ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ធ្វើ​រឿង ៤ យ៉ាងនេះ​អ្នក​នឹង​សល់​លុយ​ហើយ​មិនបាច់​ធ្វើការ​ឲ្យ​គេ​អស់​មួយ​ជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គឺជា​រឿង​ចាំបាច់​ព្រោះ​មនុស្ស​ត្រូវការ​លុយ​គ្រប់ពេល​គ្រប់​វេលា ។ លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​ដ៏​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា និង​ជា​អ្នក​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ បាន​លើក​ឡើង​ថា សម័យ​មុន…

រាជធានី​ភ្នំពេញ​៖ ការ​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គឺជា​រឿង​ចាំបាច់​ព្រោះ​មនុស្ស​ត្រូវការ​លុយ​គ្រប់ពេល​គ្រប់​វេលា ។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​ដ៏​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា និង​ជា​អ្នក​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ បាន​លើក​ឡើង​ថា សម័យ​មុន ចាស់ទុំ​ទូន្មាន​កូនចៅ​ថា «​បើ​មិន​ខំរៀន​ទេ មាន​តែ​ធ្វើស្រែ​ហើយ​» តែ​សម័យនេះ​ចាស់ទុំ​មួយ​ចំនួន​បាន​ទូន្មាន​កូនចៅ​ថា «​បើ​មិន​ខំរៀន​ទេ មាន​តែ​ចូល​រោងចក្រ​ហើយ​» ។

យ៉ាងណាមិញ លោក ង៉ែត ជូ បាន​អះអាង​ថា​សម្រាប់​រួប​លោក​វិ​តែង​ប្រាប់​យុវជន​ថា «​បើ​ចេះ​តែ​ចាយ​លុយ​តាម​ចិត្ត​ចង់ មុខជា​ត្រូវ​ធ្វើការ​អោយ​គេ​អស់​មួយ​ជីវិត​ហើយ​» ។ ត្រង់​ន័យ​នេះ​អ្នកជំនាញ​យើង​បាន​លើក​ឡើង​ថាបើ​យើង​អាច រឿង ៤ យ៉ាងនេះ​អ្នក​នឹង​សល់​លុយ​ហើយ​មិនបាច់​ធ្វើការ​ឲ្យ​គេ​អស់​មួយ​ជីវិត ។

១- កុំ​សម្ភារៈ​និយម​តាម​គេ​៖ លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​បាន​ថ្លែង​ថា «​ខ្ញុំ​គិត​ថា​មនុស្ស​ភាគច្រើន​ដោយសារ​តែ​សម័យ​ឥឡូវ គឺជា​សម័យ​សម្ភារៈ​និយម ហើយ​ជា​សម័យ​ដែល​គេ​ហៅ​ថា​បង្ហាញ​អ្វី​ដែល​មាន​តាម​បណ្តាញ​សង្គម ដូច​ជា​ហ្វេ​ស​ប៊ុ​ក ជាដើម ។ អ​ញ្ចឹ​ង​គឺ​ច្រើន​អួត​គ្នា​នូវ​សម្ភារៈ​ទំនើប​ៗ ឬ​ដើរ​លេង​បរទេស​ថត​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​សអី​អ​ញ្ចឹ​ង​ទៅ ។ ដល់​អ​ញ្ចឹ​ង​មាន​មនុស្ស​ខ្លះ ចេះ​តែ​ចង់​ធ្វើ​ដូច​គេ ទិញ​សម្ភារៈ​និង​ចាយ​លុយ​ទៅ​លេង​បរទេស​ដូច​គេ​ទៅ ឬ​ក៏​ឃើញ​គេ​ទៅ​ហាង​ល្អ​ៗ​ទំនើប ហូប​ឆ្ងាញ់ អ​ញ្ចឹ​ង​ខ្លះ​ក៏​ប្រឹង​ធ្វើ​តាម​ទៅ​ហាង​ទំនើប​ដូច​គេ ។ អ​ញ្ចឹ​ង​វា​ក៏​ក្លាយទៅជា​ទំលាប់​នៃ​ការ​រស់នៅ​របស់​មនុស្ស ហើយ​ទម្លាប់​នៃ​ការ​រស់នៅ​បែប​ហ្នឹង គឺ​វា​សប្បាយ​ជាមួយនឹង​បច្ចុប្បន្ន តែ​វា​ឃ្លាតឆ្ងាយ​ពី​ការ​គិតគូរ​ទុក​វែង​ឆ្ងាយ​សម្រាប់​អនាគត​» ។

២- ការ​គិត​ឆ្ងាយ​សម្រាប់​អនាគត ៖ ត្រង់​ចំណុច​នេះ លោក ង៉ែត ជូ បាន​បញ្ជាក់​ថា «​យើង​តោង​ស្វែង​យល់​ថា បើ​មនុស្ស​យើង​មាន​វដ្ដ​ជីវិត​ពី​តូច​រហូត​ធំ​ដឹងក្តី ត្រូវ​រៀនសូត្រ រៀប​ការ ចិញ្ចឹម​កូន​ៗ​និង​ចៅ​ៗ ត្រូវការ​ផ្ទះសម្បែង និង​ត្រូវ​ត្រៀម​បំរុង​លុយ​ពេល​ចាស់​ទៅ​ឈឺ​ថ្កាត់​អី ។ អ​ញ្ចឹ​ង​មនុស្ស​ត្រូវការ​លុយ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​នោះ​ទេ អ​ញ្ចឹ​ង​បើ​យើង​មិន​បាន​មើល​វែង​ឆ្ងាយ គឺ​យើង​មិន​អាច​រៀបចំ​ខ្លួន ។

៣- សន្សំ និង​វិនិយោគ ៖ ចំណុច​ទី ៣ នេះ​គឺ​វា​ពាក់ព័ន្ធ​នឹង​ចំណុច​ទី ២ ដែល​យើង​ត្រូវ​គិត​ថា តើ​យើង​ត្រូវ​រៀបចំ​ខ្លួន​យ៉ាងម៉េច​សម្រាប់​អនាគត ។ ដូច​ខ្ញុំ​ធ្លាប់​បាន​រៀបរាប់​ពី​មុន​ហើយ គឺថា​រៀង​រាល់​ខែ ពេល​បើក​ប្រាក់ខែ គឺ​យើង​ត្រូវ​លៃលក​សន្សំ ដើម្បី​យក​ប្រាក់​ទាំងនោះ​ទៅ​វិនិយោគ ទៅ​បង្កើត​អាជីវកម្ម ទិញ​ភាគហ៊ុន​នៅ​ផ្សារ​ហ៊ុន​អី​ជាដើម ដើម្បី​បាន​ប្រាក់​ចំណេញ ហើយ​យក​ប្រាក់​ចំណេញ​ដើម្បី​ពង្រីក ផល​ចំណេញ​បន្ថែម​ទៀត ហើយ​ពេល​នោះ​ពេល​យើង​ចង់​ចូល​និវត្តន៍ ក៏​នៅ​ពេល​ដែល​យើង​ត្រូវការ​សម្រាប់​ការ​រស់នៅ ។

៤- កាត់​បន្ថយ​ចំណាយ ៖ សម្រាប់​ប្រាក់ខែ ឬ​ប្រាក់​ចំណូល​ដែល​រកបាន​គឺ​ត្រូវ​បែងចែក​ជា​ពីរ គឺ​១ – គ្រាប់​បាយ និង​ទី ២- គ្រាប់ពូជ ។

លោក ង៉ែត ជូ បាន​មាន​ប្រសាសន៍​ពន្យល់​ថា គ្រាប់​បាយ គឺ​សំដៅ​ទៅ​ដល់​ការ​ចាយ​លើ​របស់​សំខាន់​ៗ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ចាយ​លើ ដូច​ជា​ការ​ទិញ​ម្ហូបអាហារ ការ​ចូលរួម​ពិធីបុណ្យ​ទាន ទំនាក់ទំនង​សង្គម​ដែល​ចាំបាច់ ។ ចំណុច​សំខាន់​មួយទៀត គឺ​អាច​កាត់​បន្ថយ​បាន​នូវ​ការ​ចំណាយ​មួយ​ចំនួន​ដែល​មិន​ចាំបាច់ ដូច​ជា​ការ​ទៅ​ជប់លៀង​ពីរ ឬ​បី​តង់ ក្នុង​មួយ​យប់ ព្រោះ​យើង​អាច​សន្សំ​យក​ទៅ​បង្កើត​មុខរបរ ឬ​អាជីវកម្ម​នានា ។

អ្នកជំនាញ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា វា​ជា​ទម្លាប់​ល្អ ពេល​យើង​ចេះ​សន្សំ​លុយ សន្សំ​បាន​ទុន​យក​ទៅ​វិនិយោគ​លើ​អ្វីមួយ ឬ​អាជីវកម្ម​អ្វីមួយ ឬ​ក៏​វិនិយោគ​លើ​ផ្សារ​ហ៊ុន នាំ​ឲ្យ​ទុន​យើង​ក៏​អាច​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ បង្កើត​ជា​មុខរបរ បង្កើត​ជា​ការងារ នៅ​ក្នុង​សង្គម បើ​យើង​ចេះ​តែ​ចាយវាយ​ខ្ជះខ្ជាយ យើង​អត់​អាច​សល់​ទ្រព្យ​យក​មក​បម្រើ​ជីវិត​របស់​យើង នោះ​យើង​នឹង​ត្រូវ​ធ្វើការ​រហូត អត់​បាន​ចូលរួម​ចំណែក​ក្នុង​សេដ្ឋកិច្ចជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ