ទូត ស៊ុយ អ៊ែត គាំទ្រជំនួបរវាងលោក កឹម សុខា ជាមួយសម្តេច តេជោ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតស៊ុយ អ៊ែត បានគាំទ្រចំពោះជំនួបរវាងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិជាមួយសម្តេចតេជោ ហ៊ុន សែន…
រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតស៊ុយ អ៊ែត បានគាំទ្រចំពោះជំនួបរវាងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិជាមួយសម្តេចតេជោ ហ៊ុន សែន…
រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូតស៊ុយ អ៊ែត បានគាំទ្រចំពោះជំនួបរវាងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីពេលកន្លងមកក្នុងពិធីគោរពវិញ្ញាក្ខន្ធម្តាយក្មេកសម្តេចតេជោ ។ នេះបើលោក មុត ចន្ថា នាយកខុទ្ទកាលល័យលោក កឹម សុខា ។
លោក មុត ចន្ថា បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០២០ថា ក្នុងជំនួបនៅម៉ោង១១ព្រឹកថ្ងៃនេះ លោក Bjorn Haggmark ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរាជាណាចក្រស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា «បានសម្តែងនូវការសាទរចំពោះជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា នៅថ្ងៃទី៥ ខែឧសភា ជាជំហានវិជ្ជមានមួយដែលគួរបន្តមកទៀតដោយវិធានការនានា ដើម្បីពង្រឹងការសន្ទនា និងការផ្សះផ្សាព្រមទាំងលំហប្រជាធិបតេយ្យ» ។
លោកក៏បានលើកឡើងថា នៅសប្តាហ៍នេះលោក កឹម សុខា និងសហការី បន្តទទួលជួបជាមួយនឹងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា នៃបណ្តាប្រទេសប្រជាធិបតេយ្យមកពីទ្វីបផ្សេងៗ (អាស៊ី អឺរ៉ុប អាមេរិក) មួយចំនួនទៀត ។
ក្នុងជំនួបទាំងនេះក្រៅពីការសួរសុខទុក្ខក៏មានការផ្លាស់ប្តូរទស្សនៈគ្នា និងស្វែងយល់អំពីដំណើរការប្រជាធិបតេយ្យ វិស័យសេដ្ឋកិច្ច សង្គមនៅកម្ពុជា ជាពិសេសបញ្ហាដែលពាក់ពន្ឋ័នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។
សូមជម្រាបថា កាលពីកន្លងមកបណ្តាស្ថានទូតមួយចំនួនបានគាំទ្រជំនួបរវាងសម្តេច តេជោ ហ៊ុន សែនជាមួយលោក កឹម សុខា យ៉ាងណាក្តីការគាំទ្រនេះត្រូវបានលោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាធ្លាប់បានលើកឡើងថាជំនួប ការជួបគ្នារវាងសម្តេច តេជោ ជាមួយលោក កឹម សុខា គឺមិនមែនជារឿងនយោបាយនោះទេ គឺគ្រាន់តែជាមនោសញ្ចេតនាដែលលោកកឹម សុខា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឧបាសិការ ដែលជាម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន ។លោកបញ្ជាក់ថា៖«យើងឃើញថាពិធីបានបញ្ចប់៣ ឬ៤ថ្ងៃហើយគ្មានប្រែប្រួលនោះទេ តែវាគ្រាន់តែបង្ហាញពីនមោសញ្ចេតនា ក្នុងការរួមចំណែកមរណទុក្ខ ប៉ុណ្ណោះទេ» ។
ក្រោយសំណួររសួរថា តើលោក កឹម សុខា អាចនឹងត្រូវបានលើកលែងទោស ឬទេ នៅពេលសាលាឧទ្ធរណ៍បើកសវនាការនៅពេលខាងមុខនេះ ? លោក សុខ ឥសាន បានបញ្ជាក់ថា ៖«ខ្ញុំយល់ថា លោកកឹម សុខាមិ នទាន់ក្លាយជាទណ្ឌិត ឬអ្នកទោសនោះទេ ព្រោះតុលាការមិនវិនិច្ឆ័យ ឬកាត់ក្តីឲ្យជាប់គុកប៉ុន្មានឆ្នាំឯណា ? អីញ្ចឹងគាត់មិនមែនទណ្ឌិតនោះទេ ហើយការលើកលែងទោសត្រូវទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីលើកលែង ឬបន្ធូរបន្ថយមានករណីទណ្ឌិតនោះទេ ។
ដូច្នេះមនុស្សមិនទាន់មានទោសផងយើងលើកលែងទោសយ៉ាងម៉េចកើត?» ។ លោកបន្ថែមថា ករណីលោក កឹម សុខា បានកំពុងស្ថិតក្នុងដៃតុលាការធ្វើតាមនីតិវិធីនៅឡើយ ដូច្នេះយើងមិនអាចសន្និដ្ឋានបានមុននោះទេ ។ យើងរងចាំមើលលទ្ធផលរបស់តុលាការក្នុងការអនុវត្តនីតិវិធីសួរឆ្លើយនោះយើងនឹងដឹងហើយ ៕
ចែករំលែកព័តមាននេះ