ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គួរ​ឱ្យ​ស្តាយ ! សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​បាត់បង់​ជីវិត​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ខេត្តឧត្តរមានជ័យ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០​នេះ ដោយសារ​តែ​ស្ថានភាព​សុខភាព​ចុះ​ខ្សោយ​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ខេត្តឧត្តរមានជ័យ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២០​នេះ ដោយសារ​តែ​ស្ថានភាព​សុខភាព​ចុះ​ខ្សោយ​ខ្លាំង និង​របួសធ្ងន់ ដោយសារ​តែ​ជាប់អន្ទាក់​របស់​ព្រាន​ជា​យូរថ្ងៃ​មក​ហើយ ទោះបីជា​ក្រុម​ជំនាញ​បសុសត្វ និង​មន្ត្រី​ពាក់ព័ន្ធ​ខិតខំ​ព្យាយាម​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​យ៉ាងណា​ក៏​ដោយ ។

នេះ គឺជា​ការ​ថ្លែង​ឱ្យ​ដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ ២០២០​នេះ ហើយ​ឯកឧត្តម​បាន​ថ្លែង​ថា សត្វ​ទន្សោង​ដែល​ជាប់អន្ទាក់​ព្រានព្រៃ​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុងភូមិ​សាស្ត្រ​ចំណុច​អូរ​ថ្ម ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន និង​បាន​ទទួល​ការ​សង្គ្រោះ​បឋម​មុន​នឹង​សត្វ ន្សោ​ង​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត ។

សាកសព​សត្វ​ទ្សោ​ង​នេះ​នឹង​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ព្រះ​តេជគុណ ប៊ុ​ន សា​លួត បញ្ចុះ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង ៧ ព្រឹក​។

លោក​ឧត្តម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា សត្វ​ទន្សោង​មួយ​ក្បាល​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នេះ​ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ខ្លាំង​ណាស់​។ នៅ​លើ​មុខរប​ស់វា មាន​ស្នាម​ហូរ​ទឹកភ្នែក​ដែល​ទំនងជា​អស់​ក្តី​សង្ឃឹម និង​ជឿ​ថា ខ្លួន​ប្រាកដជា​ត្រូវ​បាន​ព្រានព្រៃ​គ្មាន​ក្តី​មេត្តា​សម្លាប់​ជា​មិន​ខាន ប៉ុន្តែ​ទីបំផុត​ត្រូវ​បាន​ជួយ​សង្គ្រោះ​រួច​ផុត​ពី​ក្រ​ញ៉ាំ​ដៃ​ក្រុម​ព្រានព្រៃ តែ​អកុសល សត្វ​ទន្សោង​នេះ​នោ​តែ​ស្លាប់​បាត់បង់​ជីវិត​គួរ ឱ្យ​សង្វេគ​បំផុត ដោយសារ​តែ​សុខភាព​ចុះ​ខ្សោយ​ខ្លាំង អត់​ចំណី​ជា​ច្រើន​ថ្ងៃ និង​ឈឺ​ស្នាម​របួស​ជាប់អន្ទាក់ ៕