ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ទទួល​ទូរស័ព្ទ​ពី​ស្ត្រី​កម្មករ​សំណង លោកស្នងការ ស ថេ​ត បញ្ជា​អធិការ​ខណ្ឌ​ចុះ​ដោះស្រាយ​ភ្លាមៗ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ឧសភា ២០២០ ស្ត្រី​កម្មករ​សំណង​មួយ​ក្រុម ត្រូវ​មេការ​នៅ​ការដ្ឋាន​សំណង់ មិន​បាន​បើក​លុយ​ឲ្យ ទើប​ក្រុម​កម្មករ ទូរស័ព្ទ​ប្តឹង​លោក​ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៩ ឧសភា ២០២០ ស្ត្រី​កម្មករ​សំណង​មួយ​ក្រុម ត្រូវ​មេការ​នៅ​ការដ្ឋាន​សំណង់ មិន​បាន​បើក​លុយ​ឲ្យ ទើប​ក្រុម​កម្មករ ទូរស័ព្ទ​ប្តឹង​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អោយ​ជួយ​អន្តរាគមន៍​ផង ។

ក្រោយ​ពី​ទទួល​ទូរស័ព្ទ​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ភ្លាម ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​បញ្ជា​ជា​បន្ទាន់ ទៅ​ស្នងការ​រង​ទទួល​ខណ្ឌ​លោក​ឧត្តមសេនីយ៍ ហ៊ួ​ត ចាន់​យ៉ា​រ៉ា​ន់ និង​លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល ចុះ​ដល់ទី​តាំង​ការដ្ឋាន​សំណង់​ដោយ​ផ្ទាល់ ហើយ​លោក​អធិការ បាន​ជួយ​ដោះស្រាយ និង​ផ្តល់​ជា​ថវិកា​មួយ​ចំនួន​ដល់​បងស្រី​កម្មករ ដែល​មិន​មាន​លុយ សូ​ម្បី​ទិញ​បាយ​បរិភោគ ។

ក្រោយ​សម្របសម្រួល ម្ចាស់​ការដ្ឋាន​ក៏​បាន​យល់ព្រម ផ្តល់​ប្រាក់​ដែល​ជំពាក់​កម្មករ តាម​ការ​ដោះស្រាយ​របស់​លោក​អធិការ​នគរបាល​ខណ្ឌមានជ័យ ។

ទោះជា​យ៉ាងណា បង​ៗ​ស្ត្រី​កម្មករ ពួក​គាត់​បាន​សម្តែង​ក្តី​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង ដល់​ឯកឧត្តម​ស្នងការ ដែល​បាន​ជួយ​ដល់​ពួក​គាត់​ទាន់​ពេល ខណៈ​ដែល​ពួក​គាត់​កំពុង​តែ​ជួប​បញ្ហា​ប្រឈម​លំបាក​យ៉ាងនេះ ៕

Picture
Picture
Picture