ប្តី​ក្រ ប្តី​ចាស់ ប្តី​ឈឺ​ច្រើន​ជា​មូលហេតុ​នាំ​ឱ្យ​ប្រពន្ធ​មាក់ងាយ


ស្ត្រី​គ្រប់​រូប​ត្រូវ​ដឹង​ថា បុរស​ម្នាក់​នេះ​ជា​ស្វាមី​របស់​យើង​ពិត​ៗ ដូច្នេះ​ត្រូវ​គោរព​ស្រឡាញ់​គាត់​ឲ្យ​បាន​ច្រើន មិន​ត្រូវ​មាក់ងាយ​ដោយហេតុ​ណាមួយ​ឡើយ ប៉ុន្តែ​ភាព​ពិតជា​ស្តែង​មិន​ដូច្នោះ​ទេ​ស្ត្រី​ពួក​ខ្លះ​នៅ​ក្នុង​លោក​នេះ​មិន​មានគុណ​ធម៌​ក្នុង​ខ្លួន​ទេ នាង​តែង​ត្មះតិះដៀល និង​មាក់ងាយ​ប្តី ដែល​ខ្លួន​បាន​រៀប​ការ​ឱនក្បាល​ដល់​កន្ទេល​យ៉ាង​ត្រឹមត្រូវ​តាម​ប្រពៃណី ដោយ​មិន​ខ្លាច​បាបកម្ម​សោះឡើយ ។

ដើមចម​ដែល​ស្ត្រី​ទាំងនោះ​មាក់ងាយ​ប្តី​ប្រហែល​មក​ពី​មូលហេតុ​៨​យ៉ាង​គឺៈ
១-​ប្ដី​គ្មាន​ទ្រព្យសម្បត្តិ ទីទ័ល​ក្រ​, ២-​ប្ដី​ឈឺ​ជា​និច្ច ឈឺ​មិន​លស់​ថ្ងៃ​, ៣-​ប្ដី​ចាស់​ទ្រុឌទ្រោម គ្មាន​កម្លាំងកំហែង​, ៤-​ប្ដី​ផឹក​គ្រឿង​ស្រវឹង សេព​គ្រឿងញៀន​, ៥-​ប្ដី​ធ្វេសប្រហែស មិន​ស្គាល់​កាល​គួរ និង​មិន​គួរ ៦-​ប្ដី​អាប់​ឥត​ប្រា ជ្ញា ល្ងង់ខ្លៅ មិនដឹង​ទិស​តំបន់​, ៧-​ប្ដី​ខ្ជិលច្រអូស​ក្នុង​ការងារ​ទាំងឡាយ និង​៨-​ប្ដី​មិន​ប្រឹងប្រែង​រក​លុយ រក​ទ្រព្យសម្បត្តិ​ឲ្យ​មានបាន​នឹង​គេ ។

បើ​ទោះជា​ប្តី​ជា​បុរស​ប្រភេទ​ណា​ក៏​ដោយ ក៏​នាង​ជា​ប្រពន្ធ​មិន​គប្បី​មើលងាយ មើល​ថោក ឬ​ស្អប់ខ្ពើម​គាត់​ទេ ព្រោះ​នាំ​ឱ្យ​អាប់​សិរី ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ