ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​គាប​អង្គការ​សុខភាព​ពិភព​លោក​​ព្រម​ឲ្យ​សើ​ុ​ប​អង្កេត​លើ​សកម្ម​ភាព​​ខ្លួន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រឈម​មុខ​នឹង​ឱសានវាទ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក WHO បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១៩ឧសភា បើក​ការ​ស៊ើ​ប​អង្កេត​ឯករាជ្យ​មួយ លើ​ប្រ​តិកម្ម​របស់​ខ្លួន​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​នៅ​បន្ត​រាតត្បាត​លើ​ពិភពលោក​ទាំងមូល និង​ពេល​នេះ​កំពុង​តែ​រាតត្បាត​ខ្លាំង​ជា​ពិសេស​នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន…

សហរដ្ឋអាមេរិក ៖ ប្រឈម​មុខ​នឹង​ឱសានវាទ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក WHO បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១៩
ឧសភា បើក​ការ​ស៊ើ​ប​អង្កេត​ឯករាជ្យ​មួយ លើ​ប្រ​តិកម្ម​របស់​ខ្លួន​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​នៅ​បន្ត​រាតត្បាត​លើ​ពិភពលោក​ទាំងមូល និង​ពេល​នេះ​កំពុង​តែ​រាតត្បាត​ខ្លាំង​ជា​ពិសេស​នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន ។

ក្នុង​សន្និសីទ​តាម​អន​ឡាញ​មួយ​ផ្ដោត​លើ​ជំងឺ​នោះ ដែល​សម្លាប់​មនុស្ស​ជាង​៣២០.០០០​នាក់​ហើយ​លើ​ពិភពលោក ចាប់តាំងពី​វា​លេច​ដំបូងនៅ​ចិន​ពី​ខែ​ធ្នូ​មក ប្រទេស​១៩៤​ជា​មា​ជិ​ក WHO បាន​ព្រមព្រៀង​គ្នា បើក​ធ្វើ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ដំណើរការ​វាយតម្លៃ​មិន​លម្អៀង ឯករាជ្យ​និង​ពេញលេញ​មួយ ។

កិច្ចព្រមព្រៀង​នោះ​ជា​ការ​ឆ្លើយ​តប​មួយចំពោះ​ការ​ចោទប្រកាន់​នានា​របស់​លោក​ត្រាំ​ដែល​យល់​ថា WHO គឺជា​អា​យ៉ង​មួយ​របស់​ចិនហើយ​បាន​ដាក់​ឱសានវាទ​រយៈពេល​១​ខែ​មួយ ធ្វើយ៉ាងណា​ឲ្យ​ទទួល​បាន​បណ្ដា​លទ្ធផល​ធំដុំ​នានា បើ​មិន​ដូច្នេះ​ទេ​អា​មេ​រិ​ក​នឹង​ដងខ្លួន​ចាក​ចេញពី​អង្គការ​នោះ ខណៈ​អា​មេ​រិ​ក​ជា​អ្នក​ផ្ដល់​ប្រាក់​ច្រើ​ងជាងគេ​ដល់ WHO ។

ចិន​បាន​តបត​វិញ​ដោយ​ចោទប្រកាន់​លោក​ត្រាំ ដែល​ប្រទេស​លោក​ជា​មហាអំណាច​ធំ​នៃ​ពិភព​លោក​បែរជា មាន​អ្នក​ស្លាប់​ច្រើន​បំផុត​ដោយសារ​វីរុស ដល់​ទៅ​ជិត​១​សែន​នាក់​ថា នោះជា​​ការ​ខិតខំ​របស់​អា​មេ​រិ​ក ស្វែងរក​គេចខ្លួន​ពី​កា​ត្វកិច្ច​របស់​ខ្លួន​ចំពោះ​អង្គការ​នេះ​ហើយ​បំភ្លៃ​បណ្ដា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ចិន​ប្រឈម​មុខ​នឹង​ការ​ឆ្លង​វីរុស ។

យោង​តាម​សេចក្ដី​សម្រេចចិត្ត​មួយ​ដែល​អនុ​ម័ត​កាលពី​ថ្ងៃ​ទី​១៩​ឧសភា​ក្នុង​សន្និសីទ​នោះ ការ​ស៊ើប​​អង្កេត​មួយ​អាច​គ្រោង​ឲ្យ​មាន​បណ្ដា​បេសកកម្ម​វិទ្យាសាស្ត្រ​និង​កិច្ចសហការ​នៅ​លើ​ទីលាន ។ ចិន​ថ្លែង​ថា​បើកទ្វារ​សម្រាប់​ការ​សើ​ុ​ប​អង្កេត​ឯករាជ្យ​មួយ ប៉ុន្តែ​ពុំ​មែន​មុន​ការ​បញ្ចប់​នៃ​ការ​ឆ្លង​ឡើយ ។

អគ្គនាយក WHO លោក TEDROS ADHANOM GHEBREYESUS ដែល​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជា​ច្រើន​ជា​សមាជិក ដែល​សម្ដែង​ការ​ទ្រទ្រង់​របស់​ពួក​គេ​និង​សាមគ្គីភាព ក្នុង​ឱកាស​នៃ​សន្និបាត​ប្រចាំឆ្នាំ​នេះ​របស់ WHO​។ លោក​ថា WHO នឹង​បន្ត​ធ្វើការ​តស៊ូ​ពិភពលោក ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស ដែល​ធ្វើ​ឲ្យ​រ​ង្កើ​រ​ដល់​បណ្ដា​គ្រឹះ​របស់​ពិភពលោក​យើង ហើយ
គំរាម​ហែក​ក្រណាត់​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ។

លោក​បន្ត​ថា​លោក​មានការ​ចាប់​អារម្មណ៍ខ្លាំង​ចំពោះ​ការ​សន្យា​របស់​ប្រទេស​ជា​ច្រើន​តស៊ូប្រឆាំង​វីរុស​​និង​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ