ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុម័ត​សេចក្តីព្រាងច្បាប់​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នឹង​ឈាន​ដល់​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​សម័យប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ទៅ​កាន់​គណៈកម្មាធិការ​ជំនាញ​សិក្សា និង​ពិនិត្យ ។ ការ​សម្រេច​របស់​អចិន្ត្រៃយ៍​រដ្ឋសភា​នេះ បន្ទាប់​ពី​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​កាលពី​ថ្ងៃ​ទី​១៥ ថ្ងៃ​ឧសភា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ មុន​នឹង​ឈាន​ដល់​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​សម័យប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ទៅ​កាន់​គណៈកម្មាធិការ​ជំនាញ​សិក្សា និង​ពិនិត្យ ។

ការ​សម្រេច​របស់​អចិន្ត្រៃយ៍​រដ្ឋសភា​នេះ បន្ទាប់​ពី​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​កាលពី​ថ្ងៃ​ទី​១៥ ថ្ងៃ​ឧសភា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី ។

សេចក្ដីព្រាងច្បាប់​ស្ដី​ពី ការ​ប្រឆាំង​ការ សម្អាត​ប្រាក់ និង ហិរញ្ញប្បទាន​ភេរវកម្ម​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ផ្អែក​លើ ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន ភេរវកម្ម​ឆ្នាំ​២០០៧ និង​ច្បាប់​ស្ដី​ពី​វិសោធនកម្ម មាត្រា​៣ មាត្រា​២៩ និង​មាត្រា​៣០ នៃ​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន ភេរវកម្ម​ឆ្នាំ​២០១៣​ជា​គោល ព្រមទាំង​បញ្ចូល យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​ការ​ប្រឆាំង ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន ភេរវកម្ម​ឆ្នាំ​២០១៩-២០២៣ និង​អនុសាសន៍ តាម​ស្ដង់ដារ ឆ្នាំ​២០១២ របស់ FATF ដែល​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ ។

ច្បាប់​នេះ​មាន​គោលបំណង​ធានា​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​កំណត់​អំពី​វិធានការ​ត្រួតពិនិត្យ បង្ការ​ទប់ស្កាត់ បង្ក្រាប និង​លុប​បំបាត់​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។ ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត ចំពោះ​រាល់​សកម្មភាព សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ប្រគល់​ជូន​គណៈ​កម្មក​ម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម នៃ​រដ្ឋសភា ពិនិត្យ សិក្សា ហើយ ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។
ជា​ការ​កត់សម្គាល់​រាល់​សេចក្តីព្រាងច្បាប់​ទាំងអស់​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ប្រគល់​ជូន​ទៅ​គណៈកម្មការ​ជំនាញ​ពិនិត្យ និង​សិក្សា​រួច សេចក្តីព្រាងច្បាប់​នេះ​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​ក្នុង​សម័យប្រជុំ​ពេញអង្គ នៃ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ