ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ដាំ​បន្លែ​ច្រើន​មុខ​ដើម្បី​ផ្គត់ផ្គង់​ចង្ហាន់​ពេល​មាន​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នៅ​តាម​ទី​វត្ត​អារាម​ទូ​ទាំង​ខេត្តស្វាយរៀង​សង្កេត​ឃើញ​ថា ព្រះសង្ឃ​បាន​បំផុស​ឲ្យ​ចូលរួម​ដាំ​ដំណាំ​បន្លែបង្កា​រ​ជា​ច្រើន​មុខ ដើម្បី​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ និង​ចែក​ជូន​ដល់​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ១៩ ដែល​នេះ​គឺជា​គំរូ​ល្អ​មួយ​សម្រាប់​វត្ត​អារាម ឬ​ទី​ដ្ឋា​ន​ដទៃ​ទៀត​។​ លោក​ទីវ…

ខេត្តស្វាយរៀង​ ៖ ​នៅ​តាម​ទី​វត្ត​អារាម​ទូ​ទាំង​ខេត្តស្វាយរៀង​សង្កេត​ឃើញ​ថា ព្រះសង្ឃ​បាន​បំផុស​ឲ្យ​ចូលរួម​ដាំ​ដំណាំ​បន្លែបង្កា​រ​ជា​ច្រើន​មុខ ដើម្បី​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ និង​ចែក​ជូន​ដល់​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ១៩ ដែល​នេះ​គឺជា​គំរូ​ល្អ​មួយ​សម្រាប់​វត្ត​អារាម ឬ​ទី​ដ្ឋា​ន​ដទៃ​ទៀត​។​

លោក​ទីវ សុភា ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្តស្វាយរៀង បាន​ថ្លែង​ឲ្យ​ដឹង​ថា គ្រប់​វត្ត​ចំនួន​២៤៤​វត្ត ដែល​មាន​ព្រះសង្ឃ​២,១៧៤​អង្គ នៅ​ខេត្តស្វាយរៀង បាន​បំផុស​ឲ្យ​មានការ​ដាំ​បន្លែ​ជា​ច្រើន​មុខ ដើម្បី​ទុក​សម្រាប់​ធ្វើ​ចង្ហាន់​ផ្គត់ផ្គង់​ព្រះសង្ឃ​ក្នុង​វត្ត​ថែម​ទាំង​មាន​លទ្ធភាព​ចែក​ជូន​ដល់​ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទៀត​ផង​។​

លោក​បាន​បន្ត​ថា ក្រៅពី​រៀន​ធម៌ បាលី ព្រះសង្ឃ​ឆ្លៀតពេល​ទំនេរ​ក៏​បាន​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម​ដាំ​ដំណាំ​រួម​ផ្សំ គ្រាន់តែ​វត្ត​ខ្លះ​ដាំ​ជា​ទ្រង់ទ្រាយ​ធំ និង​វត្ត​ខ្លះ​ទៀត​ដាំ​បន្លែ​បន្តិចបន្តួច​។ ម្យ៉ាងទៀត ព្រះសង្ឃ​ក៏​បាន​ធ្វើ​ពលកម្ម​បញ្ចេញ​ញើស បញ្ចេញ​ជាតិពុល​ពី​ក្នុង​ព្រះ​កាយ​ធ្វើ​ឲ្យ​សុខភាព​ល្អ​រឹង​មាំ​ទៀត​ផង​។

​បើ​តាម​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ព្រៃ​ឆ្លាក់​ក៏​ដូច​នៅ​តាម​បណ្តា​វត្ត​មួយ​ចំនួន​ក្នុង​ខេត្តស្វាយរៀង បាន​មាន​សង្ឃដីកា​ថា នៅ​ក្នុង​យុទ្ធនាការ​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វី​ដ១៩​នេះ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មិនសូវ​បាន​ចេញ​ទៅ​ណា​ទេ ដូច្នេះ​ដើម្បី​គិតគូរ​វែង​ឆ្ងាយ ដោយ​មិន​រង់​ចាំតែ​ចង្កា​ន់​របស់​ពុទ្ធបរិស័ទ​យក​មក​ប្រគេន​មួយ​មុខ​នោះ គឺ​បាន​យក​ដី​បរិវេណ​ក្នុង​វត្ត​មក​ធ្វើ​ជា​ថ្នាល​ដាំ​បន្លែ និង​ដាំ​ដើមឈើ​ហូប​ផ្លែ​ជា​ច្រើន​ប្រភេទ ទុក​សម្រាប់​ធ្វើ​ចង្ហាន់​ផ្គត់ផ្គង់​ព្រះសង្ឃ​ក្នុង​វត្ត​ មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាន​ចែក​ជូន​ដល់​ពុទ្ធបរិស័ទ​យក​ទៅ​ទុក​ទទួលទាន​ផង​ដែរ​។​

ព្រះសង្ឃ​បាន​មាន​សង្ឃដីកា​ទៀត​ថា ក្នុង​វត្ត​អារាម​នៅ​ខេត្តស្វាយរៀង​មាន​ដាំ​បន្លែ និង​ដាំ​ដើមឈើ​ហូប​ផ្លែ ដូច​ជា ស្ពៃ ត្រកួន ផ្ទី ខាត់ណា ត្រប់ ប៉េងប៉ោះ ស្លឹកគ្រៃ ល្ពៅ ព្រលិត រំ​ចង់ ល្ហុង ចេក ដូង ខ្នុរ ស្វាយ ជម្ពូ ជាដើម ហើយ​ការងារ​ដាំ​ដំណាំ​បន្លែ​រួម​ផ្សំ​នេះ​មាន​តាំងពី​យូ​រ​យារ​ណាស់​មក​ហើយ និង​បន្ត​ធ្វើការ​បំផុស​ដល់​ព្រះសង្ឃ គណៈកម្មការ​វត្ត​បន្ថែម​ទៀត​ក្នុង​ការ​ដាំ​ដំណាំ​រួម​ផ្សំ បន្លែបង្ការ សម្រាប់​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ និង​ដើម្បី​បន្ត​អនុវត្ត​ការ​បង្កា​រ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ នៅ​តាម​សហគមន៍ ទោះបី​ជំងឺ​កូ​វី​ដ​-១៩ មានការ​ស្ងប់ស្ងាត់​ទៅ​វិញ​ក៏​ដោយ​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ