ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​កន្ទេល​ធំ​បន្លំ​ដេក​ទៀត​ហើយ? ព្រួយ​បារម្ភ​បាត់បង់​ដី​ព្រៃ​ចំការ​កូន​គគីរ​នៅ​​​ក្រុង​បា​វិត​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មានការ​ព្រួយបារម្ភ​បាត់បង់​ដី​ព្រៃ​សហគមន៍​ព្រៃ​ចំការ​កូន​គគីរ ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតនៈ​កោដ្ឋ មាន​ព្រះរាជ​ហឫទ័យ​ដឹកនាំ​មន្ត្រីរាជការ និង​ប្រជារាស្ត្រ​ខេត្តស្វាយរៀង ធ្វើ​រុក្ខទិវា​ដាំ​ឈើ​ចំការ​កូន​គគីរ​លើ​ផ្ទៃដី​ជាង​១​ពាន់​ហិ​កតា សម្រាប់​ប្រជារាស្ត្រ​ព្រះ​អង្គ​នៃ​ស្រុក​ច​ន្ទ្រា…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មានការ​ព្រួយបារម្ភ​បាត់បង់​ដី​ព្រៃ​សហគមន៍​ព្រៃ​ចំការ​កូន​គគីរ ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតនៈ​កោដ្ឋ មាន​ព្រះរាជ​ហឫទ័យ​ដឹកនាំ​មន្ត្រីរាជការ និង​ប្រជារាស្ត្រ​ខេត្តស្វាយរៀង ធ្វើ​រុក្ខទិវា​ដាំ​ឈើ​ចំការ​កូន​គគីរ​លើ​ផ្ទៃដី​ជាង​១​ពាន់​ហិ​កតា សម្រាប់​ប្រជារាស្ត្រ​ព្រះ​អង្គ​នៃ​ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង បច្ចុប្បន្ន​ក្រុង​បា​វិត​។

ដោយ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​អ្នក​ចូល​ចាប់ដី សង់ផ្ទះ បោះបង្គោល បោះតម្រុយ​យក​ដី និង​កាប់​ដើមឈើ​ធម្មជាតិ​លក់​អស់​ជាង​២០​ហិ​កតា ដោយ​ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា លោក​ប្រធាន​សហគមន៍​ព្រៃឈើ ព្រៃ​ចំការ​កូន​គគីរ ឃុបឃិត​គ្នា​លក់​អនុ​ផល​ព្រៃឈើ​ឲ្យ​ឈ្មួញ និង​បែងចែក​ដី​គ្នា​ជាមួយ​មេ​ៗ​។

ករណី​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​នេះ បាន​ឲ្យ​អ្នក​សារព័ត៌មាន​បានដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ នៅ​ព្រៃ​ចំការ​កូន​គគីរ ស្ថិត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី​ក្រុង​បា​វិត​។ បើ​តាម​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ព្រៃ​សហគមន៍​ព្រៃ​ចំការ​កូន​គគីរ​នេះ រៀបចំ​គ្រប់គ្រង​ដោយ​អង្គការ​សន្តិ​សេនា ដោយ​បាន​សុំ​ច្បាប់​អនុញ្ញាតិ​បង្កើត​សហគមន៍​ព្រៃឈើ ដើម្បី​ការពារ និង​អភិរក្ស​ព្រៃឈើ ព្រៃ​ចំការ​កូន​គគីរ​នេះ​ជា​សម្បត្តិ​របស់​រដ្ឋ ជា​ពិសេស​ថែរក្សា​ស្នា​ព្រះ​ហ​ស្ថ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ឲ្យ​គង់វង្ស​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ចេះ​ស្រឡាញ់​ដើមឈើ និង​បរិស្ថាន​។

ទាក់ទិន​ករណី​នេះ​ដែរ លោក អ៊ិ​ច សា​រាន ប្រធាន​កម្មវិធី អង្គការ​សន្តិ​សេនា បាន​ប្រាប់​តាម​ទូរស័ព្ទ​​នៅ​ថ្ងៃ​ទី​១៩ ឧសភា​នេះ​ថា ចំពោះ​សហគមន៍​ព្រៃឈើ ព្រៃ​កូន​គគីរ​នេះ អង្គការ​សន្តិ​សេនា គ្រាន់តែ​ជា​អ្នកសម្របសម្រួល ជួយ​ផ្នែក​បច្ចេកទេស រៀបចំ​បង្កើត​សហគមន៍ និង​ជួយ​អន្តរាគមន៍​សុំ​ច្បាប់​អនុញ្ញាតិ​ពី​អាជ្ញាធរ​ក្រុង​ខេត្ត និង​ទៅ​ក្រសួងកសិកម្ម​បាន​ចុះ​កិច្ចព្រមព្រៀង​ប្រគល់​ដី​ព្រៃ​ឲ្យ​សហគមន៍​គ្រប់គ្រង​មាន​ចំនួន​៤០៤​ហិ​កតា​។ ហើយ​នៅ​ឆ្នាំ​២០១៧ លោក​អភិបាលក្រុង​បា​វិត បាន​សុំ​ទៅ​អភិបាល​ខេត្តស្វាយរៀង សុំ​ដី​ព្រៃ​សហគមន៍​ចំនួន​២៦​ហិ​កតា ដើម្បី​ធ្វើ​ទីលាន​ញែក​សំរាម និង​អាង​ទឹក ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ