ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំ​​ចំណាយ​ថវិកា​ផ្ទាល់​55​ម៉ឺន​រៀល​ ជួល​​មនុស្ស​ការពារ​​ថ្លាន់​ក្រាប​​ពងនេះ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពស់ថ្លាន់​មួយ​ក្បាល បានត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​ព្រៃ​លិច​ទឹក​ខាងក្រោយ​វត្ត​យុគន្ធរ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌…

ខេត្តកំពង់ឆ្នាំង ៖ ពស់ថ្លាន់​មួយ​ក្បាល បានត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​ព្រៃ​លិច​ទឹក​ខាងក្រោយ​វត្ត​យុគន្ធរ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខណៈ​ដែល​ពស់ថ្លាន់​ដ៏ធំ​មួយ​ក្បាល​នេះ កំពុង​សម្ងំ​ក្រាប​ពង​នៅ​ក្រោម​ដើមឈើ​រលំ​១​ដើម ។

នា​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា លោក សាំង គី​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ រួម​នឹង​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ភូមិ ឃុំ​ផង បាន​ទៅ​ពិនិត្យ​មើល និង​ចាត់វិធានការ ដោយ​ឱ្យ​មាន​អ្នកយាម​ការពារ ក្រែង​មាន​ជនខិលខូច​មក​លួច​ចាប់​យក​ទៅ ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។ តាម​ការ​បញ្ជាក់​របស់​លោក​មេឃុំ សាំង គឹ​មស៊ន គឺ​ពស់ថ្លាន់​ដែល​កំពុង​សម្ងំ​ក្រាប​ពង​នៅ​ក្រោមដើមឈើ​រលំ​នេះ មាន​ទម្ងន់​ជិត​១៥​គីឡូក្រាម និងមាន​ពង​យ៉ាងច្រើន​ដែល​មេ​ពស់ថ្លាន់​នេះ​កំពុងក្រាប ។

ដើម្បី​ចូលរួម​អភិរក្ស​ជាមួយ​មន្ត្រី​បរិស្ថាន លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥៥​ម៉ឺន​រៀល​ទៅ​ឲ្យ​អ្នក​ភូមិ​ម្នាក់​ឈ្មោះ អូន ដើម្បី​ឲ្យ​នៅ​យាម​ការពារ​ក្នុង​រយៈពេល​១​ខែ គឺ​ល្មម​ដែល​អាច​ពង​វា​ញាស់ ហើយ​មាន​លទ្ធភាព​លូន​ចេញពី​កន្លែង​នេះ ។

ដោយឡែក ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ប្រទះឃើញ និង​ថត​ផ្តិត​រូបភាព​ផ្ទាល់​និយាយ​ថា ពស់ថ្លាន់​នេះ​មិនតូច​ទេ គ្រាន់តែ​ក្បាល​វា​ធំ​ប៉ុន​កំភួនជើងមនុស្ស​ទៅ​ហើយ អាច​មាន​ទម្ងន់​ច្រើន​ជាង​២០​គីឡូក្រាម​ឯណោះ និង​មាន​ប្រវែង​ប្រមាណ​៤​ទៅ​៥​ម៉ែត្រ ។ ពួក​គាត់​ក៏​សូម​អបអរសាទរ​នូវ​ចំណាត់ការ​របស់​លោក​មេឃុំ ដែល​បាន​ចាត់​ឲ្យ​មាន​អ្នកយាម​ប្រចាំការ ទម្រាំ​តែ​ពង​ពស់​ញាស់​កូន និង​មាន​លទ្ធភាព​លូន​ចូល​ទៅ​ក្នុង​ព្រៃ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ