ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​កម្ពុជា​លុប​ចោល​បម្រាម​និង​អនុញ្ញាត​ជនបរទេស​៦​ប្រទេស​មក​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​វិវត្តន៍​មួយ​ដ៏​ប្រសើរ​ដោយ​កម្ពុជា​ក្រោយ​ពី​ព្យាបាល​ជា​សះស្បើយ​អស់​នូវ​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​១០០​ភាគរយ និង​មិន​មានការ​រក​ឃើញ​នូវ​ការ​ឆ្លង​ថ្មី​នោះ នា​ថ្ងៃ​ទី ២០ ឧសភា នេះ​ក្រសួងសុខាភិបាល បាន​ប្រកាស​សម្រេច​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស មក​ពី​ប្រទេស​ចំនួន​៦…

រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​វិវត្តន៍​មួយ​ដ៏​ប្រសើរ​ដោយ​កម្ពុជា​ក្រោយ​ពី​ព្យាបាល​ជា​សះស្បើយ​អស់​នូវ​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​១០០​ភាគរយ និង​មិន​មានការ​រក​ឃើញ​នូវ​ការ​ឆ្លង​ថ្មី​នោះ នា​ថ្ងៃ​ទី ២០ ឧសភា នេះ​ក្រសួងសុខាភិបាល បាន​ប្រកាស​សម្រេច​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស មក​ពី​ប្រទេស​ចំនួន​៦ ដែល​ក្នុង​នោះ​មាន​ដូច​ជា អ៊ឺ​រ៉​ង់ អ៊ី​តា​លី អា​ល្លឺ​ម៉​ង់ អេ​ស្ប៉ា​ញ បារាំង និង​អា​មេ​រិ​ក អាច​ចូល​មក​ប្រទេស​កម្ពុជា​បាន​វិញ​ហើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ចេញ​នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា​ការ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​បរទេស មក​ពី​ប្រ​ទស​ទាំង ៦ អាច​ចូល​មក​កម្ពុជា​ឡើង​វិញ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ចំណារ​ឯកភាព និង​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ចុះ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ និង​យោង​តាម​ការ​វិវត្តន៍​សភាពការណ៍ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ផង​ដែរ ។

សូម​រម្លឹក​ថា​កន្លង​មក​កម្ពុជា​បាន​ចេញ​បម្រាម​មិន​ឲ្យ​ជនបរទេស​ទាំង ៦ នេះ​ចូល​កម្ពុជា​ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២០ កន្លង​ទៅ បន្ទាប់​ពី​មានការ​ផ្ទុះ​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ខ្លាំងក្លា នៅ​ក្នុង​ប្រទេស​ទាំងនោះ ជា​ពិសេស​កន្លង​ម​ករណី​កូ​វី​ដ​១៩ រក​ឃើញ​នៅ​កម្ពុជា​ភាគច្រើន​លើសលប់​ជា​ករណី​នាំ​ចូល​នោះ ។

សូម​បញ្ជាក់​ថា​កម្ពុជា​រក​ឃើញ​និង​ព្យាបាល​បានជា​សះស្បើយ ១០០ ភាគរយ​នៃ​អ្នកជំងឺ​កូ​វី​ដ​-១៩ ទាំង ១២២ នាក់ ។ ហើយ​នៅ​ថ្ងៃនេះ​ផង​ដែរ ក៏​មានការ​អនុញ្ញាត​ឲ្យ​បើក​សារមន្ទីរ​ឡើង​វិញ​ដើម្បី​ទទួលភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ