ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុំ​ហូរ​ឈាម​: តើ​វា​មក​ពី​រដូវ​ខ្ញុំ ឬ​ក៏​មក​ពី​កូន​កាច់​សម្បុក?

3 ឆ្នាំ មុន

អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ពន្យល់​ពី​ពេលវេលា​នៃ​ការ​ហូរ​ឈាម​ដោយសារ​កូន​កាច់​សម្បុក ហើយ​និង​ប្រាប់​ថា​តើ​ស្នាម​ឈាម​របស់​អ្នក គឺជា​សញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ឬ​ក៏​ឈាម​បណ្តាល​មក​ពី​រដូវ​ប្រចាំខែ​របស់​អ្នក ។ ឈាម​ដែល​មិន​នឹក​ស្មាន​ដល់​អាច​ជា​សញ្ញា​នៃ​ជីវិត​ថ្មី ឬ​នៅ​ចុងបញ្ចប់​នៃ​ល​ទ្ឋ​ភាព​មានកូន​របស់​អ្នក​នៅ​ក្នុង​ខែ​នេះ ។ វា​ជា​ការ​សំខាន់​ដែល​មិន​ត្រូវ​ប្រតិកម្ម​ភ្លាម​ៗ ។…

អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ពន្យល់​ពី​ពេលវេលា​នៃ​ការ​ហូរ​ឈាម​ដោយសារ​កូន​កាច់​សម្បុក ហើយ​និង​ប្រាប់​ថា​តើ​ស្នាម​ឈាម​របស់​អ្នក គឺជា​សញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ឬ​ក៏​ឈាម​បណ្តាល​មក​ពី​រដូវ​ប្រចាំខែ​របស់​អ្នក ។

ឈាម​ដែល​មិន​នឹក​ស្មាន​ដល់​អាច​ជា​សញ្ញា​នៃ​ជីវិត​ថ្មី ឬ​នៅ​ចុងបញ្ចប់​នៃ​ល​ទ្ឋ​ភាព​មានកូន​របស់​អ្នក​នៅ​ក្នុង​ខែ​នេះ ។ វា​ជា​ការ​សំខាន់​ដែល​មិន​ត្រូវ​ប្រតិកម្ម​ភ្លាម​ៗ ។ ស្ត្រី​មានការ​ថប់​បារម្ភ​ខ្លាំង​ណាស់ ក្នុង​ការ​ដឹង​ថា តើ​ពួក​គេ​មាន​ផ្ទៃពោះ​ឬ អត់ ។ ពួក​គេ​ចង់​មាន​សញ្ញា​ច្បាស់លាស់ ដើម្បី​ស្វែងរក ប៉ុន្តែ​ជា​អកុសល​មាន​តែ​ពេលវេលា​ប៉ុណ្ណោះ​ដែល​នឹង​ប្រាប់​យើង​បាន ។

ពង​បង្ក​កំណើត​នៅ​ក្នុង​ស្បូន ឬ​កូន​កាច់​សម្បុក​ជា​ធម្មតា​កើតឡើង​ពី​១០ ទៅ​១៤ ថ្ងៃ​បន្ទាប់​ពី​ការ​កកើត​កូន ។ ពេល​ខ្លះ​វា​បណ្តាល​ឱ្យ​ផ្នែក​ខ្លះ​នៃ​ស្រទាប់​ស្បូន​ដាច់​ចេញ​មក​ដែល​បណ្តាល​ឱ្យ​មានការ​ហូរ​ឈាម ។ វា គឺជា​សញ្ញា​ដំបូង​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​ទោះបីជា​ឈាម​ដែល​ត្រូវ​បាន​បញ្ចេញ​ស្ទើរតែ​មិន​ខុស​ពី​ការ​ហូរ​ឈាមរដូវ​ធម្មតា ឬ​ការ​ហូរ​ឈាម​ដែល​អាច​កើត​មាននៅ​ពាក់កណ្តាល​វដ្ត​ចំពោះ​ស្ត្រី ដែល​កំពុង​ប្រើ​ថ្នាំ​ពន្យារកំណើត ។

នៅ​ទី​នេះ​អ្នកជំនាញ​ពន្យល់​ពី​របៀប​ប្រាប់​ពី​ភាព​ខុស​គ្នា ។ ខណៈ​ពេល​ដែល​អ្នកជំនាញ​ខ្លះ​និយាយ​ថា ចំណុច​ដែល​ចាប់ផ្តើម​មាន​ពណ៌​ត្នោត ឬ​ពណ៌​ស្រាល ហើយ​ប្រែជា​ពណ៌​ក្រហម​ភ្លឺ គឺ​ភាគច្រើន​ជា​ការ​ចាប់ផ្តើម​នៃ​រដូវ​របស់​អ្នក ។ ប៉ុន្តែ​គ្មាន​វិធី​ណា​ដែល​អាច​ប្រាប់​ពី​ភាព​ខុស​គ្នា​រវាង​ការ​ហូរ​ឈាម​តាម​រដូវ និង​ការ​ហូរ​ឈាម​ដោយសារ​កូន​កាច់​សម្បុក​នោះ​ទេ ។

វិធី​តែ​មួយ​គត់​ដែល​អាច​ដឹង គឺជា​ការ​ធ្វើតេស្ត​មាន​ផ្ទៃពោះ​ទោះបីជា​រោគ​សញ្ញា​ទាំងនេះ​អាច​ផ្តល់​ជា​សញ្ញា​ថា​អ្នក​អាច​នឹង​មាន​បញ្ហា​ហូរ​ឈាម​ដោយសារ​កូន​កាច់​សម្បុក​ក្តី ។

រោគ​សញ្ញា​ទី ១៖ ការ​ឈឺ​រមួល ការ​ឈឺ​រមួល​ដែល​ទាក់ទង​នឹង​កូន​កាច់​សម្បុក​នេះ ជា​ធម្មតា​មិន​មាន​រយៈពេល​យូរ​ទេ អំឡុង​ពេល​មាន​រដូវ ។ ប៉ុន្តែ​វេជ្ជបណ្ឌិត បាន​ព្រមាន​ថា ស្ត្រី​ម្នាក់​ៗ​ជួប​ប្រទះ​ការ​កន្ត្រាក់​ស្បូន​ខុស​ៗ​គ្នា ។

ឈាម​តិចតួច​នៅ​ក្នុង​ស្បូន​របស់​អ្នក​អាច បណ្តាល​អោយ​មានការ​ឈឺ​មួល ចំពោះ​ស្ត្រី​មួយ​ចំនួន​ហើយ​មិន​មានការ​ឈឺ​ចំពោះ​ស្ត្រី​ដទៃ​ទៀត​ទេ ។

រោគ​សញ្ញា​ទី ២៖ លំហូរ​ឈាម ស្ត្រី​មួយ​ចំនួន​មានការ​ហូរ​ឈាម​ក្នុង​ស្បូន​ច្រើន​ដូច​ថ្ងៃ​ដំបូង​នៃ​វដ្ត​រដូវ​របស់​ពួក​គេ​។ ប៉ុន្តែ​ជា​ធម្មតា​វា​មាន​រយៈពេល​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ ។ នៅ​ពេល​ដែល​វា​ចប់​ស្ត្រី​អាច​មាន​អារម្មណ៍​ថា រដូវ​របស់​នាង​ជិត​ចាប់ផ្តើម ហើយ​អាច​នឹង​មាន​សុដន់​រាង​តឹង ឬ​ចង់​ក្អួត​ខ្លះ​ហើយ​អាច​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មានគភ៌​ទៀត​ផង​។

រោគ​សញ្ញា​ទី​៣៖ ភាព​ជាប់លាប់​នៃ​ការ​ហូរ​ឈាម ការ​ហូរ​ឈាម​ដោយសារ​កូន​កាច់​សម្បុក​អាច​កើត​មាន​ហើយ​បាត់​រួច​កើតឡើង​វិញ រយៈពេល​ពីរ​ថ្ងៃ ។ ចំពោះ​លំហូរ​ឈាម​ដែល​ចាប់ផ្តើម​ឡើង​តិច​ហើយ​កាន់តែ​ច្រើន​ទៅ​ៗ​នោះ វា​ភាគច្រើន​គឺជា ការ​ហូរ​ឈាមរដូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ