ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឡានដឹកសំពីងសំពោងនិងឡានយក្សបើកបំពាន​ចូល​ក្រុង ក្រោយផ្ទុះ​រិះគន់​ខ្លាំង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ កម្លាំង​នគរបាល​ចរាចរ​ណ៍ ដែល​ដឹកនាំ​ដោយ​លោក​ចាន់ សុធី ប្រធាន​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោកនៃ​ស្នងការ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា បាន​ចុះ​បង្ក្រាប​រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង និង…

ខេត្តបាត់ដំបង ​៖ កម្លាំង​នគរបាល​ចរាចរ​ណ៍ ដែល​ដឹកនាំ​ដោយ​លោក​ចាន់ សុធី ប្រធាន​ការិយាល័យ​ចរា
ចរ​ណ៍​ផ្លូវគោកនៃ​ស្នងការ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា បាន​ចុះ​បង្ក្រាប​រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង និង រថយន្ត​ធុន​ធ្ងន់ ដែល​បើក​បំពាន​បំរាមហាម​ចូល​ក្នុង​ក្រុង​.. បន្ទាប់​ពី​ការ​រិះគន់​ខ្លាំង​ៗ​ពី​មហាជនអំពី​ភាព​កម្សោយ នៃ​ការ​អនុវត្ត​ច្បាប់ បើ​ទោះជា​ច្បាប់​ចរាចរ​ណ៍​ថ្មី ត្រូវ​បាន​ដាក់​ឲ្យ​រឹត​បន្ដឹង​ក្ដី​។

រថយន្ត​ល្មើសច្បាប់​ច​រារ​ណ៍​ទាំងនោះ ភាគច្រើន​ជា​រថយន្ត​ធំ​ៗ​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា និងរថយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​ដឹក​ទំនិញ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​បើក​ចូល​ក្នុង​ក្រុង​បាត់ដំបង​។ ប៉ុន្តែ​កន្លង​មក​ដោយសារ​តែ​មាន​ការ​ឃុំ​ឃិ​ត​ពី​លោក​ធំ​ៗ​ច​រារ​ច​ណ៍មួយ​ចំនួន ជា​ថ្នូរ​និង​សំណែន​ប្រចាំខែ ទើប​ម្ចាស់​ក្រុម​ហ៊ុន​ដែល​មាន​រថយន្ត​ធំ​ៗ និង ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ល្មើសច្បាប់​ទាំងនោះ អាច​បើក​បំពាន​ស្លាក​សញ្ញា​ហាម​ឃាត់​ចូល​ក្នុង​ក្រុង​បាន​ដោយ​រលូន នាំ​ឲ្យ​មហាជន​រិះគន់​ជុំ​ទិស​អំពី​ភាព​កម្សោយ នៃ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ចរាចរ​ណ៍​។

មន្ត្រី​ចរាចរ​ណ៍​ម្នាក់​និយាយ​ថា ច្រើន​ឆ្នាំ​ហើយ​ដែល​អាជ្ញាធរ​ខេត្ត ចេញ​បំរាម​មិន​អនុញាត​ឲ្យ​រថយន្ត​ធុន​ធ្ងន់​បើក​ចូល​ក្នុង​ក្រុង​បាត់ដំបង​។ សារាចរ​ណ៍​ណែនាំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​រួម​គ្នា នៅ​ក្នុង​អង្គប្រជុំ​របស់ «​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត​» ហើយ​បាន​ផ្ដល់​សិទ្ធ​ឲ្យ​ទៅ​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោកនៃ​ស្នងការ​ខេត្ត​ជា​អ្នក​អនុវត្ត​ ។ មន្ត្រី​ដដែល​និយាយ​ទៀត​ថា នៅ​ក្នុង​សារាចរ​ណ៍ណែនាំ​នោះ គឺហាម​ដាច់ខាត​មិន​អនុញាត​ឲ្យ​រថ​យន្ត​ធុន​ធ្ងន់ ដែល​មាន​ស្លាក​លេខ ចាប់​ក្បាល​«៣»​ឡើង​ទៅ បើក​ចូល​ក្នុង​ក្រុង​ឡើយ គឺ​អនុញាត​ឲ្យ​ចូល​បាន​តែ​រថយន្ត​ដែល​មាន​ស្លាក​លេខក្បាល​«២»​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បំរាម​នេះ​ គេ​សង្កេត​ឃើញ​មាន​ប្រសិទ្ធភាព ត្រិ​ម​តែ​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ ក៏​ស្រាប់តែ​គេ​ឃើញ​រថយន្ត​ល្មើស​ទាំងនោះ បើក​ចូល​ក្រុង​ព្រោ​ត​ព្រាត​ដដែល រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយសារ​តែ​មានការ​ឃុំ​ឃិ​ត​ពី​មេ​ៗ​ចរាចរ​ណ៍​ខិលខូច​មួយ​ចំនួន ជា​ថ្នូរ​នឹង​ផល​ប្រ​យោ​ជ​ន៍។

មន្ត្រី​ដែល​សុំ​លាក់​ឈ្មោះ​រូប​នេះ​ បាន​បង្អុ​ល​ចំ​ៗ​ថា កន្លង​មក​មន្ត្រី​ចរាចរ​ណ៍តូចតាច ក៏​ធ្លាប់​ចុះ​បង្ក្រាប​រថយន្ត​បំពាន​ច្បាប់​ទាំងនោះ​ជា​បន្តបន្ទាប់​ដែរ តែ​ស្ទើរ​រាល់​លើក​ត្រូវ​បាន​អន្តរា​គម​ន៍ឲ្យ​ដោះ​លេង​ភ្លាម​ៗ ពី​លោក​សាត គឹ​ម​សាន ស្នងការ​រង​ខេត្ត ទ​ទួល​បន្ទុក​ចរាចរ​ណ៍​។ ជា​ពិសេស ​រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដែល​មាន​អក្សរ​« L M H » តែ​ម្ដង​។ រថយន្ត​ក្រុមហ៊ុន​នេះ ខ្លាំង​សម្បើម​ណាស់​គ្មាន​មន្ត្រី​ណា​ហ៊ាន​ប៉ះ​ទេ គឺ លោក​សាត គឹ​ម​សាន អន្តរា​គម​ន៍យ៉ាង​ទន់​ហន់​ភ្លាម​ៗ ពេល​ត្រូវ​ស្ទាក់​ចាប់​នៅ​ក្នុង​ក្រុង​ម្ដង​ៗ​។

លោក​សាត គឹ​ម​សាន ស្នងការ​រង​ខេត្ត ត្រូវ​បាន​គេ​ទម្លាយ​ព័​ត៌​មាន​ថា លោក​ជា​អ្នក​ទ​ទូល​បាន​ផល
​ប្រ​យោ​ជ​ន៍ ដោយ​ផ្ទាល់​ពី​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ល្មើសច្បាប់ និង រថយន្ត​ដឹក​ជញ្ជូន​ផ្សេង​ៗ​ទៀត​។ ដូច​ជា​រថយន្ត​ទួរី​ស​ប្រភេទ​១២​កៅអី កែ​ច្នៃ​ដឹក​ទំនិញ​ពី​ព្រំដែន​ថៃ ចូល​ក្រុង​បាត់ដំបង រថយន្ត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា (​មាន​រថយន្ត​ដឹក​ទំនិញ រថយន្ត​ដឹក​បន្លែ​) រថយន្ត​ដឹក​ខ្សាច់ រថយន្ត​ដឹក​គ្រឿង​សំណង់ និងរថយន្ត​ក្រុមហ៊ុន​ដឹក​ដី​។​ល​។ ប៉ុន្តែ​លោក​សាត គឹ​ម​សាន បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ពី​អ្នក​ទម្លាយ​ព័​ត៌មាន​បែប​ព្រាល​ៗ​នោះ​។

លោក​សាត គឹ​ម​សាន បាន​បដិសេធ​ទាំងស្រុង កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​ចំពោះ​ការ​ចោទប្រកាន់​នេះ នៅ​ពេល​ផ្ដល់​បទ​សម្ភាស​ន៍តាម​ទូរស័ព្ទ​ជាមួយកោះសន្តិភាព​។ លោកស្នងការ​រង​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​ដែល​យក​លុយ​ពី​រថយន្ត​ល្មើសច្បាប់​ទាំងនោះ​ទេ​។ រថយន្ត​កែ​ច្នៃ​ដឹក​ទំនិញ​សំពីងសំពោង​ទាំងនោះ ខ្ញុំ​បាន​ចាប់​កាត់​ទ្រុង និង ណែនាំ​ឲ្យ​ម្ចាស់​កែស​ម្រូ​ល​ដូច​ដើម​វិញ​អស់ហើយ ដូច្នេះ​គ្មាន​រថយន្ត​ល្មើសច្បាប់​មួយ​គ្រឿង​ណា​នៅ​សេសសល់​ទៀត​ទេ​»​។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក​សាត គឹ​ម​សាន ដែល​គេ​នៅ​តែ​ឃើញ​មាន​រថយន្ត​កែ​ច្នៃ​ទាំងនោះ ដឹក​ទំនិញ​ខ្ពស់​ស្ទើរ​កប់​មេឃ​ឆ្លងកាត់​គោលដៅ​ចរាចរ​ណ៏​បណ្ដាក់​គ្នា​ដូច​ខ្យង​ចាប់តាំងពី​ព្រំដែន​ថៃ ចូល​ដល់​ក្រុង​បាត់ដំបង រាល់ថ្ងៃ​ដដែល​។

ប្រជាពលរដ្ឋ​តែង​ថត​បាន​រូបភាព​រថយន្ត​បំពាន​ច្បាប់​ទាំងនេះ បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ជា​ហូរហែ ជាមួយ​និង​ការ​សរសេរ​ខ្លឹមសារ​វាយប្រហារ​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ​។ ខ្លឹមសារ​រិះគន់​ភាគច្រើន គឺ​វាយ​ប្រហារ​ទៅ​លើ​ការ​ឃុំ​ឃិ​ត​ប្រព្រឹត្ត​អំពើ​ពុក​លួ​យ រវាង​ម្ចាស់​រថយន្ត​និង​មន្ត្រី​ចរាចរ​ណ៏ ទើប​បានជា​រថយន្ត​យក្ស​វែង​ៗ និង រថយន្ត​ដឹក​សំពីងសំពោង អាច​បើក​ចូល​ក្នុង​ក្រុង ព្រោងព្រាត​ទាំង​យប់​ទាំង​ថ្ងៃ​។ ជាមួយនឹង​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ឃិ​ត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ប្រជាពលរដ្ឋ​ក៏​បាន​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​រថយន្ត​យក្ស​ទាំងនោះ​បង្ក​គ្រោះថ្នាក់​ផង​ដែរ​។

លោក​ចាន់ សុធី ប្រធាន​ការិយាល័យ​ចរចារ​ណ៍​ផ្លូវគោក នៃ​ស្នងការ​ខេត្ត បាន​និយាយ​ថា លោក​ទ​ទូល​ស្គាល់​ថា កន្លង​មក​រថយន្ត​ធំ​ៗ ឬ រថយន្ត​ដឹក​ទំនិញ​លើស​ចំណុះ ពិតជា​បាន​បើក​ចូល​ក្រុង បំពាន​ស្លាក​សញ្ញា​ហាម​ឃាត់​មែន តែ​រឿង​នេះ​បាន​កើតឡើង​តាំងពី​លោក​មិន​ទាន់​ចូល​កាន់​តំណែង​ប្រធាន​ការិយាល័យ​ចរាចរ​ណ៍​នេះ​ម្លេះ​។ លោក​បាន​ចូល​កាន់​តំណែង​នេះ ទើបបាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ តែ​ពេល​នេះ​លោក​កំពុង​ពិនិត្យ​ទៅ​លើ​ផ្លូវច្បាប់ ដើម្បី​សុំ​គោល​ការ​លោកស្នងការ​ខេត្ត ចុះ​ទប់ស្កាត់​និង​បង្ក្រាប​រថយន្ត​បំពាន​បំរាម​ទាំងនោះ ហើយ​ក៏​កំពុង​ចាត់វិធានការ​ជា​បន្តបន្ទាប់​ហើយ​ដែរ​។

លោក​ប្រធាន​ការិយាល័យ​បាន​បញ្ជាក់​ថា មួយ​រយៈកន្លង​ទៅ​នេះ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​របស់​លោក​ចុះ​ចាប់​រថយន្ត​ល្មើសច្បាប់​នេះ​បានជា​ច្រើន​គ្រឿង នាំ​យក​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើ​កិច្ចសន្យា និងធ្វើការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់​។ ប៉ុន្តែ​លោក​នៅ​តែ​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​បង្ក្រាប​រថយន្ត​បំពាន​បំរាម​ទាំងនេះ​ជា​បន្ត​ទៀត ដោយ​មិន​បន្ធូរបន្ថយ​ឡើយ​៕ ​

អត្ថបទសរសេរ ដោយ