ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អី​បានជា​លោក ជេ​ក ម៉ា លាលែង​តំណែង​ពី SoftBank ?

3 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន Alibaba បាន​ឲ្យ​ដឹង​ថា ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba ក្នុង​ប្រទេស​ចិន គឺ​លោក ជេ​ក ម៉ា (Jack…

យោង​ទៅ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន Alibaba បាន​ឲ្យ​ដឹង​ថា ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba ក្នុង​ប្រទេស​ចិន គឺ​លោក ជេ​ក ម៉ា (Jack Ma) និង​ចុះ​ពី​តំណែង​ជា​សមាជិក​ក្រុម​នាយក​របស់ SoftBank នៅ​ថ្ងៃ​ទី ២៥ ខែមិថុនា​ខាង​មុខ​នេះ ខណៈ​ដែល​មហាសេដ្ឋី​ជនជាតិ​ចិន​ខាងលើ​កំពុង​ព្យាយាម​កាត់​បន្ថយ​តួនាទី​អាជីវកម្ម​ដើម្បី​ផ្តោត​ស្មារតី​លើ​អំពើ​សប្បុរ​ធម៌​វិញ ។

ព័ត៌មាន​នេះ​ត្រូវ​បាន​លេចឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយនឹង​ការ​ប្រកាស​ពី SoftBank ពី​ការ​ខាតបង់​ដ៏​ធំ​ព្រោះតែ​ការ​វិនិយោគ​ដែល​មិនល្អ ។ លោក ម៉ា មិន​បាន​ប្រាប់​ដោយ​លម្អិត​ពី​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ចាក​ចេញពី​ក្រុមហ៊ុន​ទេ ។

លោក ម៉ា ដែល​ចូលរួម​ក្រុម​នាយក​របស់ SoftBank តាំងពី​ឆ្នាំ ២០០៧ មក​មាន​ទំនាក់ទំនង​អាជីវកម្ម​ជិត​ស្និ​ទ្ធិ​ណាស់​ជាមួយ​អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់ SoftBank គឺ​លោក ម៉ាសា​យ៉ូ​ស៊ី សុ​ន (Masayoshi Son) ដែល​បាន​វិនិយោគ​លើ​ក្រុមហ៊ុន Alibaba កាលពី​ឆ្នាំ ២០០០ ។ មក​ដល់​ពេល​នេះ ការ​វិនិយោគ​មួយ​នេះ​ត្រូវ​បាន​ចាត់ទុកជា​ការ​វិនិយោគ​ដែល​មាន​ផល​ចំណេញ​ច្រើន​ជាងគេ ខណៈ​ដែល Alibaba បាន​ក្លាយជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន​ឡាញ​ដ៏​មាន​តម្លៃ​ជាងគេ​មួយ ។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ខែកញ្ញា​ឆ្នាំ​មុន លោក ម៉ា បាន​ចុះ​ចេញពី​តំណែង​ជា​អគ្គនាយក​របស់ Alibaba ផង​ដែរ និង​បាន​ប្រគល់​តំណែង​នេះ​ឲ្យ​ទៅ​លោក ដេ​នៀល ចាង (Daniel Zhang) ដែល​ជា​អតីត​នាយក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ។ លោក ម៉ា ក៏​បាន​ប្រគល់​តំណែង​ជានា​យក​ប្រតិបត្តិ​ឲ្យ​ទៅ​អ្នក​ដទៃ​ដែរ​កាលពី​ឆ្នាំ ២០១៣ ។

SoftBank ក៏​បាន​ជ្រើសរើស​សមាជិក​ក្រុម​នាយក​ចំនួន​បី​រូប​ថ្មី​ៗ​ដែរ និង​បាន​ប្រកាស​ថា​ពួក​គេ​កំពុង​តែ​ទិញ​ភាគហ៊ុន​របស់​ខ្លួន​វិញ​សរុប​ប្រមាណ ៤.៧​ប៊ី​លាន​ដុល្លារ ។

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មកនេះ SoftBank បាន​ឲ្យ​ដឹង​ថា Vision Fund ដែល​ជា​មូលនិធិ​របស់​SoftBank ទុក​សម្រាប់​វិនិយោគ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​ៗ​ដូច​ជា​ក្រុមហ៊ុន WeWork និង Uber Technilogies Inc. បាន​ខាតបង់​ដល់​ទៅ ១៨​ប៊ី​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ