន​សេដ្ឋកិច្ច​ទូលាយ​ជាង​មុន និង​ពឹងផ្អែក​ជា​សំខាន់​លើ​វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ