មកស្គាល់មុខមហាសេដ្ឋីវ័យក្មេងជាងគេទាំង ៤ រូបនៅអាស៊ី
កញ្ញា ខៃលី ជេននើ (Kylie Jenner) និងលោក ម៉ាក ហ្សាក់កាបឺក (Mark Zuckerberg)…
កញ្ញា ខៃលី ជេននើ (Kylie Jenner) និងលោក ម៉ាក ហ្សាក់កាបឺក (Mark Zuckerberg)…
កញ្ញា ខៃលី ជេននើ (Kylie Jenner) និងលោក ម៉ាក ហ្សាក់កាបឺក (Mark Zuckerberg) សុទ្ធតែជាឈ្មោះល្បីៗដែលអ្នកធ្លាប់ស្គាល់ថាជាមហាសេដ្ឋីដែលមានវ័យក្មេងជាងគេលើលោក ។ ប៉ុន្តែក្រៅពីមហាសេដ្ឋីមកពីលោកខាងលិចហើយ ទ្វីបអាស៊ីក៏មានមហាសេដ្ឋីវ័យក្មេងជាច្រើនដែរ ។
១. លោក ចនណាថេន ខ្វក (Jonathan Kwok) អាយុ ២៨ឆ្នាំ ទ្រព្យសម្បត្តិសរុប ២ប៊ីលានដុល្លារលោកជាកូនប្រុសរបស់មហាសេដ្ឋី វ៉លធើ ខ្វក (Walter Kwok) ដែលបានទទួលមរណភាព ។ បច្ចុប្បន្ន លោកជានាយកនៅក្រុមហ៊ុន Empire Group Holdings និងរ៉ាប់រងផ្នែកតាមដានការវិនិយោគអចលនទ្រព្យ គម្រោងសាងសង់អចលនទ្រព្យ និងការគ្រប់គ្រងទ្រព្យសម្បត្តិផ្សេងៗជាដើម ។
២. លោក អៃយ៉ាវ៉ាត់ ស្រីវ៉ាដហាណាប្រាបា (Aiyawatt Srivaddhanaprabha) អាយុ ៣៤ឆ្នាំ ទ្រព្យសម្បត្តិសរុប ៣.៧ប៊ីលានដុល្លារ
បច្ចុប្បន្នលោកជាអគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន King Power ដែលជាក្រុមហ៊ុនគ្រប់គ្រងហាងលក់ទំនិញមិនគិតពន្ធតាមអាកាសយានដ្ឋានក្នុងប្រទេសថៃ ។ លោកបានបន្តតំណែងនេះពីឪពុករបស់លោកដែលបានទទួលមរណភាព ។ ក្រៅពីនេះហើយ លោកនិងក្រុមគ្រួសារក៏ជាម្ចាស់អគារ King Power MahaNakhon ដែរ ដែលជាអគារខ្ពស់ជាងគេលេខពីរក្នុងប្រទេសថៃ និងក្រុមបាល់ទាត់ Leicester City ជាដើម ។
៣. លោក ជីហាន វូ (Jihan Wu) អាយុ ៣៤ឆ្នាំ ទ្រព្យសម្បត្តិសរុប ១.៨ប៊ីលានដុល្លារ
លោក វូ ជាសហស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Bitmain Technologies ក្នុងប្រទេសចិន ។ ក្រុមហ៊ុនបានជួបប្រទះនឹងការធ្លាក់ចុះនៃតម្លៃភាគហ៊ុន និងមានការកាត់បន្ថយបុគ្គលិកជាច្រើនកាលពីឆ្នាំមិន ប៉ុន្តែស្ថានការប្រៀបដូចជាបានប្រសើរឡើងវិញហើយកាលពីត្រីមាសដំបូងក្នុងឆ្នាំ ២០២០ នេះបន្ទាប់ពីក្រុមហ៊ុនបានប្រកាសថារកប្រាក់ចំណេញបានដល់ទៅ ៣០០លានដុល្លារ ។
៤. លោក គ្រីស្តុបភើ ខ្វក (Christopher Kwok) អាយុ ៣៤ឆ្នាំ ទ្រព្យសម្បត្តិសរុប ១.៥ប៊ីលានដុល្លារ
លោកជាកូនប្រុសរបស់លោករេយម៉ុន ខ្វក (Raymond Kwok) ដែលជាអគ្គនាយក និងនាយកគ្រប់គ្រងក្រុមហ៊ុន SHKP ។ លោកបានក្លាយជានាយករបស់ SHKP តាំងពីឆ្នាំ ២០១៦ មក និងមានកាតព្វកិច្ចតាមដានការលក់ គ្រប់គ្រងគម្រោង និងការជួលគម្រោងធំៗជាដើម ។ លើសពីនេះទៅទៀត លោកជាសមាជិកគណៈកម្មាធិការក្រុងបេកាំងរបស់សន្និសិទប្រឹក្សានយោបាយរបស់ប្រជាជនចិន ដែលជាក្រុមប្រឹក្សានយោបាយមួយក្នុងប្រទេសចិនទៀតផង ៕
ចែករំលែកព័តមាននេះ