ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អត់​ធម៌​ជា​ជីវិត​ពោរពេញ​ទៅ​ដោយ​កង្វល់

3 ឆ្នាំ មុន

ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ព្រះ​អង្គ​តែង​អប់រំ​មនុស្ស​ឱ្យ​ធន់​នឹង​ជីវិត តស៊ូ​រាល់​ឧបសគ្គ​នានា ទើប​ទ្រទ្រង់​នឹង​បញ្ហា​ដែល​ពើបប្រទះ​រាល់ថ្ងៃ​បាន តែបើ​ជីវិត​មិន​មានការ​អប់រំ​តាម​ផ្លូវធម៌​ទេ គឺជា​ជីវិត​ពោរពេញ​ទៅ​ដោយ​ទុក្ខ​កង្វល់ គឺ​ខ្វល់​រហូត​ស្លាប់ ។ បុគ្គល​ដែល​មិន​ស្គាល់​សេចក្តី​ពិត​រមែង​យល់​ថា លោក​នេះ​ងងឹត​ណាស់ លោក​នេះ​អយុត្តិធម៌​ណាស់…

ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ព្រះ​អង្គ​តែង​អប់រំ​មនុស្ស​ឱ្យ​ធន់​នឹង​ជីវិត តស៊ូ​រាល់​ឧបសគ្គ​នានា ទើប​ទ្រទ្រង់​នឹង​បញ្ហា​ដែល​ពើបប្រទះ​រាល់ថ្ងៃ​បាន តែបើ​ជីវិត​មិន​មានការ​អប់រំ​តាម​ផ្លូវធម៌​ទេ គឺជា​ជីវិត​ពោរពេញ​ទៅ​ដោយ​ទុក្ខ​កង្វល់ គឺ​ខ្វល់​រហូត​ស្លាប់ ។

បុគ្គល​ដែល​មិន​ស្គាល់​សេចក្តី​ពិត​រមែង​យល់​ថា លោក​នេះ​ងងឹត​ណាស់ លោក​នេះ​អយុត្តិធម៌​ណាស់ ខណៈ​នេះ​បើ​គេ​មិន​បានរ​ត់រក​ព្រះធម៌​ជាទី​ពឹង​ដើម្បី​អប់រំ​ផ្លូវចិត្ត​រម្ងាប់​អារម្មណ៍​ទេ គេ​នឹង​តក់ស្លុត អស់សង្ឃឹម​ក្នុង​ជីវិត​ព្រោះតែ​រឿងរ៉ាវ​ក្នុង​លោក​នេះ​ជាក់​ជា​មិន​ខាន ។

ឯ​អ្នក​ដែល​មាន​ព្រះធម៌​ជាទី​ពឹង​វិញ​នឹង​នាំ​ជីវិត​ផុត​អស់​ទុក្ខ​កង្វល់ ព្រោះ​យល់​ថា លោក​នេះ​គឺ​វា​តែ​បែប​ហ្នឹង គ្មាន​អ្វី​ឋិតថេរ ទៀងទាត់​ទេ វិបល្លាស​សុខទុក្ខ​របស់​សត្វ​រមែង​កើត​មាន​ជា​និច្ច វា​ជា​រឿង​ធម្មតា​របស់​លោក​នេះ​ទៅ​ហើយ ។

ព្រះធម៌​តែង​បង្រៀន​មនុស្ស​ឱ្យ​រៀន​រស់​ជាមួយនឹង​ការ​បាន​និង​ការ​បាត់បង់ រៀន​រស់​ជាមួយ​បញ្ហា មិន​សោម នស្ស មិន​ទោមនស្ស​នឹង​ការ​រស់​នៅឡើយ សូម​យក​ព្រះធម៌​មក​ទុក​ក្នុង​ចិត្ត​ចុះ នឹង​បាន​សុខ​ស្ងប់​ហើយ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ