ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចាប់ផ្ដើម​ចិញ្ចឹម​ជ្រូក​ឡើង​វិញ​បន្ទាប់​ពី​ស្ថានភាព​ជំងឺប៉េស្ត​ស្ងប់ស្ងាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ កម្ពុជា បាន​ជួប​ប្រទះ​នឹង​ជំងឺប៉េស្ត​ជ្រូក អាហ្វ្រិក​ដែល​បាន​រាតត្បាត និង​សម្លាប់សត្វ​ជ្រូក​របស់​កសិករ​អស់​រាប់រយ​ក្បាល ដែល​ជំ…

រាជធានី​ភ្នំពេញ ៖ កាលពី​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ កម្ពុជា បាន​ជួប​ប្រទះ​នឹង​ជំងឺប៉េស្ត​ជ្រូក អាហ្វ្រិក​ដែល​បាន​រាតត្បាត និង​សម្លាប់សត្វ​ជ្រូក​របស់​កសិករ​អស់​រាប់រយ​ក្បាល ដែល​ជំ រុញ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ចិញ្ចឹម​ជា​បន្តបន្ទាប់ ព្រោះ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចាយវាយ​ថ្លៃ ខាតបង់​កាន់តែ​ច្រើន តែ​ក្រោយ​ពេល​ជំងឺ​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​កសិករ និង​ក្រុមហ៊ុន ធំ​ៗ​បាន​ងាក​មក​ចិញ្ចឹម​ឡើង​វិញ ស្រប​ពេល​ទីផ្សារ​ជ្រូក​ក៏​បាន​ហក់​ឡើង​វិញ​ជាមួយ​គោល នយោបាយ​មួយ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ។

បើ​តាម​លោក ពូ សារី កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល បាន​និ​យា យ​ថា លោក​ចាប់ផ្ដើម​ចិញ្ចឹម​ជ្រូក​ឡើង​វិញ ព្រោះតែ​មើលឃើញ​ថា តម្លៃ​ជ្រូក​នៅ​លើ​ទីផ្សារ បាន​ហក់​ឡើង​វិញ​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ជា​ពិសេស​នោះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក៏​បាន ស្ងប់ស្ងាត់ ដូច្នេះ​លោក​ក៏​ចាប់ផ្ដើម​យក​កូនជ្រូក​មក​ចិញ្ចឹម​បំពេញ​កសិដ្ឋាន​ឡើង​វិញ ។

លោក​បន្ត​ថា ការ​ចិញ្ចឹម​ឡើង​វិញ​របស់​លោក​ក៏​បានការ​ណែនាំ​ឱ្យ​ចិញ្ចឹម​ពី​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​ពិសេស​ក៏​មានការ​គាំទ្រ​ពី​អគ្គនាយកដ្ឋាន​សុខភាព សត្វ និង​ផលិតកម្ម​សត្វ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​រស់នៅ​កម្ពុជា បាន​រក្សា​កម្រិត​មួយ​ថេរ ល្អ​ប្រសើរ និង​សូម​ឱ្យ​រាជរដ្ឋាភិបាល​បន្ត​ធ្វើ​សកម្មភាព​បែប​នេះ ដោយ​ទប់ស្កាត់​ការ​នាំ​ចូល ពី​ខាងក្រៅ​បន្ត​ទៀត​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​អ្នក​ក្នុងស្រុក​ចិញ្ចឹម​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​វិញ ។

លោក​បាន​បន្ថែម​ទៀត​ថា បើ​ទោះបីជា​បច្ចុប្បន្ន​នេះ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ទប់ ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ក្ដី តែ​ការ​ចិញ្ចឹម​ជ្រូក​របស់​លោក​មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ គឺ​នៅ​តែ បន្ត​ចិញ្ចឹម និង​កំពុង​ពង្រីក​បន្ត​ទៀត ដើម្បី​ឱ្យ​គ្រប់​តម្រូវការ​ក្នុង​ប្រទេស និង​ចំ​ពេល​រាជរ​ដ្ឋា​ភិ បាល​ក៏​បាន​ផ្អាក​ការ​នាំ​ចូល​ពី​ខាងក្រៅ​ផង​ដែរ ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក៏​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ទីផ្សារ​ជ្រូក​មាន​ហើយ​ហើយ​ក៏​ទទួល​បាន​តម្លៃ​មួយ​ល្អ​ប្រសើរ​ដែរ ក៏​ប៉ុន្តែ​នៅ​ខ្វះ​ជ្រូក​សម្រាប់ លក់​លើ​ទីផ្សារ ដូច្នេះ រាជរដ្ឋាភិបាល​ក៏​នៅ​បន្ត​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​មក​បំពេញ តម្រូវការ​ក្នុងស្រុក តែ​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​រហូត​ដល់ ៧០​ភាគរយ​ឯណោះ ដើម្បី​ទុក​ឱ្យ​ពលរដ្ឋ និង​ក្រុមហ៊ុន​ក្នុងស្រុក​ជា​អ្នក​ចិញ្ចឹម​ផ្គត់ផ្គង់ ។ លោក​បន្ត​ថា តាម​ក្រសួង ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​បញ្ជាក់​ថា បើសិនជា​ថ្ងៃ​អ​នា គត ប្រជាពលរដ្ឋ​អាច​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​គ្រប់​ចំនួន រាជ

រដ្ឋាភិបាល​អាច​នឹង​បញ្ឈប់​ការ នាំ​ចូល​ទាំងស្រុង​ពី​ប្រទេស​ជិតខាង ។
លោក លី ឡា​វី​ល ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានឱ្យ ដឹងផង​ដែរ​ថា នៅ​ពេល​រាជរដ្ឋាភិបាល​បាន​កំណត់​ចំនួន ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិត ខាង ឃើញ​ថា​ទីផ្សារ​ជ្រូក​រស់នៅ​កម្ពុជា ចាប់ផ្ដើម​ប្រសើរ​ឡើង ហើយ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ក៏ មាន​ទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​ឡើង​វិញ ដែរ ។

លោក​ឱ្យ​ដឹង​ទៀត​ថា តម្លៃ​ជ្រូក​រស់នៅ​ពេល នេះ គឺ​វា​ល្អ​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ចិញ្ចឹម ដែល​ពួក​គាត់​អាច​រក​ប្រាក់​ចំ ណេ​ញ​បាន​ហើយ ក៏​ប៉ុន្តែ​បើសិនជា​រាជរដ្ឋាភិបាល​បើកដៃ​ឱ្យ​ពួក​ឈ្មួញ​នាំ​ចូល​កាន់តែ​ច្រើន ទៀត នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ជ្រូក​នឹង​ធ្លាក់​ចុះ​វិញ ហើយ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​នឹង​ចាប់ផ្ដើម មាន បញ្ហា​ម្ដងទៀត ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ស្ថានភាព​កម្ពុជា​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ផលិតផល​កសិកម្ម​របស់​កម្ពុជា​ក៏​ចាប់ផ្ដើម​មាន​ទីផ្សារ ដូច​ជា​បន្លែ សាច់ ជាដើម ដោយ សារ​តែ​ព្រំដែន​កម្ពុជា និង​ប្រទេស​ជិត​ត្រូវ​បាន​រឹត​បន្តឹង ហើយ​ការ​នាំ​ចេញ​នាំ​ចូល​ក៏​ពិបាក ធ្វើ​ឱ្យ​តម្រូវការ​ក្នុងស្រុក​កើនឡើង ដោយ​ជំរុញ​ឱ្យ​អ្នក ក្នុងស្រុក​ត្រូវ​បង្កើន​ការ​ផលិត​ដើម្បី ឆ្លើយ​តប​នឹង​ទីផ្សារ​ជាក់ស្ដែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ