ខេត្តព្រះសីហនុ ៖ ស្ត្រីជនជាតិចចៀ(GEOGIA)ម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅក្នុងផ្ទះជួលរបស់ខ្លួន ដោយពុំដឹងអំពីមូលហេតុច្បាស់លាស់ បង្កអោយមានភាពភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅតំបន់ឆ្នេរសមុទ្រអូរត្រេះ ក្នុងភូមិ៦សង្កាត់ លេខ៤ក្រុង-ខេត្តព្រះសីហនុ ។
លោក អនុសេនីយ៏ទោ លុយ ហាង នាយប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ KARTVELISHVILI TAMAR ជនជាតិចចៀ (GEOGIA) អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 11AB06333 និងមានប្តីឈ្មោះ KARTVELISHVILI GEORGE ជនជាតិចចៀ (GEOGIA) អាយុ២៥ឆ្នាំ មានមុខរបរទេសចរ៏រយះពេលវែង ។ សាកសពស្ត្រីរងគ្រោះបានមកជួលផ្ទះជាមួយមិត្តប្រុស នៅក្នុងភូមិ៦ សង្កាត់លេខ៤(អូត្រេះចាស់) នេះជាច្រើនខែមកហើយ ប៉ុន្តែនៅយប់ថ្ងៃកើតហេតុ មិនដឹងមូលហេតុអ្វី ទើបស្ត្រីរងគ្រោះសម្រេចចិត្តចងករធ្វើអត្តឃាតខ្លួនឯង ។
យោងតាមការសន្និដ្ឋានពីនគរបាលបច្ចេកទេសផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដ តែមិនបានដឹងថាមូលហេតុអ្វីនៅឡើយទេ ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចរក្សាទុករង់ចាំមន្ត្រីស្ថានទូតមកទទួល ដើម្បីចាត់ចែងបន្ត ៕
ចែករំលែកព័តមាននេះ