ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រគល់​ជូន​​មន្ទីរសុខាភិបាលខេត្ត​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ​ស​ម្ភារ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រឆាំង​ទៅ​នឹងជំងឺ​Covid-19 មួយ​ចំនួន​ ត្រូវ​បាន​ប្រគល់​ជូន​ដល់​មន្ទីរ​សុខា​ភិបាល​ខេត្ត ​ដើម្បី​រក្សា​ទុក​និង​ប្រើប្រាស់​ទៅ​តាម​តំរូវការ​ចាំបាច់ ​ក្នុង​ការ​ទប់ស្កាត់ជំងឺ​កូ​វី​ដ19​។ អភិបាល​ខេត្តស្ទឹងត្រែង​លោក ម៉ុម សា​រឿ​ន…

ខេត្តស្ទឹងត្រែង ៖ ​ស​ម្ភារ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រឆាំង​ទៅ​នឹងជំងឺ​Covid-19 មួយ​ចំនួន​ ត្រូវ​បាន​ប្រគល់​ជូន​ដល់​មន្ទីរ​សុខា​ភិបាល​ខេត្ត ​ដើម្បី​រក្សា​ទុក​និង​ប្រើប្រាស់​ទៅ​តាម​តំរូវការ​ចាំបាច់ ​ក្នុង​ការ​ទប់ស្កាត់ជំងឺ​
កូ​វី​ដ19​។

អភិបាល​ខេត្តស្ទឹងត្រែង​លោក ម៉ុម សា​រឿ​ន បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ​ឧសភា នៅ​មន្ទីរ​សុខាភិបាល​ថា​សម្ភាស​ម្រាប់​ទប់ស្កាត់ ការ​ការពារ ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​កូ​វី​ដ​១៩​នា​ពេល​នេះ​រួម​មាន​អាវ​ការពារ​ចំលង​រោគ​ចំនួន១០០សម្រាប់ ថ្នាំ​សម្លាប់​មេរោគ ក្លូ​រ៉ា​មី​ុ​ន ចំនួន​៤​ធុង រស្មី​នឹង១០០ គីឡូក្រាម ដែល​ជា​អំណោយ​របស់​ទីបញ្ជាការដ្ឋាន​សឹក​រង​ស្ទឹង​ត្រែង ។​

​ឱកាស​នោះ​ លោក​អភិបាល​ក៏​បាន​ថ្លែងអំណរគុណ​ដល់ទី​បញ្ជាការដ្ឋាន​សឹក​រង​ខេត្ត ដែល​បាន​ផ្តល់​ជូន​នូវ​អំណោយ​ដែល​មាន​សារសំខាន់​ទាំងនេះ ដើម្បី​រួមចំណែក​ចូលរួមទប់ស្កាត់ និង​ការពារ​នូវ​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ប្រភេទ​ជំងឺ​ដ៏​កាច​សាហាវ​ និង​មាន​គ្រោះថ្នាក់​សម្រាប់​មនុស្សជាតិ​ ។ លោក ម៉ុម សា​រឿ​ន បាន​សង្កត់ធ្ងន់​ថា ​ការ​ចូលរួម​ផ្តល់​ជា​សម្ភារ ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩​របស់​បញ្ជាការដ្ឋាន​សឹក​រង​ស្ទឹង​ត្រែង ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ ចូលរួម​របស់​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន ដើម្បី​ការពារ​នូវ​ជម្ងឺ​ដល់​កាច់​សាហាវ​មួយ​នេះ មិន​ឲ្យ​បន្ត​ការ​រីក​រាលដាល​ដល់​ប្រជាពលរដ្ឋ និង​បង្ហាញ​ពី​ការ​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ គ្រប់​ផ្នែក ក្នុង​ការ​ការពារ​មិន​ឲ្យ​មានការ​ឆ្លង​នូវ​ជម្ងឺ​ប្រភេទ​ថ្មី​ដល់​ប្រជាពលរដ្ឋ ពិសេស​ខេត្តស្ទឹងត្រែង​ដែល​មិន​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ចាប់តាំងពី​ជម្ងឺ​ប្រភេទ​ថ្មី​នេះ​បាន​ផ្ទុះ​ឡើង​។

ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​ឧ​បរ​ណ៍​ទប់ស្កាត់​កូ​វី​ដ​១៩​ទាំងនេះ​ មានប្រសិទ្ធភាព​លោក អភិបាលខេត្ត​បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ក្រោយ​ពេល​ទទួល​សម្ភារៈ​ទាំងនេះ​ហើយ ត្រូវ​ប្រើ​ឲ្យ​ចំ​គោលដៅ ដើម្បី​ធានា​បាន​នូវ​ការ​ចម្លង​នឹង​ឆ្លង​ជងឺកូ​វី​ដ​១៩​ដល់​ប្រជាពលរដ្ឋ​។ ឆ្លៀតឱកាស​នោះ​ដែរ​លោក​អភិ បាល​ខេត្ត​បាន​ក្រើនរំលឹក​ដល់​មន្ទីរ​សុខាភិបាល​ខេ​ដែល​ចំណុះ​ក្រោម​រដ្ឋបាល​ខេត្ត​ឲ្យ​បន្តសកម្មភាព​ធ្វើ ការ​ផ្សព្វផ្សាយ និង ណែនាំ ដល់​ប្រជាពលរដ្ឋគ្រប់​ទីឋានតាម​មូលដ្ឋាន​ជា​ប្រចាំ កុំ​ឲ្យ​ពួក​គាត់ភ្លេចខ្លួន​ឲ្យ​សោះ ។

អត្ថបទសរសេរ ដោយ