រាជធានីភ្នំពេញ៖ បុរសម្នាក់ដែលគេអះអាងថា ជាមនុស្សញៀនថ្នាំបានដើរអុកឡុកនៅក្នុងភូមិ និងបានយកកាំបិតប៉័ងតោ និងពូថៅវាយបំផ្លាញទ្វារចូលទៅអុកឡុកក្នុងផ្ទះ ហើយត្រូវប្រជាពលរដ្ឋរួមនឹងនគរបាលនាំគ្នាចាប់ខ្លួនព្រមទាំងវាយទ្រមខ្លួន និងមានរបួស បញ្ចូនទៅកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី២០ ឧសភា ឆ្នាំ ២០២០ នៅចំណុចផ្លូវជាតិលេខ ៥ ត្រង់គីឡូមែត្រលេខ៨ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។

តាមព័ត៌មានព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសញៀនថ្នាំ ម្នាក់នោះ មិនដឹងថា មកពីណានោះទេ បានធ្វើដំណើរនៅតាមដងផ្លូវ និងបានចូលអុកក្នុងសាលាបឋមសិក្សាច្រាំងចំរេះ ។ លុះក្រោយមកស្រាប់តែបុរសរូបនោះបានចូលទៅកន្លែងធ្វើពូថៅ យកពូថៅ មកវាយផ្តាច់សោផ្ទះមួយកន្លែង តែពុំរបើកបានទៅវាយសោផ្ទះមួយទៀត បណ្តាលអោយដាច់ហើយបានចូលទៅក្នុងផ្ទះ។

តាមព័ត៌មានអោយដឹងថា ខណៈបង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកភូមិទាក់ទង់ទៅម្ចាស់ផ្ទះ ។នៅពេល ដែលម្ចាស់មកដល់ ជននោះបានយកកាំបិតគំរាមកាប់ម្ចាស់ផ្ទះ ក៏ដូចជាអ្នកភូមិ ដោយពុំមាននណាហ៊ានចូលឡើយ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដូចជានគរបាលមូលដ្ឋាន ទៅអន្តរាគមន៍។

តាមព័ត៌មានបានអោយដឹងថា នគរបាលរួមជាមួយម្ចាស់បានចូលទៅឃាត់ខ្លួនបានដោយសារតែកំហឹងប្រជាពលរដ្ឋបាននាំគ្នា វាយមួយដៃមួយជើង បណ្តាលអោយទ្រមខ្លួន និងមានរងរបួសស្នាមផងដែរ ។បន្ទាប់ពីឃាត់ខ្លួន នគរបាលបានបញ្ចូនទៅកាន់មណ្ឌលសុខភាពសម្តេចឪដើម្បីលាងរបួស ។
ចែករំលែកព័តមាននេះ