ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរណ៍​ខេត្ត​ឧត្ត​មាន​ជ័យ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្ត​មាន​ជ័យ​បានឱ្យ​ដឹង​ថា តំបន់​ទេសចរណ៍ រួម​និង​ការ​ផ្តល់​សេវាកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ច្រើន​ជាង​ភ្ញៀវ​ទេសចរ​បរទេស ខណៈ​ពេល​ខេត្ត​មួយ​នេះ​សម្បូរ​ទៅ​ដោយ តំបន់​ទេសចរណ៍​បែប​ធម្មជាតិ វប្បធម៌ និង​មាន​ប្រាសាទបុរាណ ព្រមទាំង​តំបន់​ប្រវត្តិ​សា ស្ត្រ​។…

រាជធានី​ភ្នំពេញ​៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្ត​មាន​ជ័យ​បានឱ្យ​ដឹង​ថា តំបន់​ទេសចរណ៍ រួម​និង​ការ​ផ្តល់​សេវាកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ច្រើន​ជាង​ភ្ញៀវ​ទេសចរ​បរទេស ខណៈ​ពេល​ខេត្ត​មួយ​នេះ​សម្បូរ​ទៅ​ដោយ តំបន់​ទេសចរណ៍​បែប​ធម្មជាតិ វប្បធម៌ និង​មាន​ប្រាសាទបុរាណ ព្រមទាំង​តំបន់​ប្រវត្តិ​សា ស្ត្រ​។

លោកស្រី ធិ​ន​នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្ត​មាន​ជ័យ​មាន​ប្រសាសន៍ ក្នុង​សន្និសីទ​សារព័ត៌​ស្តី​ពី​វឌ្ឍនៈភាព និង​ទិស​ដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្ត​ឧត្ត​មាន ជ័យ​កាលពី​ថ្ងៃ​ទី ១៩​ខែឧសភា​មកនេះ​ថា ខេត្ត​ឧត្ត​មាន​ជ័យ ទាក់ទង​និង​ភោជនីយដ្ឋាន យើង​មាន ៣៤ កន្លែង ប៉ុន្តែ​ភោជនីយដ្ឋាន​ទាំង​អស់នេះ​ភាគច្រើន​យើង​បម្រើភ្ញៀវ​ក្នុងស្រុក គឺ​យើង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ស្រុក​ច្រើន​ជាង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។

លោកស្រី បញ្ជាក់​ថា «​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នៅ​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ គាត់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មក​ខេត្ត​ឧត្ត​មាន​ជ័យ​យើង​នេះ​មាន​ជាង ១៨ ម៉ឺន​នាក់ ចំណែក ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ជាង ៥.០០០ នាក់ ។ កន្លង​មក​យើង​មិន​បាន​រំពឹង​ទៅ​លើ​ភ្ញៀវ ទេសចរ​អន្តរជាតិ​មក​ធ្វើការ​កម្សាន្ត​នោះ​ទេ ភាគច្រើន គឺ​យើង​ពឹងផ្អែក​ទៅ​លើ​ភ្ញៀវ​ក្នុងស្រុក ដោយសារ​ខេត្ត​ឧត្ត​មាន​ជ័យ​ជា​ខេត្ត​មួយ​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ។ អ៊ីចឹង​ទៅ​ធ្វើ​ឱ្យ ភ្ញៀវ​ក្នុងស្រុក​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ច្រើន​» ។

ទន្ទឹម​តំបន់​ទេសចរណ៍​ក៏​ដូច​ជា​កន្លែង​ផ្សេង​ទៀត​មាន​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ក្នុងស្រុក​ច្រើន​ជាង​បរទេស ហើយ​បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ឱ្យ​ដឹង​ថា ខេត្ត​មួយ​នេះ​មាន​តំបន់ ទេសចរណ៍​ចំនួន ៣១ កន្លែង​មាន​ទាំង​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​, វប្បធម៌​, ប្រាសាទ បុរាណ និង​តំបន់​ប្រវត្តិសាស្ត្រ ។

លោកស្រី​ប្រធាន​មន្ទីរ​ទេសចរណ៍​មាន​ប្រសាសន៍​ថា «​កន្លង​មក​ខេត្ត​ឧត្ត​មាន​ជ័យ យើង​ពិត​មាន​សក្តានុពល​ច្រើន ក៏​ប៉ុន្តែ​យើង​បាន​កំណត់​គោលដៅ​ទាំង ៣១ ដែល​ភ្ញៀវ​ទេ សចរ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន ។ នៅ​ក្នុង​នោះ​តំបន់​ធម្មជាតិ ៧ កន្លែង​, តំបន់​ប្រវត្តិ សាស្ត្រ​អន្លង់​វែង របស់​របប​ខ្មែរក្រហម​ចុង​ក្រោយ គឺ​យើង​មាន​ចំនួន ១៤ កន្លែង​, តំបន់ ប្រាង្គ​ប្រាសាទ​មាន​ជាង ១០ កន្លែង ។ លើស​ពី​នេះ​នៅ​មាន​តំបន់​ប្រាសាទបុរាណ​មាន​ជាង ១៤០ កន្លែង នេះ​មាន​ន័យ​ថា​ជា​តំបន់​មិន​ទាន់​មាន​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវថ្នល់​អាច​ឱ្យ​យើង ធ្វើ​ដំណើរ​ទៅ​ដល់ ។

ដោយឡែក​ពាក់ព័ន្ធ​សេវាកម្ម​នៅ​ក្នុង​ខេត្ត​ឧត្ត​មាន​ជ័យ​យើង គឺ​មាន សណ្ឋាគារ​មាន ៥ កន្លែង ក្នុង​នោះ​មានផ្ទះ​សំណាក់​មាន ៣៧ កន្លែង និង​ភោជនីយដ្ឋាន​និង អាហារ​ដ្ឋា​ន ៣៤ កន្លែង និង​សេវាកម្ម​កម្សាន្ត​យើង​មាន ២៤ កន្លែង ។លោកស្រី​លើក​ឡើង​ថា កន្លង​ទៅ​យើង​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ជា​ច្រើន ក្នុង​ការ​អភិវឌ្ឍ​ក៏​ដូច​ជា​មក​ចាប់អារម្មណ៍​អភិវឌ្ឍន៍​នៅ​ខេត្ត​ឧត្ត​មាន​ជ័យ ។ ពិសេស​កា​រវិ និ​យោគ​នៅ​ក្នុង​ការងារ​សេវាកម្ម​ទេសចរណ៍ ដោយសារ​តែ​កន្លង​មក​វិនិយោគ​មួយ​ចំនួន​មិន ទាន់​ចាប់អារម្មណ៍​លើ​ការ​ផ្តល់​សេវាកម្ម​ទេសចរណ៍ ។

លោក ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្ត​មាន​ជ័យ​មាន​ប្រសាសន៍ ថា «​បច្ចុប្បន្ន​នេះ​ខ្ញុំ​កំពុង​អភិវឌ្ឍន៍​នៅ​ទីរួមខេត្ត ដើម្បី​ជា​សក្តានុពល​របស់​ខេត្ត​មួយ​នេះ ។ ការ​អភិវឌ្ឍ​បឹង​ស្នោ​នៅ​មុខ​សាលាខេត្ត​មាន​ទំហំ​ជាង ៧០ ហិ​កតា​បូក​និង​បឹង​ផ្សេង​មួយ ទៀត​ជិត ១០០ ហិ​កតា ហើយ​ការ​កែប្រែ​មុខមាត់​ខេត្ត​នេះ គឺ​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ